ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចេះ​…​គេ​ថា​ភ្លើ !

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេសាប​…​តាម​ដងស្ទឹង​សង្កែ​…​ជា​ជម្រក​ត្រី​ពង​…​នាំ​គ្នា​កាប់​ដុត រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ច្រើន​ឆ្នាំ​ហើយ​…​កាប់​ដុត​រាន​បែប នេះ​បាន​ដោយសារ​តែ​ឃុបឃិត​គ្នា​ជាប្រព័ន្ធ​…​មាន​មន្ត្រី​ជំនាញ​សង្ស័យ​បាន​បិទ​ភ្នែក ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​…​ត្រី​អស់​កន្លែង​ពង​កូន​…​បរិមាណ​ត្រី​ទឹកសាប​ក្នុង​តំបន់​បាន​ថយ​ចុះ​…​ក្រុម​ជន​ឱកាសនិយម​បាន​លេស​ខ្សត់​ត្រី​…​ក៏​ចាប់ផ្តើម​ឆ្នាំ​នេះ កាប់​រាន​ដុត​ព្រៃ​យក​ដី​កាន់តែ​មាន​ទំហំ​ធំ​ឡើង​…​ស្ទើរ​អស់​ព្រៃ​លិច​ទឹក​ទៅ​ហើយ ។ កាប់​រាន​ដុត​កម្ទេច​ព្រៃ​វាទ​ទី​យក​ដី​កាន់តែ​ពុះកញ្ជ្រោល​…​អាជ្ញាធរ​ខេត្ត​និង​ស្រុក ដែល​សង្ស័យ «​មន្ត្រី​ជើង​ដប់​»…

ព្រៃ​លិច​ទឹក​តាម​ដង​ទន្លេសាប​…​តាម​ដងស្ទឹង​សង្កែ​…​ជា​ជម្រក​ត្រី​ពង​…​នាំ​គ្នា​កាប់​ដុត រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ​ច្រើន​ឆ្នាំ​ហើយ​…​កាប់​ដុត​រាន​បែប នេះ​បាន​ដោយសារ​តែ​ឃុបឃិត​គ្នា​ជាប្រព័ន្ធ​…​មាន​មន្ត្រី​ជំនាញ​សង្ស័យ​បាន​បិទ​ភ្នែក ។

ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​…​ត្រី​អស់​កន្លែង​ពង​កូន​…​បរិមាណ​ត្រី​ទឹកសាប​ក្នុង​តំបន់​បាន​ថយ​ចុះ​…​ក្រុម​ជន​ឱកាសនិយម​បាន​លេស​ខ្សត់​ត្រី​…​ក៏​ចាប់ផ្តើម​ឆ្នាំ​នេះ កាប់​រាន​ដុត​ព្រៃ​យក​ដី​កាន់តែ​មាន​ទំហំ​ធំ​ឡើង​…​ស្ទើរ​អស់​ព្រៃ​លិច​ទឹក​ទៅ​ហើយ ។ កាប់​រាន​ដុត​កម្ទេច​ព្រៃ​វាទ​ទី​យក​ដី​កាន់តែ​ពុះកញ្ជ្រោល​…​អាជ្ញាធរ​ខេត្ត​និង​ស្រុក ដែល​សង្ស័យ «​មន្ត្រី​ជើង​ដប់​» ពុំ​មាន​ប្រតិកម្ម​អ្វី​ឡើយ​…​អត់​មាន​ទប់ទល់ ។

ក្រុម​អ្នក​តាមដាន​សភាពការណ៍​នេះ​មាន​មតិ​ថា​…​ដី​ព្រៃ​លិច​ទឹក​ដែល​កាប់​រាន​ក្លាយជា​ដី​វាល​រហោស្ថាន​ទៅ​ហើយ​នោះ​…​មិនយូរ​ទេ​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកមាន​ប្រាក់ មាន​អំណាច​ដោយ​ស្របច្បាប់​…​ដែល​នេះ​ជា​ល្បិច​របស់​ជន​ទុច្ចរិត​រួម​ជាមួយ​មន្ត្រី​ទុច្ចរិត​ក្នុង​តំបន់​។

ក្រុម​អ្នកវិភាគ​ខ្លះ​សម្តែង​មតិ​ថា​…​ឱ្យធ្វើ​ចៅហ្វាយខេត្ត​…​ឱ្យធ្វើ​ចៅហ្វាយស្រុក​…​ដាក់​មន្ត្រី​ជំនាញ​ជា​ភ្នែក​ជា​ច្រមុះ​…​បើ​មិន​ចេះ​ស្វែងរក​លាភសក្ការៈ​ទេ​…​គេ​ថា​មន្ត្រី​ដំឡូង​មូល​…​បើ​មិន​ចេះ​រក​លាភ​ទេ​គេ​ហៅ​ថា​ភ្លើ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ