ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​ជប៉ុន​សាក​ល្បង​កុំ​ព្យូទ័រ​​ពាក់​លើ​ត្រចៀក​

9 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​​​ កាល​ពី​​ពេល​ ថ្មីៗ​នេះ ​ឱ្យ​​ដឹង​ថា​ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​ប្រទេស​ជប៉ុន​បាន​សាក​ល្បង​ម៉ាស៊ីន​កុំព្យូទ័រ​​ម៉្យាង​ដែល​អាច​ពាក់​លើ​ត្រចៀក​ ​ដាក់​ឈ្មោះ​ថា Earclip-type Wearable PC ។​

យោង​តាម​គេ​ហ​ទំព័រ​បរទេស​ចេញ​ផ្សាយ​​​ កាល​ពី​​ពេល​ ថ្មីៗ​នេះ ​ឱ្យ​​ដឹង​ថា​ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​​ប្រទេស​ជប៉ុន​បាន​សាក​ល្បង​ម៉ាស៊ីន​កុំព្យូទ័រ​​ម៉្យាង​ដែល​អាច​ពាក់​លើ​ត្រចៀក​ ​ដាក់​ឈ្មោះ​ថា Earclip-type Wearable PC ។​

កុំព្យូទ័រ​​តូច​មួយ​ប្រភេទ​​នេះ​ មាន​កម្ម​វិធី​ដូច​ជា​​ ប្រព័ន្ធ​ភូមិ​សាស្ត្រ​ GPS, ត្រី​វិស័យ​​, ការវាស់​ជីព​ចរ​, ការ​វាស់​សីតុណ្ហ​ភាព​ និង​​ប្រព័ន្ធ​​ទាក់​ទង​ Bluetooth ​ជា​ដើម​ ។ វាមាន​កម្រាស់​​០,៥៩ ounce និង​មាន​​ទម្ងន់​​១៧​ក្រាម ។

លោក Kazuhiro Taniguchi វិស្វករ​​ប្រចាំ​សាកល​វិទ្យា​ល័យ​​​ Hiroshima City University និយាយ​ថា​ Earclip-type Wearable PC ​បាន​បង្កើត​ឡើង​ជា​លក្ខណៈ​​បច្ចេក​វិទ្យា​ចុង​ក្រោយ​​របស់​ពិភព​លោក​​​ ផ្ទុក​ទៅ​ដោយ​​​បន្ទះ​​​ microchip ក្នុង​​ការ​រក្សា​ទិន្នន័យ​​​ សំខាន់ៗ​​មួយ​ចំនួន​​ដែល​អនុញ្ញាត​ឱ្យ​អ្ន​ក​ប្រើ​ប្រាស់​ទាំង​អស់​​ទាញ​យក​កម្ម​វិធី​​ Software ​​យ៉ាង​​ងាយ​ស្រួល​ ពោល​​​គឺ​វា​ភ្ជាប់​ការ​ទាក់​ទង​គ្នា​ជា​ស្វ័យ​ប្រវត្តិ​​ទៅ​នឹង​ Smartphone, Tablet និង​ឧប​ករណ៍​​អេឡិច​​ត្រូនិក​​ មួយ​ចំនួន​ទៀត​ ដែល​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ​ Android ​។

លើស​ពី​នេះ​​ទៅ​ទៀត​ ឧប​ករណ៍​​ពាក់​ត្រចៀក​មួយ​ប្រភេទ​នេះ​ ​ប្រើ​ប្រាស់​ប្រភេទ​ Sensor infra-red (អាំង​ប្រា​ក្រហម) ដែល​វា​​អាច​​ត្រួត​ពិនិត្យ​​ចលនា​របស់​ត្រចៀក​ និង​មាត់​ ។ ឧប​ករណ៍​មួយ​ប្រភេទ​​​នេះ​នឹង​​ដាក់​លក់​ជា​ផ្លូវ​ការ​ក្នុង​អំឡុង​ពេល​បុណ្យ​ណូអែល​ឆ្នាំ​២០១៥​​ ៕