ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ត្រៀម​បន្ទន់​ស្នើ​ក្រុង​ព្យុ​ង​យ៉ាង​កុំ​បង្កហេតុ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី​KELLY CRAFT​ថ្លែង​កាលពី​ថ្ងៃ​១១​ធ្នូ​ថា សហរដ្ឋអាមេរិក​ត្រៀម​បន្ទន់ឥរិយាបថ ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ តែ​លោកស្រី​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បញ្ឈប់​បង្កហេតុ​ថ្មី​ៗ​។ លោកស្រី​CRAFT​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី​KELLY CRAFT​ថ្លែង​កាលពី​ថ្ងៃ​១១​ធ្នូ​ថា សហរដ្ឋអាមេរិក​ត្រៀម​បន្ទន់ឥរិយាបថ ក្នុង​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ តែ​លោកស្រី​ស្នើ​ដល់​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​បញ្ឈប់​បង្កហេតុ​ថ្មី​ៗ​។

លោកស្រី​CRAFT​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ខណៈ​ជិត​ដល់​ដំណាច់ឆ្នាំ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​កំណត់ សម្រាប់​បន្ត​ការ​ចរចា​តទៅ​ទៀត​ឬ​យ៉ាង​ណា​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

លោកស្រី​CRAFT​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ​.​ស​.​ប​ស្ដី​ពី​កូរ៉េ​ខាងជើង នៅ​ទីស្នាក់ការ​អ​.​ស​.​ប​ក្រុង​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​ទី​១១​ធ្នូ​។ លោកស្រី​លើក​ឡើង​ថា យើង​នៅ​តែ​ត្រៀម​បន្ទន់ឥរិយាបថ​ហើយ​ទន្ទឹម​នឹង​នេះ ប្រកាន់​យក​បណ្ដា​វិធានការ​ជាក់ស្ដែង​នានា ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​នេះ​។ យើង​ទទួលស្គាល់​ភាព​ចាំបាច់​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​តុល្យភាព ដែល​ឆ្លើយ​តប​ចំពោះ​បណ្ដា​ការ​ព្រួយបារម្ភ​របស់​គ្រប់​ភាគី​ទាំងអស់​។ ប៉ុន្តែ​យើង​ពុំ​អាច​ធ្វើ​តែ​ម្នាក់ឯង​ឡើយ​។ កូរ៉េ​ខាងជើង​ត្រូវធ្វើ​សេចក្ដីសម្រេច​ដ៏​លំបាក​នោះ​ហើយ​ត្រូវ​មាន​ភាព​ក្លាហាន​ធ្វើការ​ជាមួយ​យើង​។

ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​មុន​កិច្ចប្រជុំ លោកស្រី​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​ត្រូវ​ធ្វើការ​សម្រេច​ហើយ​ចៀសវាង​កុំ​បង្កហេតុ​។

ក្រុង​ព្យុ​ង​យ៉ាង​ហាក់​សម្ដែង​ពី​បំណង​ថា ខ្លួន​អាច​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​ឡើង​វិញ ប្រសិនបើ​សហរដ្ឋអាមេរិក​ពុំ​ស្នើសម្បទាន​នានា រហូត​ដល់​ដំណាច់ឆ្នាំ​ក្នុង​ការ​ចរចា ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ភាព​ទ័លច្រក​ទេ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ