ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​ស៊ីអ៊ីត​ និង​ពួកស៊ុន​នីត​នៅ​បារ៉ែន

15 ឆ្នាំ មុន

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​ស៊ី​អ៊ីត​ និង​ពួក​ស៊ុន​នីត​កើត​មាន​កាល​ពី​ថ្ងៃ​ទី​៣ មីនា ក្នុង​ទី​ក្រុង​ហា​ម៉ាដ​ប្រទេស​បារ៉ែន​ ដែល​នេះ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ផ្ទាល់​លើក​ដំបូង​រវាង​សហ​គមន៍​ទាំង​២​នេះ​​តាំង​ពី​ចាប់​ផ្តើម​​បាតុ​កម្ម​នយោ​បាយ​នៅ​ក្នុង​រាជ​ធានី​ម៉ា​ណា​ម៉ា​តាំង​ពី​២​សប្តាហ៍​មក​ហើយ​។ យោង​តាម​សាក្សី​ទាំង​ឡាយ​ថា ការ​ប៉ះ​ទង្គិច​គ្នា​ចូល​រួម​ដោយ​មនុស្ស​ចំនួន​១០០​នាក់​។ បណ្តា​ឧទ្ធម្ភាគ​ចក្រ​​របស់​ប៉ូលិស​បាន​ហោះ​ហើរ​លើ​តំបន់​នោះ​ ហើយ​រថ​យន្ត​សង្គ្រោះ​២​គ្រឿង​គេ​ឃើញ​បើក​ចេញ​ពី​ទី​នោះ​។ អំពើ​ហិង្សា​បាន​បញ្ចប់​ពេល​កង​កំលាំង​ប៉ូលិស​លើក​ទៅ​ដល់​។ ពួក​អ៊ិស្លាម​នីកាយ​ស៊ីអ៊ីត​នៅ​បារ៉ែន​ដឹក​នាំ​ដោយ​រាជ​វង្ស​ស៊ុន​នីត ខា​លី​ហ្វា​តំណាង​ឱ្យ​៧០​%​​នៃ​ប្រជា​ជន​ប្រទេស​នេះ​។ ពួក​ស៊ីអ៊ីត​មាន​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​រើស​អើង​ខាង​ការ​ងារ​ សេវា​កម្ម​សង្គម​ សេវា​កម្ម​សា​ធារណៈ និង​ការ​បែង​ចែក​លំនៅ​ឋាន​ ៕