ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​គល់​ជញ្ជ្រាំង​ប្រ​ញ៉ាប់​យក​ដី​ដាំ​ឪឡឹក ឆេះ​ស្រូវ​អស់​ជាង​៨​ហិ​កតា

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង បាន​បង្ហោះ​មុន​នេះ​បន្តិច ដែល​មាន​ខ្លឹមសារ​ខ្លី​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តព្រៃវែង ៖ តាម​ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង បាន​បង្ហោះ​មុន​នេះ​បន្តិច ដែល​មាន​ខ្លឹមសារ​ខ្លី​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង សូម​ចូលរួម​សោកស្ដាយ​ចំពោះ​ករណី​ភ្លើង​ឆេះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្វាយចេក​ក្រឡា​មាឃ និង​ភូមិ​ខ្នាយ​កូវ ស្ថិត​ឃុំ​ត្នោត និង​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧត្ដមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ដ​ត្បូងឃ្មុំ និង​លោក បិ​ន្ដ ជី​វ័​ន្ដ អភិបាលស្រុក​កញ្ជ្រៀច ដែល​បាន​ជួយ​អន្ដរាគមន៍​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​បាន​ទាន់​ពេលវេលា ។

ករណី​ខាងលើ​នេះ​លោក ឡុ​ង ស្រេង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខណៈ​រូប​លោក​កំពុង​ដឹកនាំ​ប្រជាពលរដ្ឋ​ប្រមា​ន​ជាង​២០០​នាក់ ដែល​ចុះ​ទៅ​ពន្លត់ភ្លើង​ឆេះ​ស្រូវ​នោះ​បានឱ្យ​ដឹង​ថា ស្រូវ​ជាង​៨​ហិ​កតា​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ខ្ទេចខ្ទី ដោយសារ​មូលហេតុ ដំបូង​ឡើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដុត​គល់​ជញ្ជ្រាំង​ស្រូវ​ដើម្បី​ប្រ​ញ៉ាប់​យក​ដីស្រែ​ដាំ​ឪឡឹក ។ លុះ​នៅ​ពេល​ពួក​គាត់​ដុត​គល់​ជញ្ជ្រាំង​ស្រូវ​នោះ​ទៅ ទើប​បណ្តាល​ឱ្យ​ភ្លើង​ឆេះ​រាលដាល​ដល់​ស្រូវ​ក្នុង​ស្រែ​ដែល​មិន​ទាន់​ច្រូតកាត់​យ៉ាង​សន្ធោសន្ធៅ ប៉ុន្តែ​ដោយសារ​បាន​ពន្លត់​អគ្គិភ័យ​ចុះ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ ទើប​ឆេះ​តែ​ជាង​៨​ហិ​កតា​នោះ នឹង​បាន​ពន្លត់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ទើប​ភ្លើង​រលត់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ