ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃជ្រូក​រស់លើ​ទីផ្សារ​កម្ពុជា​ឡើង​ខ្ពស់ តែ​ផ្គត់​ផ្គត់​មិន​គ្រប់គ្រាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថានភាព​ទីផ្សារ ជ្រូក​រស់ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា​មាន​ភាពល្អ​ប្រសើរ​ណាស់ ដោយ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស មាន​តម្លៃលើស​ពី ១​ម៉ឺន​រៀល​អស់ហើយ តែ​យ៉ាងណា​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ ដោយ​ទាមទារ​ឱ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​បំពេញបន្ថែម…

រាជធានី​ភ្នំពេញ​៖ ស្ថានភាព​ទីផ្សារ ជ្រូក​រស់ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា​មាន​ភាពល្អ​ប្រសើរ​ណាស់ ដោយ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស មាន​តម្លៃលើស​ពី ១​ម៉ឺន​រៀល​អស់ហើយ តែ​យ៉ាងណា​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅឡើយ ដោយ​ទាមទារ​ឱ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​បំពេញបន្ថែម ។ ទោះបីជា​ទីផ្សារ ជ្រូក​រស់ នៅ​ក្នុងស្រុក​បាន​ឡើង​មក​ដល់​កម្រិត​នេះ​ក្ដី ក៏​អ្នកជំនាញ​ចិញ្ចឹម​ជ្រូក​មិន​ទាន់​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចាប់ផ្ដើម​ចិញ្ចឹម​ឡើង​វិញ​ទាំង​បង្ខំ​នៅ​នោះ​ឡើយ ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ទីផ្សារ ជ្រូក​រស់ ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ណាស់ ហើយ​តម្លៃ​ក៏​ឡើង​ខ្ពស់​លើស​ពី ១ ម៉ឺន​រៀល​អស់ហើយ ទាំង​ជ្រូក​របស់​ក្រុមហ៊ុន និង​ជ្រូក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ ។ ទោះបីជា​ជ្រូក​ឡើង​ដល់​កម្រិត​នេះ​ក្ដី លោក​មិន​ទាន់​ចង់ឱ្យ​កសិករ​ចិញ្ចឹម​ច្រើន​ឡើង​វិញ​នោះ​ទេ ដោយសារ​តែ​យើង​នៅ​មាន​បញ្ហា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ខ្លាច​តែ​វា​ងាប់ គឺ​ងាប់​ម្ដង​ទាំងអស់ ។

លោក​បន្ត​ថា ក្នុង​ស្ថានភាព​ពេល​នេះ កសិករ​គួរតែ​ចិញ្ចឹម​មាន់ ទារ និង​ត្រី​វិញ ដើម្បី​ផ្គត់ផ្គង់​សាច់​លើ​ទីផ្សារ​ជំនួស​សាច់​ជ្រូក និង​ដើម្បី​រក្សា​តម្លៃ​ជ្រូក​ឱ្យ​នៅ​កម្រិត​ថេរ កុំឱ្យ​ឡើង​ខ្ពស់​ពេក​នៅ​ពេល​ខាង​មុខ ។ សម្រាប់​ការ​ចិញ្ចឹម​ជ្រូក​វិញ កសិករ​អាច​ចិញ្ចឹម​បាន​ឡើង​វិញ តែ​ក្នុង​បរិមាណ​មួយ​មិន​គួរ​ច្រើន​ពេក​ទេ ។ រង់ចាំ​មើល​ស្ថានភាព​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ស្បើយ​បន្តិច​ចាំ​ចាប់​ផ្ដើ​ចិញ្ចឹម​ឡើង​វិញ ។
លោក​បន្ថែម​ទៀត​ថា ជ្រូក​ដែល​យើង​ផ្គត់ផ្គង់​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ មួយ​ភាគ​ធំ​នាំ​ចូល​ពី​ប្រទេស​ថៃ ព្រោះ​ថៃ​មិន​ទាន់​មាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ហ្នឹង​នៅឡើយ​ទេ ដូច្នេះ​យើង​អាច​អនុញ្ញាត​ឱ្យ​នាំ​ចូល​មក​ក្នុងស្រុក​យើង​បាន ក៏​ប៉ុន្តែ​ស្ថានភាព​មិន​ទាន់​ហ៊ាន​ធានា​នោះ​ទេ វា​ក៏​អាច​រីក​ដាល​ដល់​ប្រទេស​ថៃ​ដែរ​នៅ​ពេល​អនាគត ព្រោះ​ជំងឺ​នេះ​វា​ឆ្លង​សាហាវ​ណាស់ ។

លោក​បញ្ជាក់​ថា​៖ «​ពេល​នេះ យើង​លែងឱ្យ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ហើយ ព្រោះ​ដោយសារ​តែ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ជ្រូក​កម្ពុជា​ត្រូវ​ងាប់​អស់ ដោយសារ​តែ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ។ សព្វ​ថ្ងៃនេះ​វៀតណាម​ក៏​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ចូល​ទៅ​ប្រទេស​ខ្លួន​ដែរ ដោយ​យក​កម្ពុជា​ជា​ច្រើន​ច្រក​ឆ្លងកាត់ ដូច្នេះ​វៀតណាម​ក៏​មិន​មាន​ជ្រូក​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ក្នុងស្រុក​របស់​គេ​ដែរ » ។ លោក​អះអាង​ទៀត​ថា សព្វ​ថ្ងៃនេះ​កម្ពុជា បាន​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​រាប់​ពាន់​ក្បាល ដើម្បី​មក​បង្គ្រប់​ទីផ្សារ​ក្នុងស្រុក ខណៈ​ជ្រូក​ក្នុងស្រុក​ដែល​ផ្គត់ផ្គង់​លើ​ទីផ្សារ​គឺ បាន​មក​ពី​ក្រុមហ៊ុន​ធំ​ៗ ប៉ុណ្ណោះ ដោយឡែក​ជ្រូក​ដែល​បាន​មក​ពី​កសិករ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ គឺ​មាន​តិចតួច​ប៉ុណ្ណោះ ។

បើ​តាម​លោក នាង ច​ន្ថា អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ក្រុង​បា​វិត​ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា ជ្រូក​ក្នុងស្រុក​យើង​ម្ដង​ឡើង​ម្ដង​ចុះ យើង​ពិបាក​ស្មាន​ទីផ្សារ​ណាស់ ។ បច្ចុប្បន្ន​នេះ​វា​ឡើង តែ​មិនសូវ​មាន​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ទេ ព្រោះតែ​ជ្រូក​បាន​ងាប់​ច្រើន​កាលពី​អំឡុង​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក និង​កាល​តម្លៃ ជ្រូក​រស់ បាន​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​ថា បើ​ទោះបីជា​ជ្រូក​ឡើងថ្លៃ​វិញ​នៅ​ពេល​នេះ​ក្ដី ក៏​ប៉ុន្តែ​មិន​ហ៊ាន​ចិញ្ចឹម​ច្រើន​ដូច​មុន​ទេ ព្រោះតែ​ជំងឺ​មិន​ទាន់​ស្បើយ​នៅឡើយ ខ្លាច​តែ​ថ្ងៃ​ណាមួយ​វា​ផ្ទុះ​ទៀត​ធ្វើ​ឱ្យ​ខាតបង់​ច្រើន ដូច្នេះ​ហើយ​មាន​តែ​ចិញ្ចឹម​ទប់​ៗ​សិន​រង់ចាំ​មើល​ស្ថានភាព​ជំងឺ​បាន​ល្អ​ប្រសើរ​ទើប បង្កើន​ការ​ចិញ្ចឹម​ឡើង​វិញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ