ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​គ្រីត​ភីស​កម្ពុជា​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ​ដើម្បី​អប​អរ​សាទរ​ទិវា​កុមារ​អន្តរ​ជាតិ​​ អង្គ​ការគ្រីត​ភីស​កម្ពុជា​Great Peace Cambodai ក្នុង​ខេត្ត​បាត់​ដំបង​បាន​សហការ​ជា​មួយ​សា​លា​បឋមសិក្សា​ចំនួន​៦ ​គឺ​សា​លា​ជ្រៃ​កោង សាលា​ហ្វាពន្លឺសិល្បះ​ សាលា​ពោធិវង្ស សាលា​រំចេក​បី សាលា​ទួល​តា​ឯក និង​សា​លា​អូរ​តាគាំ​១ ដើម្បី​ជ្រើស​រើស​សិស្ស​មក​ប្រ​ឡង សមត្ថ​ភាព​ លើ​វិញ្ញា​សារ​ចំនួន​០៣​គឺ វិញ្ញា​សារ​

ខេត្ត​បាត់​ដំបង ៖ ​ដើម្បី​អប​អរ​សាទរ​ទិវា​កុមារ​អន្តរ​ជាតិ​​ អង្គ​ការគ្រីត​ភីស​កម្ពុជា​Great Peace Cambodai ក្នុង​ខេត្ត​បាត់​ដំបង​បាន​សហការ​ជា​មួយ​សា​លា​បឋមសិក្សា​ចំនួន​៦ ​គឺ​សា​លា​ជ្រៃ​កោង សាលា​ហ្វាពន្លឺសិល្បះ​ សាលា​ពោធិវង្ស សាលា​រំចេក​បី សាលា​ទួល​តា​ឯក និង​សា​លា​អូរ​តាគាំ​១ ដើម្បី​ជ្រើស​រើស​សិស្ស​មក​ប្រ​ឡង សមត្ថ​ភាព​ លើ​វិញ្ញា​សារ​ចំនួន​០៣​គឺ វិញ្ញា​សារ​លោត​បាវ  គាប​​ប៉េង​ ប៉ោង​និង​ ជាន់​ប៉េង​ប៉ោង ដែល​សា​លា​នី​មួយៗ​បញ្ជូន​សិស្ស​មក​ចំនួន​១៦​នាក់ ដែល​សរុ​ប​ទាំង​អស់​ចំនួន​៩៦​នាក់ មក​លេង​នៅ​ក្នុង​អង្គ​ការ​នេះ​នៅ វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣១ ឧសភា ២០១៤ ដោយ​មាន​លោក​គ្រូ អ្នក​គ្រូ​និង​សមត្ថ​កិច្ច​ចូល​រួម​ផង​ដែរ​។

នៅ​ក្នុង​ឱ​កាស​បើក​កម្មវិធី​នោះ​ កញ្ញា​ យូ​ សេហ៊ី នាយិកា ប្រ​ចាំ​ប្រ​ទេស​របស់​អង្គការ​គ្រីត​ភីសកម្ពុជា​ បាន​មាន​មតិ​បើក​កម្ម​វិធី​ដោយ​បញ្ជាក់​ថា គោល​បំណង​គឺ​បំផុស​ស្មារតី​មនុស្ស​ជាតិ​គ្រប់​ពណ៌​សម្បុរ​ ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ភាព​កុមារ​ ព្រម​ទាំង​សិទ្ធ​ទាំង​៤​សំខាន់ៗ រួមមាន​សិទ្ធ​រស់​រាន​មាន​ជីវិត សិទ្ធ​ទទួល​បាន​ការ​ពារ​ សិទ្ធ​ទទួល​បាន​ការ​អភិវឌ្ឍ និង​សិទ្ធនៃ​ការ​ចូល​រួម​។អង្គការ​គ្រីត​ភីសកម្ពុជា​​បាន​រៀប​ចំ​រង្វាន់​និង​អំណោយ​ជូន​ដល់​សិស្សា​នុសិស្ស​ទាំង​អស់​គ្នា មាន​ដូច​ជា​សៀវ​ភៅ ប៊ិច​និង​កាបូប​ជា​ដើម ។

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​