ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ហើយ​ដែល​នាងបាន​រួច​ផុត​ពី​ក្រញាំ​​ព្រាន ជាអ្នករត់តាក់ស៊ីនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​រថយន្តតាក់ស៊ី​ពី​ក្រុងព្រះសីហនុ​ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​បុរស​ជាអ្នក​បើក​តាក់ស៊ី​នោះ ប៉ង​ចាប់រំលោភ តែ​មិន​បានសម្រេច​ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​ប្រើ​ល្បិច​លួងលោម​ថា​ ចាំ​ដល់​ភ្នំពេញ​សិន ហើយ​ពេល​មក​ដល់​ភ្នំពេញ​បាន​ជួប​ប្តី​ដែល​ណាត់គ្នា​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​រថយន្តតាក់ស៊ី​ពី​ក្រុងព្រះសីហនុ​ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់តែ​បុរស​ជាអ្នក​បើក​តាក់ស៊ី​នោះ ប៉ង​ចាប់រំលោភ តែ​មិន​បានសម្រេច​ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​ប្រើ​ល្បិច​លួងលោម​ថា​ ចាំ​ដល់​ភ្នំពេញ​សិន ហើយ​ពេល​មក​ដល់​ភ្នំពេញ​បាន​ជួប​ប្តី​ដែល​ណាត់គ្នា​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន ។ ករណី​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ផ្លូវ​លេខ​៥៩៥ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។

អ្នកដឹង​ឮ​រឿងរ៉ាវ​នេះ​និយាយ​ថា មិន​គប្បី​ជិះ​តាក់ស៊ី​តែ​ម្នាក់ឯង​ពេល​យប់​បែប​នេះ​ទេ ព្រោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ។ សំណាង​ហើយ​ដែល​ស្ត្រី​រូប​នេះ​បាន​រួច​ផុត​ពី​ក្រញាំ​ព្រាន ដោយសារ​ប្រើ​ល្បិច​ឱ្យ​ប្រុស​កំហូច​ជឿ​នៅ​ពេល​មក​ដល់​ភ្នំពេញ ។

ស្ត្រី​ជាដើម​ចោទ​ឈ្មោះ ស្រី មាន អាយុ​៣៤ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុងព្រះសីហនុ ។ ចំណែក​អ្នក​បើក​​តាក់​សុ​ី​ដែល​ជាប់ចោទ​ឈ្មោះ រ៉េ​ត អាយុ​២៩​ឆ្នាំ ស្នាក់​ការ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏​បាន​ដកហូត​រថយន្ត​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២O-៦៦៥៥ ជា​របស់​ជន​នេះ​ផង​ដែរ ។ តាម​ស្ត្រី​ជាដើម​បណ្តឹង​និយាយ​ថា រូប​គាត់បាន​​ជិះ​រថយន្តឈ្នួល​ពី​ចំណត​មហោស្រព​ក្រុងព្រះ​សីហ​នុ មក​ភ្នំពេញ​ដើម្បី​ជួប​ប្តី​របស់​គាត់ ។

លុះ​ជិះ​ចេញពី​ក្រុងព្រះសីហនុ​បាន​បន្តិច ម្ចាស់​រថយន្ត​ឈ្នួល​នោះ បាន​សាង​គាត់​ឱ្យ​ជិះ​រថយន្ត​ឡិច​ស៊ី​ស​ខាង​លើ ដែល​ជា​រថយន្ដ​ជនសង្ស័យ​ដោយ​ជិះ​តែ​២​នាក់ ។ រូប​គាត់​ត្រូវ​អ្នកបើកបរ​ឱ្យ​អង្គុយ​នៅ​ខាង​មុខ​ជាប់​កៅ​អី​គ្នា ព្រោះ​កៅអី​ខាងក្រោយ​ជាប់​ដឹក​អីវ៉ាន់​ពេញ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ធ្វើ​ដំណើរបន្ត​មក​ភ្នំពេញ​នោះ បុរស​អ្នក​បើក​តាក់ស៊ី​បាន​យកដៃ​មក​ស្ទាបអង្អែល​រូប​គាត់​ម្តង​ហើយ​ម្ដងទៀត​ក្នុង​ន័យ​លួង​លោម​ស្នេហា ព្រោះ​រថយន្ត​មាន​តែ​២​នាក់​គិត​ថា ​ជា​ឱកាសល្អ​បែប​នឹក​ស្មានថា ​នាង​ជា​ស្រី​ងាយ ។ លុះ​បន្ត​ដំណើរ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ស្រាប់តែ​អ្នកបើកបរ​បាន​ឈប់ ធ្វើ​ជា​ខូច​រថយន្ត​នៅ​កន្លែង​ស្ងាត់ ហើយ​អ្នក​រត់​តាក់ស៊ី​នេះ​បាន​ប្រើ​ពាក្យ​សម្ដី​លួងលោម និយាយ​លែបខាយហៅ​សុទ្ធតែ​ប្រពន្ធ ហើយ​ចាប់​រូប​គាត់​បម្រុង​​រំលោភ​តែ​ម្តង ។

នាង​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ពេល​នោះ នាង​បាន​រើបម្រះ​ចេញពី​រថយន្ដ​មក​ខាងក្រៅ ឈរ​ហៅ​រថយន្ត​ផ្សេង​ៗ​ទៀត​ដើម្បី​បន្តដំណើរ តែ​ពេល​នោះ​អ្នកបើកបរ​រថយន្ត តាក់​សុ​ី​រូប​នេះ​បាន​លួងលោម​ឱ្យ​ឡើង​ជិះ​ទៅ​នឹង​ជូន​នាង​ឱ្យ​ដល់​រាជធានី​ភ្នំពេញ ទើប​នាង​ព្រម​ឡើង​ជិះ​បន្តដំណើរ​មក​ជាមួយ ។

នៅ​តាម​ផ្លូវ​នាង​ក៏​បាន​ឆាត​(Chat)​តាម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​ប្តី​ពី​ដំណើររឿង ។ នាង​ថា រហូត​មកដល់​រាជធានី​ភ្នំពេញ អ្នកបើកបរ​បម្រុង​នែបនិត្យ​រូប​នាង​ទៀត តែ​នាង​យក​លេស​ឲ្យ​ដឹក​មកដល់​ផ្លូវបែក​ជា​៤​កាំ​កូ​ស៊ី​ធី​សិន ចាំ​យើង​ជួប​គ្នា ។ អ្នកបើកបរ​ទំនង​គិត​ថា មក​ដល់​ផ្លូវបំបែក​កាំ​កូ​នឹង​បាន​នាង​អូ​ខេ​មិន​ខាន ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពេល​បើក​មក​ដល់​ផ្លូវបំបែក​ពេល​ចុះ​ពី​រថយន្ត​ ក៏​បាន​ជួប​ប្តី​ដែល​នាង​បាន​ណាត់គ្នា​តាម​ឆាត​ហ្វេ​ស​
ប៊ុ​ក ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បុរស​ជា​អ្នក​បើក​រថយន្ត​តាក់​សុ​ី​នេះ​តែ​ម្តង ។

នៅ​ពេល​ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម អ្នកបើកបរ​រថយន្ត​តាក់​សុ​ី​រូប​នេះ បាន​អង្វរ​ទៅ​ប្តី​ស្ត្រី​រង​គ្រោះ​សុំ​ជូន​៣០០​ដុល្លារ​កុំឱ្យ​ប្តឹងប្តល់​អី តែ​ប្តី​នាង​មិន​ព្រម ។ ដោយឡែក អ្នក​បើក​តាក់​សុ​ី​ដែល​ជាប់ចោទ​ប៉ង​រំលោភ​ស្ត្រី​ជា​ភ្ញៀវ​ជិះ​ក្នុង​រថយន្ត​វិញ​និយាយ​ថា រូប​គាត់​បាន​ត្រឹមតែ​ចាប់​អង្អែល​ដៃ​ស្ត្រី​រង​គ្រោះ​ប៉ុណ្ណោះ​ មិន​បាន​រំលោភ​ទេ ។

នៅ​ពេល​កើតហេតុ សមត្ថកិច្ច​មក​ដល់ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​២ ហើយ​ជន​រង​គ្រោះ​ក៏​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ជា​ចុង​ក្រោយ អ្នក​រត់​តាក់​សុ​ី​រូប​នេះ​ក៏​សុំ​អង្វរ​សុខចិត្ត​យល់ព្រម​បង់​សងជំងឺចិត្ត​ដល់​ស្ត្រី​រង​គ្រោះ​ចំនួន​៥០០​ដុល្លារ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដើម្បី​បញ្ចប់រឿង ។

នេះ​ជា​មេរៀន​មួយ​សម្រាប់​បុរស​អ្នក​រត់​តាក់ស៊ី​ទាំងឡាយ ។ ចំណែក​អ្នក​បើក​តាក់ស៊ី​ដ៏​កំហូច​នេះ ទំនង​រាង​ហើយ​…​ប៉ុន្តែ​ប៉ុណ្ណឹង​ហើយ​បើ​មិន​រាង​ទេ​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !…​ហេ ! ហេ ! ​

អត្ថបទសរសេរ ដោយ