ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ក្មេង​ៗ​ដែល​ធំ​ឡើង​ធ្វើ​ជា CEO ច្រើន​កើត​ក្នុង​ខែ​ទាំងនេះ

4 ឆ្នាំ មុន

យោង​តាម​ការ​ការ​ស្រាវជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​បី​រូប​មក​ពី​ប្រទេស​ចិន សិង្ហ​បុរី និង កា​ណា​ដា បាន​បង្ហាញ​ឲ្យ​ដឹង​ថា ចំនួន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ទាំង ៥០០ ក្រុមហ៊ុន​ក្នុង​សហរដ្ឋអាមេរិក និង​កើត​ក្នុង​ខែមិថុនា និង​ខែកក្កដា…

យោង​តាម​ការ​ការ​ស្រាវជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​បី​រូប​មក​ពី​ប្រទេស​ចិន សិង្ហ​បុរី និង កា​ណា​ដា បាន​បង្ហាញ​ឲ្យ​ដឹង​ថា ចំនួន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​ទាំង ៥០០ ក្រុមហ៊ុន​ក្នុង​សហរដ្ឋអាមេរិក និង​កើត​ក្នុង​ខែមិថុនា និង​ខែកក្កដា គឺ​មាន​ចំនួន​តិច​ណាស់​បើ​ធៀប​នឹង​ចំនួន​នាយក​ប្រតិបត្តិ​ដែល​កើត​ក្នុង​ខែ​ដទៃ​ទៀត ។

ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ទាំង ៣៧៥ នៅ​ក្រោម​ការ​សិក្សា​ខាងលើ មាន​តែ ២៣ រូប​ប៉ុណ្ណោះ​ដែល​កើត​ក្នុង​ខែមិថុនា និង ២២ រូប​ក្នុង​ខែកក្កដា ។ ប៉ុន្តែ​សម្រាប់ ១០ ខែ​ដទៃ​ទៀត ចំនួន​ជា​មធ្យម​គឺ​ឡើង​ដល់ ៣៣ រូប ។ យោង​តាម​ប្រព័ន្ធ​អប់រំ​របស់​សហរដ្ឋអាមេរិក ជា​ទូទៅ​ក្មេង​ៗ​ដែល​កើត​ក្នុង​ខែមិថុនា និង​កក្កដា ជា​សិស្ស​ដែល​មាន​អាយុ​ទាប​ជាងគេ​ក្នុង​ថ្នាក់រៀន ដែល​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​ធំ​ឡើង​ក្លាយទៅជា​នាយក​ប្រតិបត្តិ​ដ៏​ជោគជ័យ​មួយ​រូប ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ថា សិស្ស​ដែល​មាន​អាយុ​ខ្ពស់​ជាងគេ​ក្នុង​ថ្នាក់រៀន​មានឱកាស ១១% ច្រើន​ជាង​សិស្ស​ដទៃ​ក្នុង​ការ​ក្លាយជា​សិស្ស​ដែល​មាន​ភាព​ជា​អ្នកដឹកនាំ​ល្អ​នៅ​វិទ្យាល័យ ។ ការ​ស្រាវជ្រាវ​មួយទៀត​បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​ទទួល​បាន​ជំនាញ​ដឹកនាំ​ក្នុង​កំឡុង​ពេល​នៅ​វិទ្យាល័យ​មានឱកាស​ច្រើន​ជាង​សិស្ស​ដទៃ​ក្នុង​ការ​ទទួល​បានការ​ងារ​ផ្នែក​គ្រប់គ្រង​ក្នុង​រយៈពេល ១០ ឆ្នាំ​ក្រោយ ។ លើស​ពី​នេះ​ទៅ​ទៀត ក្មេង​ដែល​មាន​អាយុ​បង​សិស្ស​ដទៃ​ប្រមាណ​ពី ៨ ទៅ ១០ ខែ​ក៏​អាច​មាន​ភាព​ឆ្លាត​វៃ​ជាង​សិស្ស​ដទៃ​ដែរ ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ។

មាន​ភស្តុ​តាង​បញ្ជាក់​មក​ថា ក្មេង​ៗ​ដែល​កើត​ប៉ុន្មាន​ខែ​មុន​ពេល​ការ​ចាប់ផ្តើម​ឆ្នាំ​សិក្សា​ថ្មី​មិន​មានឱកាស​ក្នុង​ការ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​ថ្នាក់ ឬ​អ្នកដឹកនាំ​សកម្មភាព​ផ្សេង​ៗ​ក្នុង​សាលារៀន​ទេ​ដែល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​ខ្លួន​ជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​មុខ​ដែរ ។ មាន​ន័យ​ថា​ខែ​កំណើត​ចំ​ខែ​ណា គឺ​មិន​សំខាន់​ទេ ។ អ្វី​ដែល​សំខាន់​គឺ​តើ​កូន​ៗ​របស់​អ្នកជា​សិស្ស​ដែល​មាន​អាយុ​ទាប​ជាងគេ​ក្នុង​ថ្នាក់រៀន ឬទេ?

ដូច្នេះ​បើ​អ្នកជា​ឪពុក​ម្តាយកូន​ៗ​ដែល​មាន​អាយុ​ទាប​ជាងគេ​ក្នុង​ថ្នាក់ អ្នក​គួរតែ​ជំរុញ​ឲ្យ​ពួក​គេ​ក្លាហាន​ក្នុង​ការ​បញ្ចេញយោបល់ ឬ​សកម្មភាព និង​ជំរុញ​ឲ្យ​ពួក​គេ​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​រៀន​ពី​ភាព​ជា​អ្នកដឹកនាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ