ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ​ចំពោះ​បុណ្យ​នឹង​បាន​អានិសង្ស​ច្រើន

4 ឆ្នាំ មុន

គុណជាតិ​ឯណា​ដែល​លាង​ជម្រះ ដុសខាត់ សម្អាត​នូវ​សន្តាន​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ស្អាត​ផូរផង់ គុណជាតិ​នោះ​ឈ្មោះ​បុណ្យ ភាសាបាលី បុញ្ញ ។ អានិសង្ស​នៃ​បុណ្យ​ចេញ​មក​ជា​ទឹកចិត្ត​ដ៏​បរិសុទ្ធ​ស្អាត សុខ​ស្ងប់​ដោយ​បីតិ​សោមនស្ស មិន​ក្តៅក្រហាយ…

គុណជាតិ​ឯណា​ដែល​លាង​ជម្រះ ដុសខាត់ សម្អាត​នូវ​សន្តាន​របស់​ខ្លួន​ឱ្យ​បរិសុទ្ធ​ស្អាត​ផូរផង់ គុណជាតិ​នោះ​ឈ្មោះ​បុណ្យ ភាសាបាលី បុញ្ញ ។

អានិសង្ស​នៃ​បុណ្យ​ចេញ​មក​ជា​ទឹកចិត្ត​ដ៏​បរិសុទ្ធ​ស្អាត សុខ​ស្ងប់​ដោយ​បីតិ​សោមនស្ស មិន​ក្តៅក្រហាយ រវើរវា យ​ចិត្ត ។

បុណ្យ​ស្ថិត​នៅ​លើ​ចេតនា គឺ​ការ​ជ្រះថ្លា រីករាយ​ពេញចិត្ត​។ បើ​មិន​មាន​ចេតនា គឺ​ការ​សប្បាយ​រីក​រា​យ ពេញចិត្ត​ទេ ទោះបីជា​បុគ្គល​ប្រារព្ធ​ពិធីបុណ្យ​សង្ឃទាន​ក្តី បុណ្យបច្ច័យបួន​ក្តី បុណ្យកឋិន​ក្តី ឬ​បុណ្យ​ផ្សេង​ៗ​ទៀត​ក្តី ក៏​មិន​ឈ្មោះ​ថា​ជា​អ្នក​បាន​បុណ្យ​កុសល​ច្រើន​នោះ​ដែរ ។

ម្ល៉ោះហើយ គ្រប់ពេល​ដែល​ធ្វើបុណ្យ​កុសល ទោះបីជា​ធ្វើបុណ្យ​អ្វី​ក៏​ដោយ ត្រូវ​តែ​ញុំ​ា​ង​ចិត្ត​ឱ្យ​ត្រេកអរ រីករាយ​ជ្រះថ្លា​ជា​និច្ច បើ​មាន​សេចក្តី​ពេញចិត្ត​ខ្លាំង​ហើយ សូ​ម្បី​តែ​ធ្វើបុណ្យ​តិចតួច តូចតាច ក៏​គង់​បាន​អា​និសង្ស​ច្រើន​ក្រាស់ក្រៃ​ទៅ​តាម​ចិត្ត​ចេតនា ដែល​ជ្រះថ្លា​ពេញចិត្ត​នោះ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ