ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មាន​ច្រើន​ណាស់ ម៉េច​ក៏​ទៅ​ធ្វើ​រឿង​ចឹ​ង​ៗ​វិញ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​សុទ្ធតែ​ក្មេង​ៗ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ដេញ​វៃ​យក​ម៉ូតូ​ពី​ពលរដ្ឋ​នៅ​តាម​ផ្លូវត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គ ស្នួល ក្របួច​បាន​ហើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១៤៥…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​សុទ្ធតែ​ក្មេង​ៗ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ដេញ​វៃ​យក​ម៉ូតូ​ពី​ពលរដ្ឋ​នៅ​តាម​ផ្លូវត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គ ស្នួល ក្របួច​បាន​ហើយ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១៤៥ ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទី​០១- ឈ្មោះ​ផល សុ​ផា​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​០២- ឈ្មោះ​លី​ម គី​ម​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មក​រោងចក្រ នៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ចំនួន​០៥​នាក់ ទី​០១-​ឈ្មោះ​សឿ​ន មក​រា​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​គោ​នៅ​ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​០២- ឈ្មោះ​រី​ម អា​ហ្វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ទី​០៣- ឈ្មោះ ជុំ ប៊ុ​ន​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​នៅ​ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ពីរ​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។

លោក​វរសេនីយ៍ មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅ​នៅ​កញ្ចុះ​ភូមិ​សរ​រមាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ម៉ាក​សង់​១​គ្រឿង ជិះ​គ្នា​៣​នាក់ មក​ទន្ទឹម​ហើយ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ រួច​វាយ​ដោយ​មួក​សុវត្ថិភាព និង​ខ្សែ​ក្រ​វ៉ា​ត់ ហើយ​មាន​ម៉ូតូ​ម៉ា​កនិច​១​គ្រឿង​ទៀត ជិះ​គ្នា​២​នាក់ មក​ដល់​ស្រែក​បញ្ជា​ឲ្យ​វាយ​ទៅ​ៗ​ដេញ​តាម​វាយ​រហូត​មក​ដល់​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ទើប​ជួប​កម្លាំង​ល្បាត​ហើយ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ឯ​ម៉ូតូ​ម៉ា​និ​ច​ជិះ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ រី​ម អា​ហ្វី បាន​សារភាព​ថា ខ្លួន​ទើបតែ​ស្គាល់គ្នា​ជាមួយ​ក្រុម​ម៉ូតូ​និ​ច​នៅ​កន្លែង​ស៊ីផឹក​លើក​ទី​១ មិន​បាន​ស្គាល់ឈ្មោះ​អ្នក​ទាំង​២​នោះ​ទេ ហើយ​ខ្លួន​និង​បក្ខពួក​បាន​ជិះ​តាម​វាយ​យក​ម៉ូតូ​តែ​មក​ជួបនឹង​សមត្ថកិច្ច​ល្បាត​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ករណី​នេះ​សមត្ថកិច្ច​បន្ត​ចាត់ការ​តាម​នីតិវិធី​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ