ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ILO កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​វិស័យ​ការងារ​កម្ពុជា និង​ជំរុញ​ឲ្យ​មានការ​បង្កើត​ការងារ ក្នុងស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អង្គការ​ខាង​ការងារ (ILO) កោតសរសើ​ចំពោះ​វឌ្ឍន៍ភាព​ខាង​ការងារ​របស់​ប្រទេស​កម្ពុជា​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​ដូច​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន គឺ​ការ​បង្កើត​ឲ្យ​មាន​តម្រូវការ​ទីផ្សារ​ការងារ ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អង្គការ​ខាង​ការងារ (ILO) កោតសរសើ​ចំពោះ​វឌ្ឍន៍ភាព​ខាង​ការងារ​របស់​ប្រទេស​កម្ពុជា​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន​ដូច​កម្ពុជា​នោះ​ទេ ។ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន គឺ​ការ​បង្កើត​ឲ្យ​មាន​តម្រូវការ​ទីផ្សារ​ការងារ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ របស់​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​ដឹកនាំ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ ឆ្នាំ​២០១៥- ២០២៥ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ឌឺ​ហ្គ្រេ​ត​ឌូ​ក​លោកស្រី Makiko Matsumoto អ្នកជំនាញ​ជាន់ខ្ពស់​ខាង​មុខរបរ និង​ការងារ​របស់​អង្គការ​ខាង​ការងារ ILO បាន​សរសើរ​ចំពោះ​ភិ​វ​ឌ្ឍ​វិស័យ​ការងារ​របស់​កម្ពុជា នា​ពេល​កន្លង​នេះ​ដោយ​រាជរដ្ឋាភិបាល​បាន​ជ្រោមជ្រែង ពិសេស​នោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួយ​ដោះស្រាយ​បានជា​បន្តបន្ទាប់​ចំពោះ​វិស័យ​ការងារ ។

លោកស្រី​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​បាន​មើលឃើញ​ថា វិស័យ​ការងារ​នៅ​កម្ពុជា​មាន​វឌ្ឍនភាព ហើយ​ប្រទេស​ផ្សេង​មិន​អាច​ធ្វើ​បាន​អី​ញ្ចឹ​ង​ទេ ។ អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា មាន​វឌ្ឍនភាព ប៉ុន្តែ​យើង​នៅ មាន​ចំណុចខ្សោយ​មួយ​ចំនួន គឺ​ការ​បង្កើត​ឲ្យ​មាន​តម្រូវការ​ទីផ្សារ​ការងារ ឬ​ឱកាស​ការងារ ។ ចំណុច​នេះ គឺ​យើង​ទាមទារ​ឲ្យ​មានការ​ខិតខំ​បង្កើត​យន្តការ​បន្ថែម​ទៀត ដើម្បី​បង្កើន​ការងារ ឲ្យ​ច្រើន​» ។ លោកស្រី​បាន​បន្ត​ថា កម្ពុជា​មាន​គោលនយោបាយ​ច្រើន​ត្រូវ​មានការ​ចូលរួម​ពី​អន្តរក្រសួង​ក្នុង​ការ​ពិភាក្សា ប៉ុន្តែ​ពេល​កន្លង​មក​ទោះបីជា​មាន​គោលនយោបាយ​យ៉ាងណា​ក្តី​ក៏​ការ​អនុវត្ត​មិនសូវ​បាន​ធ្វើ​បាន​ពេញលេញ​នោះ​ទេ ។ កត្តា​នេះ​យើង​ត្រូវ​តែ​ពិនិត្យ​ឡើង​វិញ​ពី​គ្រប់​ភាគី ។

លោកស្រី​បញ្ជាក់​ថា ៖«​ខ្ញុំ​ចង់​បញ្ហា​ថា បច្ចុប្បន្ន​នេះ ILO បានឃើញ និង​មានបទពិសោធន៍​ផង​ដែរ​ទាក់ទង និង​ការងារ​ដែល​យើង​បាន​ផ្តល់​ទៅ​លើ​គោលនយោបាយ​ជាតិ និង​មុខរបរ​នេះ​មិន​ថា កម្ពុជា​នោះ​ទេ គឺ​ទៅ​បណ្តា​ប្រទេស​លើ​សកលលោក យើង​ឃើញ​ថា មាន​ឧបសគ្គ​ស្រ​ដៀង​គ្នា​រវាង​ប្រទេស​ទាំងឡាយ​ហ្នឹង ប៉ុន្តែ​កម្ពុជា​មាន​វឌ្ឍនភាព​ខាង​វិស័យ​ការងារ​» ។ លោកស្រី​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ប្រជាជន​ស្វែងរក​ការងារ​បាន និង​មានឱកាស​ក្នុង​ការ​ធ្វើ​ការងារ​នៅ​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​សម​ស្រប​នឹង​កម្លាំង​ពលកម្ម ឬ​ស្វែងរក​កន្លែង​ការងារ​ឲ្យ​ពួក​ធ្វើ ។ លោកស្រី​បន្ថែម​ថា ការ​បង្ហាញ​របាយ​ការ​ទៀត​ទាត់​ក៏​ជា​លក្ខណៈ​ល្អ​ប្រសើរ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ការងារ និង​រក​ការ​ងាង​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ ។

កម្ពុជា​មាន​វិស័យ​ច្រើន​បាន​រីក​ចម្រើន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​មក​ឆ្នាំ​នេះ ។ ប៉ុន្តែ​យើង​ឃើញ​ថា ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង និង​អា​ត្រា​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​អ្នក​ធ្វើ​ចំណាក់ស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា បញ្ហា​ចំណាកស្រុក​ស្វែងរក​ការងារ​ធ្វើ​នេះ រាជរដ្ឋាភិបាល​ក៏​ដូច​ជា ក្រសួង​ការងារ​គួរតែ​គិតគូ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​ពួក​គាត់ ។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោកស្រី​ក៏​បាន​អះអាង​ថា អង្គការ​ខាង​ការងារ​នៅ​បន្ត​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដល់​កម្ពុជា​ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួលស្គាល់​ចំពោះ​ការ​លើក​ឡើង​នេះ ពិសេស​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលករ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស ។ លោក​បន្ត​ថា ចំពោះ​បញ្ហា​ចំណាក់ស្រុក​ស្វែងរក​ការងារ​ធ្វើ​របស់​ពលករ​នោះ​វា​ជា​បញ្ហា​ចរន្ត​ក្នុង​ពិភពលោក​ទៅ​ហើយ ។ ព្រោះថា នៅ​ក្នុង​ប្រទេស​ណា​ក៏​មាន​បញ្ហា​ចំណាកស្រុក​ស្វែងរក​ការងារ​នោះ​ដែរ ដោយសារ​ពួក​គេ​ស្វែងរ​ការងារ​នោះ​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន ។

ទាក់ទិន​នឹង​កិច្ចប្រជុំ​វិញ​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖«​យើង​គួរតែ​កែទម្រង់​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើក​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ​នេះ គឺ យើង​ត្រូវធ្វើ​ឡើង​នៅ​ដើមឆ្នាំ​២០២០ ។ យ៉ាងណា​នៅ​ក្នុង​ត្រីមាស ឆ្នាំ​២០២០ យើង​គួរតែ​ធ្វើ​ឲ្យ​ទៀត​ទាត់​ព្រោះ​អ្វី​ដែល​ជា​ទិស​នៅ​យើង​ដាក់ ដើម្បី​ពិនិត្យ​ពិភាក្សា​» ។

ទាក់ទិន​នឹង​វិស័យ​ការងារ​វិញ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ​វិស័យ​ការងារ​មានការ​វិវឌ្ឍន៍​លឿន​ណាស់ ហើយ​ការ​វ​វត្ត​ន៍​របស់​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ច​ល​ភាព​នៃ​កម្លាំង​ពលកម្ម​ឬ​ចំណាកស្រុក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​ប្រទេស និង​ចេញ​ទៅ​ក្រៅប្រទេស ។ ឥឡូវនេះ​មានការ​ប្តូរ​ពី​កសិករ​មក​វិស័យ​ឧស្សាហកម្ម សំណង់ ជាដើម ដែល​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ថយ​ចុះ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​លោក​មិន​អាច​ទស្ស​ទាយ​បាន​ទេ ថា នឹង​កើត​អ្វី​ដល់​កម្ពុជា ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​គិតគូរ​ពី​បញ្ហា​រក​ការងារ និង​មុខរបរ​ជូន​ប្រជា ពលរដ្ឋ ដើម្បី​ឆ្លើយ​តម្រូវការ​ក្នុងស្រុក ។

លោក​បន្ត​ថា ចរន្ត​ដែល​នាំ​ឲ្យ​ពលករ​ធ្វើការ​ចំណាក់ស្រុក​ទៅ​ប្រទេស​ក្រៅ​ដោយសារ​តែ​ប្រាក់ខែ​ខ្ពស់ ជាក់ស្តែង​នោះ​ពលករ​កម្ពុជា​ទៅ​ថៃ​ដោយសារ​តែ​បញ្ហា​ប្រាក់ ។ ទោះបីជា​មាន​ពលករ​កម្ពុជា​ធ្វើ​ចំណាក់ស្រុក​ទៅ​ក្រៅប្រទេស​យ៉ាងណា​ក្តី បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​កន្លែង​ខ្លះ​បាន​កំពុង​តែ​ទាញ​យក​កម្លាំង​ពលកម្ម​ច្រើន ដូច​ជា ចម្ការ​ចេក ចម្ការ​ស្វាយ ហើយ​កម្លាំង​ពលកម្ម​ទទួល​បាន​ប្រាក់ខែ​ច្រើន​គួរសម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ