ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្ទុះ​ថ្មី​ៗ​ទៀត នៃ​ភ្នំភ្លើង​WHITE ISLAND (​កោះ​ស​)

4 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ គេ​កំពុង​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្ទុះ​ថ្មី​ៗ​ទៀត នៃ​ភ្នំភ្លើង​WHITE ISLAND(​កោះ​ស​)​នៅ​នូ​វែ​ល​ហ្សេ​ឡង់ ដែល​បើ​តាម​តុល្យការ​ថ្មី​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​អ្នកបាត់​បង់​ជីវិត​​អាច​ឡើង​ដល់​១៩​នាក់​។ អាជ្ញាធរ​បាន​បោះបង់​ចោលការ​បញ្ជូន​ពួក​អ្នក​សង្គ្រោះ​ដើម្បី​ទៅ​ប្រមូល​យក​​​មនុស្ស​ដែល​បាត់​បង់​ជីវិត​នៅ​សល់​៩​នាក់​ទៀត​។ ការ​ផ្ទុះ​ភ្នំភ្លើង​ដែល​អ្នកទេសចរ​និយម​ទៅ​ស្ថិត​នៅ​ភាគ​ខាងជើង​នូ​វែ​ល​ហ្សេ​ឡង់ តាម​តុល្យការ​ផ្លូវ​ការ​ដំបូង​ថា បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​៨​នាក់​ហើយ​មនុស្ស​២​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​​នៅ​មន្ទីរពេទ្យ​។…

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ គេ​កំពុង​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្ទុះ​ថ្មី​ៗ​ទៀត នៃ​ភ្នំភ្លើង​WHITE ISLAND(​កោះ​ស​)​នៅ​នូ​វែ​ល​ហ្សេ​ឡង់ ដែល​បើ​តាម​តុល្យការ​ថ្មី​ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​អ្នកបាត់​បង់​ជីវិត​​អាច​ឡើង​ដល់​១៩​នាក់​។ អាជ្ញាធរ​បាន​បោះបង់​ចោលការ​បញ្ជូន​ពួក​អ្នក​សង្គ្រោះ​ដើម្បី​ទៅ​ប្រមូល​យក​​​មនុស្ស​ដែល​បាត់​បង់​ជីវិត​នៅ​សល់​៩​នាក់​ទៀត​។

ការ​ផ្ទុះ​ភ្នំភ្លើង​ដែល​អ្នកទេសចរ​និយម​ទៅ​ស្ថិត​នៅ​ភាគ​ខាងជើង​នូ​វែ​ល​ហ្សេ​ឡង់ តាម​តុល្យការ​ផ្លូវ​ការ​ដំបូង​ថា បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​​៨​នាក់​ហើយ​មនុស្ស​២​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​​នៅ​មន្ទីរពេទ្យ​។ ចំណែក​មនុស្ស​៩​នាក់​បាន​បាត់​ខ្លួន ក្នុង​នោះ​មាន​ជនជាតិ​អូស្ត្រាលី​៧​នាក់​និង​នូ​វែ​ល​ហ្សេ​ឡង់​២​នាក់ ខណៈ​ប៉ូលិស​រហូត​មក​ទល់​ពេល​នេះ​រៀបរាប់​ពី​មនុស្ស​បាត់​ខ្លួន​តែ​៨​នាក់​។

ពួក​គេ​សន្មត់​ថា​ បាត់បង់​ជីវិត​ហើយ​​ពួក​គេ​ស្ថិត​លើ​កោះ​នោះ តែ​បណ្ដា​លក្ខខណ្ឌ​នា​ថ្ងៃ​ទី​១១​ធ្នូ​នៅ​តែ​មាន​គ្រោះថ្នាក់​បំផុត សម្រាប់​បញ្ជូន​ពួក​អ្នក​សង្គ្រោះ​ទៅ​កាន់​កោះ​នេះ ហើយ​អាច​ឲ្យ​បណ្ដា​អ្នកឯកទេស ​ឬ​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ ចាប់ផ្ដើម​ការងារ​កំណត់​អត្តសញ្ញាណ​បណ្ដាជន​រង​គ្រោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ