ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​គំនិត​របស់​អ្នក​អាច​រក​លុយ​បាន​ឬ​អត់ ?

4 ឆ្នាំ មុន

ការ​ចាប់ផ្តើម​អាជីវកម្ម​នីមួយ​ៗ​កើត​ចេញពី​ការ​មានគំនិត​អាជីវកម្ម ។ ប្រាកដ​ណាស់ មុន​ពេល​ហ៊ាន​ធ្វើ​ឲ្យ​គំនិត​នោះ​ក្លាយទៅជា​ការ​ពិត អ្នក​ប្រហែលជា​ត្រូវ​ដើរ​សួរ​អ្នក​ដទៃ​ជា​ច្រើន ហើយ​ថែម​ទាំង​ខ្លួនឯង​ថែម​ទៀត​ថា​តើ​គំនិត​ដែល​អ្នកមាន​អាច​រក​លុយ​ឲ្យ​អ្នក​ដែរ​ទេ?ដើម្បី​ឆ្លើយ​សំណួរ​នេះ​បាន អ្នក​ត្រូវ​ពិចារណា​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន​៖ ១. តើ​អាជីវកម្ម​អ្នក​អាច​រក​ចំណូល​ឲ្យ​អ្នក​តាម​វិធី​ណា? អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា…

ការ​ចាប់ផ្តើម​អាជីវកម្ម​នីមួយ​ៗ​កើត​ចេញពី​ការ​មានគំនិត​អាជីវកម្ម ។ ប្រាកដ​ណាស់ មុន​ពេល​ហ៊ាន​ធ្វើ​ឲ្យ​គំនិត​នោះ​ក្លាយទៅជា​ការ​ពិត អ្នក​ប្រហែលជា​ត្រូវ​ដើរ​សួរ​អ្នក​ដទៃ​ជា​ច្រើន ហើយ​ថែម​ទាំង​ខ្លួនឯង​ថែម​ទៀត​ថា​តើ​គំនិត​ដែល​អ្នកមាន​អាច​រក​លុយ​ឲ្យ​អ្នក​ដែរ​ទេ?ដើម្បី​ឆ្លើយ​សំណួរ​នេះ​បាន អ្នក​ត្រូវ​ពិចារណា​ចំណុច​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. តើ​អាជីវកម្ម​អ្នក​អាច​រក​ចំណូល​ឲ្យ​អ្នក​តាម​វិធី​ណា?
អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ផ្នែក​ណា​នៃ​អាជីវកម្ម​អ្នកជា​ប្រភព​ចំណូល​អ្នក ។ តើ​វា​ជា​ការ​លក់​ផលិតផល ឬ​សេវាកម្ម? ឬ​ការ​ផ្សាយពាណិជ្ជកម្ម? បន្ទាប់​មក​មើល​ថា​តើ​ចំណូល​ដែល​រកបាន​ពី​អាជីវកម្ម​នេះ​ពិតជា​អាច​ជួយ​ឲ្យ​អ្នក​រួចខ្លួន​ទេ​ប្រសិនបើ​អ្នក​ដក​ការ​ចំណាយ​ផ្សេង​ៗ​?

២. តើ​អាជីវកម្ម​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​អ្វី​ទេ?
អាជីវកម្ម​ដែល​ជោគជ័យ​ជាងគេ​ជា​អាជីវកម្ម​ដែល​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ណាមួយ​ក្នុង​សង្គម ។ បើ​អាជីវកម្ម​អ្នក​អាច​ផ្តល់​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​នោះ អ្នក​អាច​នឹង​រក​ចំណូល​បាន​ច្រើន ។ ដូច្នេះ​អ្នក​ត្រូវ​មើល​សិន​ថា​តើ​មាន​បញ្ហា​អ្វី​ដែល​អ្នក​អាច​ដោះស្រាយ​បាន ហើយ​អតិថិជន​ដែល​ជួបនឹង​បញ្ហា​នេះ​មាន​ច្រើន​គ្រប់គ្រាន់ ឬទេ?

៣. តើ​អ្នកមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​វា​ទេ?
វា​អាច​ជា​គំនិតល្អ​មួយ​តែ​អ្នក​មិន​មាន​ធនធាន​គ្រប់គ្រាន​ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​ឡើយ ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ពឹងផ្អែក​លើ​ខ្លួនឯង​ទាំងស្រុង​ទេ ។ បើ​គំនិត​អ្នក​ពិតជា​ល្អ និង​គួរ​ឲ្យ​ទុកចិត្ត​ពិតមែន អ្នក​នឹង​អាច​ជំរុញ​ឲ្យ​អ្នក​ដទៃ​វិនិយោគ​លើ​វា មិន​ថា​ជា​ក្រុម​គ្រួសារ មិត្តភក្តិ ឬ​អ្នក​ដទៃ​ឡើយ ។

៤. តើ​អ្នកមាន​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​អ្នក​ខុស​ប្លែក​ពី​អ្នក​ដទៃ ឬទេ?
ទោះជា​គំនិត​អ្នក​ល្អ​ប៉ុណ្ណា​ក៏​អ្នក​ដទៃ​អាច​ធ្វើ​ដូច​អ្នក​ដែរ ។ តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​បោះបង់​វា​ចោល​ទេ ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ខុស​ប្លែក​ពី​អ្នក​ដទៃ​ដែល​បន្ត​ទាក់ទាញ​អតិថិជន​ឲ្យ​គាំទ្រ​អ្នក ។

៥. តើ​អ្នក​បាន​សាកល្បង​គំនិត​អ្នក​ហើយ ឬ​នៅ?
ពេល​ដែល​អ្នក​បាន​ធ្វើ​ចំណុច​ទាំង​បួន​ហើយ អ្នក​ត្រូវ​សាកល្បង​គំនិត​របស់​អ្នក​មុន​ពេល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​អាជីវកម្ម​ពេញលេញ ។ ពេល​ដែល​សាកល្បង អ្នក​គួរតែ​សាកល្បង​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​ព្រោះ​ពួក​គេ​នឹង​ផ្តល់​គំនិត​ស្មោះត្រង់​ជាងគេ ។ បើ​អ្នក​ទទួល​បានការ​ឆ្លើយ​តប​វិជ្ជមាន​ភាគច្រើន​នោះ​អ្នក​គួរតែ​ចាប់ផ្តើម​ឈាន​ជើង​ឆ្ពោះទៅ​រក​អាជីវកម្ម​ផ្ទាល់ខ្លួន​អ្នក​ទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ