ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ជឿជាក់​សំខាន់​ៗ​ដែល​ជំរុញ​ដល់​មហិច្ឆតា​រក​លុយ

4 ឆ្នាំ មុន

ទស្សនៈ គឺជា​កត្តា​ដ៏​សំខាន់​ដែល​អាច​ប្រាប់​ឲ្យ​ដឹង​ថា​ម្ចាស់​អាជីវកម្ម​ម្នាក់​អាច​ជោគជ័យ ឬទេ​ព្រោះ​ទស្សនៈ​អាច​នាំ​ឲ្យ​មាន​សកម្មភាព និង​លទ្ធផល​ដែល​បង្កើត​តថភាព​របស់​មនុស្ស​ម្នាក់​ៗ ។ ក្នុង​វិស័យ​អាជីវកម្ម វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ទស្សនៈ​វិជ្ជមាន និង​ទស្សនៈ​មួយ​ចំនួន​ទៀត​ដែល​ជំរុញ​ឲ្យ​មនុស្ស​ឆ្លងកាត់​ឧបសគ្គ និង​ក្រោកឈរ​ពី​ការ​បរាជ័យ​ផ្សេង​ៗ ។…

ទស្សនៈ គឺជា​កត្តា​ដ៏​សំខាន់​ដែល​អាច​ប្រាប់​ឲ្យ​ដឹង​ថា​ម្ចាស់​អាជីវកម្ម​ម្នាក់​អាច​ជោគជ័យ ឬទេ​ព្រោះ​ទស្សនៈ​អាច​នាំ​ឲ្យ​មាន​សកម្មភាព និង​លទ្ធផល​ដែល​បង្កើត​តថភាព​របស់​មនុស្ស​ម្នាក់​ៗ ។ ក្នុង​វិស័យ​អាជីវកម្ម វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ទស្សនៈ​វិជ្ជមាន និង​ទស្សនៈ​មួយ​ចំនួន​ទៀត​ដែល​ជំរុញ​ឲ្យ​មនុស្ស​ឆ្លងកាត់​ឧបសគ្គ និង​ក្រោកឈរ​ពី​ការ​បរាជ័យ​ផ្សេង​ៗ ។ បើ​អ្នក​ចង់​កាន់តែ​ជោគជ័យ និង​រក​លុយ​បាន​កាន់តែ​ច្រើន តើ​អ្នក​គួរ​ប្រកាន់ខ្ជាប់​ទស្សនៈ​បែប​ណា ?

១. ខ្ញុំ​រឹង​មាំ​ជាង​បញ្ហា​ដែល​ខ្ញុំ​ជួប​ប្រទះ ៖
បើ​អ្នក​គិត​ថា សេដ្ឋកិច្ច​កំពុង​តែ​ទន់ខ្សោយ នោះ​អ្នក​នឹង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ជួប​ឧបសគ្គ​ផ្សេង​ៗ​ក្នុង​អាជីវកម្ម ។ ម្ចាស់​អាជីវកម្ម​មិន​អាច​ជៀសវាង​ឧបសគ្គ និង​បញ្ហា​ទាំងស្រុង​ទេ ហើយ​មនុស្ស​ដែល​មិន​មាន​ភាព​ប្តេជ្ញា និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នឹង​លេចលង់​គ្មាន​ថ្ងៃ​អាច​ក្រោក​បាន​មក​វិញ​ឡើយ ។

ដូច្នេះ​អ្នក​ត្រូវ​តែ​ជឿជាក់​ថា ខ្លួន​រឹង​មាំ​ជាង​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​ហើយ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​រក​ដំណោះស្រាយ​សម្រាប់​វា​បាន ។ បញ្ហា​ទាំងនេះ​អាច​មាន​ទ្រង់ទ្រាយ​ជា​ច្រើន​ដូច​ជា បុគ្គលិក​មិនល្អ​ដៃគូ​ប្រកួតប្រជែង​ខ្លាំងក្លា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផលិតផល ឬ​ការ​ទាមទារ​តម្លើង​ប្រាក់ខែ​ពី​បុគ្គលិក​ជាដើម ។

២. ហ៊ាន​លោត​ផ្លោះ​ដើម្បី​អតិថិជន​៖
បើ​អាជីវកម្ម​អ្នកមាន​ដៃគូ​ប្រកួតប្រជែង​ខ្លាំងក្លា អ្នក​គួរតែ​ចាប់ផ្តើម​ក្លាហាន​ក្នុង​ការ​លោត​ផ្លោះ ដើម្បី​អតិថិជន ។ អាជីវកម្ម​អ្នក​អាច​ដំណើរការ​បាន​រលូន​លុះត្រាតែ​អតិថិជន​បន្ត​ត្រឡប់​មក​រក​អ្នក​វិញ​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ ។ ដូច្នេះ​អតិថិជន​តែងតែ​ត្រូវ ហើយ​លុយ​តែងតែ​ជា​ស្តេច ។ ក្រៅពី​ព្យាយាម​យល់​ដឹង​ពី​បទ​ពិសោធន៍​របស់​អតិថិជន​ពេល​ដែល​ប្រើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ហើយ ភាព​ច្នៃប្រឌិត​ក៏​មាន​សារៈសំខាន់​ដែរ ។ ដូច្នេះ​ម្ចាស់​អាជីវកម្ម​មិន​គួរ​មើល​រំលង​កម្មវិធី​ថ្មី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​គាំទ្រ​អ្នក​ទេ ។

៣. ខ្ញុំ​រក​វិធី​ដើម្បី​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​៖
ការ​ប្រកួតប្រជែង និង​ការ​រក និង​អនុវត្ត​យុទ្ធសាស្ត្រ​ដែល​ត្រឹមត្រូវ​មិន​ដូច​គ្នា​ឡើយ ។ អាជីវកម្ម​នីមួយ​ៗ​អាច​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​តាម​វិធី​ខុស​ៗ​គ្នា ដូច​ជា​កាត់​បន្ថយ​តម្លៃ បង្កើន​គុណភាព រក​បុគ្គលិក​កាន់តែ​ល្អ ឬ​រក​ដៃគូ​សហការ​ផ្សេង​ជាដើម ។សរុប​មក​ទស្សនៈ​ល្អ​អាច​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ឆ្លងកាត់​បញ្ហា និង​ឧបសគ្គ​ដែល​ជីវិត និង​សេដ្ឋកិច្ច​ផ្តល់​ឲ្យ​អ្នក ។ ផ្ទុយ​មក​វិញ ទស្សនៈ​ដែល​អវិជ្ជមាន​អាច​បង្ក​បញ្ហា​ដល់​អាជីវកម្ម​របស់​អ្នក​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ