ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយទទួល​ដំណឹង ចូលឆ្មក់មជ្ឈមណ្ឌលកម្សាន្តក្មេងលេងបែកធ្លាយ​ (មានវីដេអូ​)

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក កែវ សំណាង ជា​អភិបាលរង បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​, នគរបាល និង​ប្រជា​ការពារ​ខណ្ឌ​ជា​ច្រើន​នាក់…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក កែវ សំណាង ជា​អភិបាលរង បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​, នគរបាល និង​ប្រជា​ការពារ​ខណ្ឌ​ជា​ច្រើន​នាក់ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​​មជ្ឈមណ្ឌល​​កំសាន្ត​ក្មេង​លេង​មួយ​កន្លែងសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់​ ដោយ​បាន​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៨​ទូ និង​ធ្វើការ​ឃាត់ខ្លួន​ប្រុស​ស្រី​ជា​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន​ចំនួន​១១​នាក់​ផង​ដែរ​។

ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង ១៥​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​កន្លែង​កម្សាន្ត​ក្មេង​លេង​យីហោ «​មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​ ហ្គេមវើលដ៍​» ​ទល់មុខ​អគារ​ខុន​ដូរ The BRIDGE តាម​បណ្តោយ​ផ្លូវ​លេខ​៧៨ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខណ្ឌចំការមន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​ក្មេង​លេង​ខាងលើ​មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ ទើប​លោក កែវ សំណាង ជា​អភិបាលរង​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ នគរបាល​ខណ្ឌ និង​ប្រជា​ការពារ​ជា​ច្រើន​នាក់​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ក្នុង​ទីតាំង​ខាងលើ​នេះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​របស់​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​នា​ពេល​នោះ​បាន​រក​ឃើញ​ទូ​ហ្គេ​ម​បាញ់​ត្រី​ដែល​ជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​រហូត​ទៅ​ដល់​ចំនួន​៨​ទូ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​ម្ចាស់​ទីតាំង​ខាងលើ​សុំ​ធ្វើ​ជា​កន្លែង​សំរាប់​លេង​កំសាន្ត​នោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេលធ្វើការ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ខាងលើ​មាន​បង្កប់​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដោយ​ខុសច្បាប់​នោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ក៏​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ទាំង​៨​ទូ ព្រមទាំង​ឃាត់ខ្លួន​បុរស​ជា​ជាងភ្លើង​ជនជាតិ​ចិន​ម្នាក់ និង​ប្រុស​ស្រី​ជនជាតិ​ខ្មែរ​ជា​អ្នក​មក​ចូល​លេខ​ចំនួន​១០​នាក់ ចំណែក​ឧបករណ៍​លេង​កំសាន្ត​ផ្សេង​ៗ​ទៀត​រក្សា​ទុក​នៅ​ដដែលផង​ដែរ​។

ក្រោយ​ពី​ការ​ត្រួតពិនិត្យ​រក​ឃើញ​ថា មជ្ឈមណ្ឌល​កម្សាន្ត​សម្រាប់​ក្មេង​លេង​ខាងលើ​មាន​បង្កប់​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដោយ​ខុសច្បាប់​នោះ ទើប​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៨​ទូ និង​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​ប្រុស​ស្រី​ជនជាតិ​ខ្មែរ​ជា​អ្នក​ចូល​លេង​ចំនួន​១០​នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី តែ​មិន​បាន​បិទ​ទីតាំង​​អាជីវកម្ម​ខាងលើ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)