ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ឡិច ចាន់​ត្រា​រំភើបចិត្ត​ទាំង​មិនដឹង​មុន ខណៈ​តារា​ជួរ​មុខ​រួម​គ្នា​ធ្វើ​ពិធី​ថ្ងៃ​ពិសេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អេ​ឡិច ចាន់​ត្រា មួយ​រដូវ​ការ​ម្តង​ៗ​រីកមុខ​ណាស់ ត្រូវ​ប៉ាន់តែ​ម្តង​នារ​ដូ​ល​ការ​ដោយ​លោក​ជា​ប្រធាន​ក្រុម​ចាត់ចែង​អ្នកចម្រៀង​លេចធ្លោ នៅ​តាម​ពិធីជប់លៀង​មង្គល ការ។ ដោយសារ​តែ​រក​ពេល​សម្រាក​មិន​ទាន់…

រាជធានី​ភ្នំពេញ ៖ លោក អេ​ឡិច ចាន់​ត្រា មួយ​រដូវ​ការ​ម្តង​ៗ​រីកមុខ​ណាស់ ត្រូវ​ប៉ាន់តែ​ម្តង​នារ​ដូ​ល​ការ​ដោយ​លោក​ជា​ប្រធាន​ក្រុម​ចាត់ចែង​អ្នកចម្រៀង​លេចធ្លោ នៅ​តាម​ពិធីជប់លៀង​មង្គល ការ។ ដោយសារ​តែ​រក​ពេល​សម្រាក​មិន​ទាន់ សូ​ម្បី​តែ​ថ្ងៃ​ពិសេស​ក៏​លោក​ភ្លេច រហូត​ត្រូវ​បាន​រៀមច្បង​សិល្បៈ​រួម​គ្នា​បង្ហាញ​ការ​ពញ្ញាក់​អារម្មណ៍​ទាំង​មិនដឹង​ខ្លួន​។

បើ​ទោះបីជា​លោក អេ​ឡិច ចិ​ន្ត្រា ហក់​ប្រឡូក​នៅ​ក្នុង​ពិភព​សិល្បៈ អស់​ជា​ច្រើន​ឆ្នាំ តែ​តារា​រូបរាង​សង្ហារ​ម្នាក់​នេះ នៅ​តែ​ទទួល​បាន​ទីផ្សារ​មិន​ចាញ់​កាល​នៅ​ជា​យុវវ័យ​ប៉ុន្មាន​ឡើយ​។ មួយ​ឆ្នាំ​ៗ​ហុងស៊ុយ​ល្អ​ណាស់ បាន​ឱកាស​ទៅ​ច្រៀង​សម្តែង​នៅ​ឯនាយ​សមុទ្រ ដូច​ផ្ទះ​ទី​២ ពិសេស​នៅ​ប្រទេស​អូស្ត្រាលី​។

យ៉ាងណាមិញ តារា​លំដាប់​លេចធ្លោ​រូប​នេះ ត្រូវ​បាន​កំពូល​តារាចម្រៀង​មាស សុខ​សោភា និង​ពិធីករ ពិធី​ការិនី​លំដាប់​ជួរ​មុខ គង់ សុ​ជាតិ និង​ជា វិបុល រួម​គ្នា​ធ្វើ​ខួបកំណើត​ឱ្យ អេ​ឡិច ទាំង​កំពុងធ្វើការ រហូត​ធ្វើ​ឱ្យ​សាមីខ្លួន​រំជួលចិត្ត ហួសចិត្ត​រវល់​ការងារ សូ​ម្បី​ថ្ងៃកំណើត​ក៏​ចង់​ភ្លេច​។

នៅ​លើ​បណ្តាញ​សង្គម​លោក​អេ​ឡិច ចាន់​ត្រា សរសេរ​ថា «​ឆ្នាំ​នេះ មិន​បាន​គិត​ពី​ថ្ងៃ​ខួបកំណើត​ខ្លួនឯង​ទេ ព្រោះ​រវល់​ការងា​ពេក តែ​យប់មិញ​កំពុង​តែ​រៀបចំ​កម្មវិធី​មង្គល​បាន​បង​ៗ​សិល្បករ និង​មិត្ត​សិល្បករ Surprised cake និង​ការ​ជូនពរ​ជា​ច្រើន ហើយ​មក​ដល់​ផ្ទះ​ឃើញ កាដូ​នៅ​លើ Sofa ទៀត ហាស ហា មិនមែន gift ថ្លៃ​អ្វី​ទេ តែ​ជា​ទឹកចិត្ត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ពិតជា​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​»​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ