ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ដើរ​លេង​មាន​តែ Mate30 Pro មួយ​គ្រឿងក្នុង​ដៃ​ធានា​ថា ផលិត​វី​ដេ​អូ​បាន​ម៉ា​អេ​ម !

4 ឆ្នាំ មុន
  • ភ្នំពេញ

ស្មា​ត​ហ្វូ​ន​កំពូល​របស់​ក្រុមហ៊ុន Huawei បាន​ឈាន​ជើង​មួយ​ជំ​ហ៊ាន​ទៀត​ទៅ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ថត​វី​ដេ​អូ និង​រូបភាព​កាន់តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន ដោយសារ​បាន​បំពាក់ 40MP Cine Camera ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដូច​ជា​ការ​ថត…

ស្មា​ត​ហ្វូ​ន​កំពូល​របស់​ក្រុមហ៊ុន Huawei បាន​ឈាន​ជើង​មួយ​ជំ​ហ៊ាន​ទៀត​ទៅ​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ថត​វី​ដេ​អូ និង​រូបភាព​កាន់តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​ស្មា​ត​ហ្វូ​ន ដោយសារ​បាន​បំពាក់ 40MP Cine Camera ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដូច​ជា​ការ​ថត វី​ដេ​អូ Time-Lapse កម្រិត 4K និង​ការ​ថត​វី​ដេ​អូ​ចលនា​យឺត​បំផុត Ultra-Slow-Motion រហូត​ដល់ 7680 fps ជាដើម ។

ដូច្នេះ សូម​ទៅ​មើល​ចំណុច​លម្អិត​ពី​សមត្ថភាព​ថត​វី​ដេ​អូ​ដ៏​អស្ចារ្យ​របស់​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate30 Pro ៖

១- សមត្ថភាព​ថត​វី​ដេ​អូ​នៅ​ទី​ងងឹត (Ultra-Low-light Video) ៖
ជាមួយ​សែន​ស័​រ​ទំហំ​ធំ 1/1.54 អ៊ី​ង ទំហំ 40 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជា​ប្រភេទ Cine Camera មាន​សមត្ថភាព​ថត​វី​ដេ​អូ​នៅ​ទី​ងងឹត មាន​ម្រិ​ត Ultra-high ISO រហូត​ដល់ 51200 ដែល​ជា​កម្រិត ISO ខ្ពស់​បំផុត​សម្រាប់​ការ​ថត​វី​ដេ​អូ ។

https://www.youtube.com/watch?v=sfGKQ4OyKck

២-​សមត្ថភាព​ថត​វី​ដេ​អូ​ចលនា​យឺត​បំផុត (Ultra-Slow-motion Video) ៖
ចំណុច​លេចធ្លោ​មួយទៀត​របស់​កាមេរ៉ា​ទំហំ 40 មេ​ហ្គា​ភិ​ច​ស៊ែ​ល គឺ​ការ​ថត​វី​ដេ​អូ​ដែល​មាន​ចលនា​យឺត​បំផុត​ក្នុង​ល្បឿន 7680 fps ស្មើរ​នឹង​ក​ម្រឹត​យឺត 256 ដង ដោយសារ​បន្ទះ​ឈី​ប HUAWEI Kirin 990 ដែល​បំពាក់​នៅ​លើ HUAWEI Mate 30 Pro គាំទ្រ​វី​ដេ​អូ​ចលនា​យឺត​ខ្លាំង​បែប​នេះ ។

https://www.youtube.com/watch?v=4QVL36YBM7o

៣- សមត្ថភាព​ថត​វី​ដេ​អូ 4K Time-Lape ប្លង់​ទូលាយ (4K Ultra-Wide Time-lapse Video) ៖
អ្នក​ប្រហែល​នឹក​ស្មាន​មិន​ដល់​ថា​បច្ចេកវិទ្យា​ថត​វី​ដេ​អូ​នៅ​លើ​ស្មា​ត​ហ្វូ​ន​មានការ​វិវត្តន៍​ខ្លាំង​បែប​នេះ រហូត​ដល់​អាច ថត​វី​ដេ​អូ Time-Lape កម្រិត​គុណភាព 4K ។ ចំពោះ​មុខងារ​ថត​វី​ដេ​អូ Time-Lapse នេះ គឺ​ផ្តល់​សេរីភាព​អោយ​អ្នក​ប្រើប្រាស់​កំណត់ Setting បាន​ដោយ​ខ្លួនឯង​ដូច​ជា ISO, Shutter Speed, WB, AF, EV ដែល​រហូត​អាច​ថត​វី​ដេ​អូ​ស្ថិត​នៅ​ស្ថានភាព​ងងឹត​ខ្លាំង និង​ថត​វី​ដេ​អូ Time-lapse Milky-ways បាន​នៅ​ពេល​យប់​ជាដើម ជា​ពិសេស​យើង អាច​កំណត់​ថត​យក​ប្លង់​ទូលាយ 0.6x, ប្លង់​ទូទៅ 1x និង ប្លង់​ហ្សូ​ម 3x ទៅ​តាម​ប្លង់​វី​ដេ​អូ​ដែល​យើង​ចង់បាន​។

https://www.youtube.com/watch?v=rbxN3VuAjVA

៤-​សមត្ថភាព​ថត​វី​ដេ​អូ​ផ្ទៃ​ព្រាល​ខាងក្រោយ ( Real-time Bokeh Video ) ៖
សូម​អរគុណ​ទៅ​ដល់​កាមេរ៉ា 3D Depth Sensing ដែល​ជា TOF លែ​ន និង​បច្ចេកវិទ្យា ISP ជំនួយ​ដល់​ការ​វាស់​យ៉ាង​ច្បាស់​នូវ​ផ្ទៃ​ព្រាល​ដែល​បែងចែក​ដាច់​ច្បាស់លាស់​រវាង​មនុស្ស និង ផ្ទៃ​ខាងក្រោយ​ដែល​ធ្វើ​អោយ​វី​ដេ​អូ​មើលទៅ​កាន់តែ Professional ។

https://www.youtube.com/watch?v=Ks6QkodUhUA

៥-​បច្ចេកវិទ្យា​ទប់​លំនឹង​វី​ដេ​អូ (Dual OIS + AIS) ៖
ក្នុង​ការ​ថត​វី​ដេ​អូ​យើង​ប្រាកដជា​ចង់បាន​ទូរស័ព្ទ​ដែល​ជំនួយ​ទៅ​លើ​លំនឹង​ថត​វី​ដេ​អូ Huawei Mate 30 Pro បាន​បំពាក់​បច្ចេកវិទ្យា​ទប់​លំនឹង Dual OIS និង AIS ដែល​បច្ចេកវិទ្យា​នេះ​រូ​ម​ផ្សំ​ប​ញ្ជូ​ល​គ្នា​ធ្វើ​ឱ្យ​ការ​ថត​វី​ដេ​អូ​របស់​អ្នក​មើលទៅ​កាន់តែ​មាន​លំនឹង​ល្អ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ