ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ៖ កម្ពុជា​សល់​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣,៥០០លានដុល្លារ​សម្រាប់​ប្រើ​ភ្លាម​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ​៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាម​ៗ ដែល​មិន​បាន​រួម​បញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ និង​មាស​ប្រមាណ​៣០​តោន​ទៀត​ផង ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​រាជរដ្ឋាភិបាល​យើង​មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ​៣,៥០០​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាម​ៗ ដែល​មិន​បាន​រួម​បញ្ចូល​ពី​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ និង​មាស​ប្រមាណ​៣០​តោន​ទៀត​ផង ។

សម្តេច​បាន​សំអាង​ថា ថវិកា​នេះ​សល់​ដោយសារ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រីក​លូតលាស់​ក្រោម​ដំបូល​សន្តិភាព ។ សម្តេច​បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ យ៉ាង​ដូច្នេះ​ថា​« ច្បាស់​ណាស់​កត្តា​សន្តិភាព គឺ​មាន​សារៈសំខាន់​ខ្លាំង​បំផុត ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​បាន​ឆ្លងកាត់​សង្គ្រាម និង​វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍​កន្លង​មក​ដែល​បាន​បំផ្លាញ​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​អន្តរាយ​ធ្លាក់​ក្រោម​ចំណុចសូន្យ ។

សម្តេច​សង្កត់ធ្ងន់​ថា​«​ពិតប្រាកដ​ណាស់ មាន​សន្តិភាព ទើប​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព មាន​សន្តិភាព​ទើប​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​ទៅ​បាន ។ ប្រមុខ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា សន្តិភាព​ពេញលេញ​ជាង​២០​ឆ្នាំ​មកនេះ គឺ​បាន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​បាន​កសាង​អភិវឌ្ឍន៍​សង្គម​ជាតិ​រីក​ចម្រើន​ដល់​សព្វថ្ងៃ ដែល​បាន​ធ្វើ​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​លូតលាស់​ជាមួយ​កំណើន​ក្នុង​រង្វង់​ប្រមាណ​៧.១% ដែល​មាន​អត្រា​អតិផរណា​ត្រឹមតែ​២.៥%​ប៉ុណ្ណោះ ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា គិត​មក​ទល់​ខែធ្នូ ២០១៩​នេះ ចំណូល​ដែល​បាន​មក​ពី​រដ្ឋ​ករ​គយ បើ​តាម​គម្រោង​ផែនការ​កំណត់​ត្រូវ​ប្រមូល​ឲ្យ​បាន​២,២៦០​លាន​ដុល្លារ ។ ប៉ុន្តែ​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែធ្នូ ២០១៩ គឺ​យើង​ប្រមូល​បាន​៣,០១៣ លាន​ដុល្លារ លើស​ផែនការ​ប្រមាណ​៧៥៨​លាន​ដុល្លារ (​ស្មើនឹង​៣៣.៥% ) ។ បើ​គិត​ជា​មធ្យម​ចំណូល​ដែល​មក​ពី​រដ្ឋ​ករ​គយ គឺ​ប្រមូល​បាន​ប្រមាណ​១០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ ។ យើង​នៅ​សល់​ជិត​២០​ថ្ងៃ​ទៀត​ដែល​មិន​ទាន់​បាន​គិត​បូក​ថែម ហើយ​ដែល​យើង​រំពឹង​ថា ចំណូល​គយ គឺ​នឹង​កើន​លើស​ផែនការ​ប្រមាណ​ជាង​៨០០​លាន​ដុល្លារ ។

សម្តេច​បន្ថែម​ថា ចំពោះ​ចំណូល​ពី​អគ្គ​ពន្ធដា​វិញ គឺ​មាន​ផែនការ​ប្រមូល​ឲ្យ​បាន​ប្រមាណ ២,២៨៨ លាន​ដុល្លារ ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ គឺ​ប្រមូល​ចំណូល​បាន ២,៦៣៤ លាន​ដុល្លារ​រួច​ហើយ ដែល​ពេល​នេះ​បាន​លើស​ផែនការ​ប្រមាណ​៣៤៥ លាន​ដុល្លារ ។ សរុប​ក្នុង​ច្បាប់​ផែនការ​ថវិកា​ពី​រដ្ឋ​ករ​គយ និង​អគ្គ​ពន្ធដា​ដែល​បាន​ដាក់​ចេញ គឺ​មាន​គម្រោង​ប្រមូល​ចំណូល​ប្រមាណ​៤,៥៤៨​លាន​ដុល្លារ ។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គឺ​ប្រមូល​បាន​ប្រមាណ​៥,៦៥២ លាន​ដុល្លារ ដែល​ប្រមូល​បាន​លើស​ពី​ផែនការ​ដែល​បាន​កំណត់​ប្រមាណ​១,១០៤ លាន​ដុល្លារ​រួច​ស្រេច​ទៅ​ហើយ ។

បើ​យើង​បូក​រួម​ទាំង​២​ខែ​មុន យើង​អាច​ប៉ាន់ស្មាន​បាន​ថា នឹង​ចំណូល​លើស​ផែនការ គឺ​នឹង​ឈាន​ដល់​១,៣០០​លាន​ដុល្លារ ដែល​ជា ថវិកា​ដ៏​ល្អ​បាន​មក​ពី​ចំណូល​សារពើពន្ធ​ហើយ​ដែល​មិន​ទាន់​បាន​បូក​បញ្ចូល​ពី​ចំណូល​មិនមែន​សារពើពន្ធ​មាន​ដូច​ជា ចំណូល​បាន​មក​ពី​ថ្លៃ​ទិដ្ឋាការ​ទេសចរណ៍ អាកា​យានដ្ឋាន អាកាសចរណ៍ ប័ណ្ណ​ចូល​ទស្សនា​អង្គ​វត្ត និង​ពី​ដី​កសិកម្ម​(​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ជួល​ទៅ​អោយ​ឯកជន​វិនិយោគ​)… ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ