ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អ្នកឆក់​ត្រី២នាក់រឹបអូស​ម៉ូតូ១គ្រឿង​និងត្រី១០​គីឡូក្រាម

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖​ ដោយ​អនុវត្ត​​ន៏​តាមកា​រណែនាំ​​របស់​លោក​ ​ឧត្តម​​សេនីយ៍​ត្រី បែន រ័ត្ន​ ស្នង​ការ​នគរ​បាល​ខេត្ត ក្នុង​ការ​ទប់​ស្កា​ត់ បទ​ល្មើស​​នេសាទ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំប្រាំ​យ៉ាម​ បើក​កិច្ច​សហការ​ជាមួយ​ និ​ង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំបារាយ៍​ ។ បាន​ចុះបង្ក្រាប ​ក្រុម ឆក់​ត្រី​ខុសច្បាប់​បានចំនួន​២នាក់ ​ ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ និង៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣១ ឧ​សភា ២០១៤​ ដកហូត​បាន

ខេត្ត​កំពង់​ចាម ​៖​ ដោយ​អនុវត្ត​​ន៍​​តាមកា​រណែនាំ​​របស់​លោក​ ​ឧត្តម​​សេនីយ៍​ត្រី បែន រ័ត្ន​​ ស្នង​ការ​នគរ​បាល​ខេត្ត​ ក្នុង​ការ​ទប់​ស្កា​ត់​ បទ​ល្មើស​​នេសាទ​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំប្រាំ​យ៉ាម​​ បើក​កិច្ច​សហការ​ជាមួយ​ ​ និ​ង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំបារាយ៍​ ។ បាន​ចុះបង្ក្រាប ​ក្រុម ឆក់​ត្រី​ខុសច្បាប់​បានចំនួន​២នាក់ ​ ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ និង៣០​នាទី​ព្រឹក ថ្ងៃ​ទី ៣១ ឧ​សភា ២០១៤​ ដកហូត​បាន ត្រី​ទង្ងន់ ១០​គីឡូក្រា​មរួមនិ​ងរ​បស់​ផ្សេងៗ​ជា​ច្រើន​ផងដែរ ​​​​​​​។

លោកវ​រសេ​នីយ៍​ត្រី ខេង​ ស្រេង​ អធិការ​នគរ​បាល​ស្រុក​ស្រី​សន្ធរ ​ បាន​ប្រាប់​ឲ្យ​​ដឹងថា​បុរស​ទាំង២ ​នាក់​ដែល​សមត្ថកិច្ច ​ចាប់ ខ្លួន​នោះមានៈ​១-ឈ្មោះ ​ជុន វុន ​អាយុ៣៩ឆ្នាំ​ ២-ឈ្មោះ ​ឡេង ​ខេន ​អាយុ៤០​ឆ្នាំរស់​នៅភូមិ​កំផ្លាក ​ឃុំបារា​យ៍​ ស្រុក​ស្រីស​ន្ធរ ទាំង​ អស់គ្នា​ត្រូវបាន​បញ្ជូន​មកកា​ន់ អធិកា​រដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ដើម្បី​ចាត់​ការ​តាម​នី​តិវិ​ធី ។

លោកវ​រសេនីយ៍​ត្រី ខេង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ ​បាន​ប្រាប់​បន្តថា​ មុននឹង​ឈាន​ចាប់​ ខ្លួនជ​នទាំងនេះ​ ត្រូវ បា​ន​ប្រជា​ពលរដ្ឋ​មូល​ដ្ឋាន​ រាយ​ការណ៍​មករូប​លោក​​ថាបានឃើញ​ពីសកម្មភា​ពឆក់​ត្រីខុស​ច្បាប់​របស់​បុរស​ទាំង​២នាក់​ ។ រំពេច​នោះ​ក៏បាន​ចាត់ឲ្យ​ ប៉ុស្តិ៍​រដ្ឋបា​លឃុំ​ប្រាំយ៉ាម​ ​និងប៉ុស្តិ៍​រដ្ឋបាល​ឃុំបារា​យ៍​ ​មាន​កម្លាំង​ជិត១០​នាក់ ចុះ​ទៅជា​បន្ទាន់ ​ក៏បាន ឃើញ​មែន​ ក៏ចាប់​ខ្លួនដោយ​ដក​ហូត​បាននូវ​សម្ភារ​​ដូចជា​ ម៉ូតូ ​ C 100 កូរ៉េ​មួយ​គ្រឿង​ ដក់​​ឆក់​ចំនួន៥​គ្រឿង​ អាគុយ​៤០​ អំពែ ចំនួន​៥​គ្រឿង​ដងឆក់​ចំនួន៥​គូរ​ ប៊ីដុង​ចំណុះ​៣០លីត្រ​ចំនួន៤​ និង​ត្រីទង្ងន់​ ១០​គីឡូ​ក្រាម ​។ ​បុរសទាំង​២នាក់​ត្រូវបា​ន​បញ្ជូន​​មក​កា​ន់ អធិ​កាដ្ឋាន​នគរបាល​ស្រុក​ស្រីសន្ធរ​ ។

លោក​វរសេនីយ៍​ត្រី ខេង​ ស្រេង​ អធិការ​នគរបាល​ស្រុក​ស្រីសន្ធរ​ បានបញ្ជា​ក់ថា នាល្ងាច​ថ្ងៃដដែល​​ដោយ​មានការ​អាណិត​អាសូរ​ ​ ​ពីសំ​​ណាក់​អាជ្ញាធរ​ស្រុកនោះ​ ព្រោះ​តែឃើញ​ជីវភាព​របស់​អ្នកឆក់​ត្រីក្រីក្រ​ដោយ​គ្រាន់​តែធ្វើ​ការ​ព្រមាន​ មិន​ឲ្យ​មាន​​ជា​លើក​ទី២ទៀត​ឡើយ​ ។ ​បើពុំនោះ​​ទេនឹង​ចាប់បញ្ជូ​នទៅ កាន់​សាលា​ដំបូង​ខេត្ត ចាត់​វិធានការ​ទៅតា​មច្បាប់​ ។