ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម អាច​ធំ​ជាង​៥​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​រំពឹង​ទុក​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឈាន​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​រំពឹង​ទុក​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឈាន​ដល់​ជាង​៥​ពាន់​លាន​ដុល្លារ ។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ជឿ​ង ហ័​រ​ប៊ិ​ញ ឧបនាយករដ្ឋមន្ត្រី ប្រចាំការ​វៀតណាម នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ​នេះ នៅ​វិមាន​សន្តិភាព ។

សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា «​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​កំណត់​កម្រិត​៥​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០ ។ ការ​ពិត​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​អាច​ធំ​ជាង​៥​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​ព្រោះថា ទំហំ​ពាណិជ្ជកម្ម​ដែល​មាននៅ​ក្នុង​បញ្ជី​មាន​តួលេខ​ផ្សេង យើង​ក៏​មាន​ទំហំ​ពាណិជ្ជកម្ម​ដែល​មិន​មាន​ចុះ​នៅ​ក្នុង​បញ្ជី​ដូច​ជា ការ​នាំ​ស្រូវ​ទៅ​វៀតណាម​ជាដើម ដែល​ពុំ​មានការ​កត់ត្រា​នៅ​ក្នុង​បញ្ជី​» ។

ឆ្លៀតឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​លើក​ឡើង​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ដូច្នេះ​កម្ពុជា​-​វៀតណាម សហការ​គ្នា​រួម​គ្នា​គាំទ្រ​ទៅ​វិញ​ទៅ​មក​ទាំង​នៅ​កិច្ចប្រជុំ​នៅ​វៀតណាម និង​កិច្ចប្រជុំ​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​បាន​រីក​ចម្រើន​ឡើង​ថែម​ទៀត ។

ចំណែក លោក ជឿ​ង ហ័​រ​ប៊ិ​ញ បាន​ឲ្យ​ដឹង​ថា វៀតណាម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​២០២០ ហើយនឹង​ក្លាយទៅជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ​ផង​ដែរ ។ ក្នុង​ន័យ​នេះ​លោក​ស្នើ​សុំ​ឲ្យ​កម្ពុជា​គាំទ្រ និង​សហការ​គ្នា​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ។ លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា សេដ្ឋកិច្ច​វៀតណាម​នៅ​ពេល​នេះ​មានការ​កើនឡើង​ប្រមាណ​៧​ភាគរយ ហើយ​អតិផរណា​ទាប​មាន​ប្រមាណ​តែ​២​ភាគរយ​ប៉ុណ្ណោះ ។

ក្នុង​ជំនួប​នោះ​ដែរ​លោក ជឿ​ង ហ័​រ​ប៊ិ​ញ ក៏​បាន​សំដែង​នូវ​ការ​រីករាយ​ជាមួយនឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​លើ​គ្រប់​វិស័យ​ជា​ពិសេស​លើ​វិស័យ​ការពារ​ជាតិ​លើ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ព្រំដែន​វិស័យសេដ្ឋកិច្ច​ក៏​ដូច​ជា វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ