ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ជ្រោយចង្វា​ បុរសម្នាក់​ត្រូវគេចាប់ដាក់ចូលឃ្លុបឡាន ហើយលោតចេញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនជាតិ​ចិន​ចំនួន៣​នាក់​ដែល​ជា​មេការ​សំណង់​ និង​ប្រធាន​គ​ណ​នេ​យ្យ​ខុន​ដូរ សុខ​វីឡា ព្រមទាំង​អ្នក​បើករថយន្ត​ និងអ្នក​បកប្រែ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បន្ទាប់​ពី​ចាប់​ជនជាតិ​ចិន​គ្នា​ឯង​ម្នាក់​ចងវាយ​នឹង​ខ្សែក្រវាត់​ និង​រឹត.ករួច​ចាប់​ដាក់​ក្នុង​គូថ​រថយន្ត​ ។…

រាជធានី​ភ្នំពេញ​ ៖ ជនជាតិ​ចិន​ចំនួន៣​នាក់​ដែល​ជា​មេការ​សំណង់​ និង​ប្រធាន​គ​ណ​នេ​យ្យ​ខុន​ដូរ សុខ​វីឡា ព្រមទាំង​អ្នក​បើករថយន្ត​ និងអ្នក​បកប្រែ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន បន្ទាប់​ពី​ចាប់​ជនជាតិ​ចិន​គ្នា​ឯង​ម្នាក់​ចងវាយ​នឹង​ខ្សែក្រវាត់​ និង​រឹត.ករួច​ចាប់​ដាក់​ក្នុង​គូថ​រថយន្ត​ ។

​ហេតុការណ៍​ខាងលើនេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០១៩ នៅ​ចំណុចផ្លូវ​ជាតិ​លេខ​៦​ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​បាន​រើ​រួច​លោត​ចេញពី​ក្នុង​គូថ​រថយន្ត ហើយ​ភ្លាម​ៗ​នោះ​ជន​ដៃដល់​ត្រូវ​បាន​នគរបាល​ស្ទាក់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ហុងដា ក្នុងភូមិ​ទី​៣​ សង្កាត់​ជ្រោយចង្វារ ព្រមទាំង​ដកហូត​បាន​រថយន្ត​​មួយគ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រី​ដ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២P-៥៥៨៧​ ។

ជន​ដៃដល់​ដែល​ត្រូវ​ចាប់ខ្លួនរួម​មាន​ ១-​ឈ្មោះ​គ័ក ជាង​ឡី ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ចិន ជា​មេការ​សំណង់​ ២-​ឈ្មោះ​ចាវ លាង​ហ័​រ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន ​ជា​មេការ​សំណង់​ ៣-ឈ្មោះ​ZHANG JIN​ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ ជា​ប្រធាន​គ​ណនេ​យ្យ ខុន​ដូរ​សុខ​វីឡា​ ស្នាក់​នៅ​កន្លែង​ការដ្ឋាន​តាម​បណ្តោយ​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ​និង​៤-ឈ្មោះ​សុខ គឹ​ម​ជាង ភេទ​ប្រុស ​អាយុ ៣៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ជា​អ្នកបកប្រែ​ និង​ជា​អ្នក​បើកបរ​រថយន្ត​ ស្នាក់​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។​ចំណែក​ជន​រង​គ្រោះ ឈ្មោះ​LUO HAOJUN​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជា​ជាងសំណង់​ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ខាងលើ បាន​រង​របួស​ស្នាម​ពេញ​ខ្លួន ។

​តាម​នគរបាល​បានអោយ​ដឹង​ថា ហេតុការណ៍​ខាងលើកើតឡើងគឺ​ដោយសារ​តែ​ក្រុម​ជន​ដៃដល់​ខឹង​នឹង​ជន​រង​គ្រោះ​រឿង​ជន​រង​គ្រោះ​ទារ​ឈប់​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​បាន​នាំ​គ្នា​ចាប់​អូស​យក​ដាក់​ក្នុង​រថយន្ត​​រួច​ចាប់​វាយ​ដុំ​នឹង​ខ្សែ​ក្រ​វ៉ា​ត់ និង​ចងរឹត.​ក គំរាម​គំ​ហែង​ដោយ​ដាក់​ក្នុង​ឃ្លុប​គូថ​រថយន្ត ដែល​គេ​សង្ស័យ ថា ប្រុង​យក​ទៅ​ផ្តាច់ជីវិត​ចោល ។

​តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ជន​​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ចិន​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ​ ឆ្នាំ​២០១៩ តាម​រយៈ​ក្រុមហ៊ុន​មួយ ដើម្បី​មក​ធ្វើការ​ជា​ជាងសំណង់​នៅ​ក្នុង​ការ​ការដ្ឋាន​សាងសង់​ខុន​ដូរ សុខ វិឡា​ខាងលើ ។ នៅ​ក្នុង​ការ​នាំ​មក​ធ្វើការ ក៏មាន​កិច្ចសន្យា​២​ឆ្នាំ ក្នុង​តម្លៃ​ចំនួន​២២​ម៉ឺន​យន់ ​(​លុយ​ចិន​) ។

តាម​ព័ត៌មាន​អោយដឹងបន្ត​ថា ​បន្ទាប់​ពី​ធ្វើការ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នៅ​ថ្ងៃ​ទី​១១ ខែធ្នូ​ ឆ្នាំ​២០១៩ ជន​រង​គ្រោះក៏​បាន​សុំ​មេការ​ទៅ​ផ្ទះ​វិញ ព្រមទាំង​បំផុស​កម្មករដទៃ​ទៀត តែ​មេការ​មិន​អោយទៅ​ ព្រោះ​ពេល​នាំ​មក​ធ្វើការ​ត្រូវ​ចំណាយ​រត់ការ​អស់​ច្រើន ណាមួយមិន​ទាន់​ចប់​កិច្ចសន្យា​ផង​ មិន​អនុញ្ញាត​ឱ្យទៅ​នោះ​ទេ​។​ដោយសារ​តែ​មេការ​មិន​អោយទៅ​ ទើប​ជន​រង​គ្រោះ​និយាយ​ថា បើ​មិន​អោយទៅ​ នឹង​ប្តឹង​ទៅ​ស្ថានទូត ជា​ហេតុ​ធ្វើ​អោយ​ជន​ដៃដល់​ជា​មេការ​ខឹង ហើយ​ក៏បាន​នាំ​គ្នា​ចាប់​ជន​រង​គ្រោះ​ចេញពី​ការដ្ឋាន​ចូល​ក្នុង​រថយន្ត​យក​ទៅ​វាយដំ​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់​​ជនរងគ្រោះ​ដាក់​រថយន្ត​រួចហើយ​ ក្រុម​ជន​ដៃដល់​ក៏​បាន​នាំ​ទៅ​រោង​ស្នាក់​របស់​កម្មករនៅ​មាត់ទន្លេ​មេគង្គ​ក្បែរ​ម៉ាស៊ីនទឹក ហើយ​ចាប់ចង​វាយ​នឹង​ខ្សែ​ក្រ​វាត់​ ព្រមទាំង​យក​ខ្សែ​នីឡុង​រឹត.ក ហើយ​គំរាមផ្តាច់ជីវិត​ចោល​ រួច​ដាក់​ចូល​ក្នុង​ឃ្លុប​រថយន្ត​ដឹក​ចេញ​ទៅ​ហើយ ដោយ​​ជិះ​ចុះឡើង​ៗ​ ហើយ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​រើ​បំរះ​រួច​លោត​ចុះ​ពី​ក្នុង​ឃ្លុប​គូថ​រថយន្ត បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នាំ​គ្នា​ដេញ​ស្ទាក់​ចាប់​តែ​ម្តង ។ ​ភ្លាម​ៗ ជន​រង​គ្រោះ​ដែល​មាន​ស្នាម​របួស​ពេញ​ខ្លួន ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែ​ត​។ ​ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​នគរបាល​កំពុង​ឃាត់ខ្លួន សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ