ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​២​នាក់​ដឹក​គ្រឿងញៀ.ន​៨​ដុំ​ចូលមក​​ខ្មែរ ​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្ត​មាន​ជ័យ ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ថៃ​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជាតិ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​ពួក​គេ​បាន…

ខេត្ត​ឧត្ត​មាន​ជ័យ ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ថៃ​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជាតិ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​ពួក​គេ​បាន នឹង​កំពុង​ដឹក​ជញ្ជូន​គ្រឿង​ញៀ ន​៨​ដុំ ស្មើ​៨​គីឡូក្រាម​ចូល​មក​ស្រុក​ខ្មែរ ។

ជនជាតិ​ថៃ​២​នាក់​នោះ​ម្នាក់​ឈ្មោះ ប្រាក់ ស៊ុប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នឹង​ម្មា​ក់​ឈ្មោះ ថា ណាត​ផុ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា ឆ្លង​តាម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្តម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នឹង នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​កម្លាំង​ជំនាញ នៃ​ការិ​យាល័យ​ទី​៩ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​ចុះ​ទៅ​សហការ​ជាមួយ​ស្នង ការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក ប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត សើ​ុ​ប​ង្កេ​ត នឹង​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប​លើក​ណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មួយ​ករណី នៅ​ណុ​ច​ផ្លូវជាតិ​លេខ​៦៨ ស្ថិត​ក្នុងភូមិ​អូរ​ពក ឃុំ​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ។

ក្នុង​នោះ​ដែរ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន ៖
១-ម្សៅ​ព​ណ៍​ស​ថ្លា ៨ កញ្ចប់​ធំ​សង្ស័យ​ប្រភេទ​ថ្នាំ​.​មេ​តំ​ហ្វេ​តា​មីន (ICE)​ដែល​ទម្ងន់​ស្មើ​ប្រហែល៨​គីឡូ​ក្រាម ។
២-​រថយន្ត IZUZU ១​គ្រឿង ជា​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។ បើ​តាម​សមត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ថ្នាំ​ញៀន​៨​ដុំ ដែល​ជនជាតិ​ថៃ​២​នាក់​ដឹក​ឆ្លង​ដែន​បម្រុង​ចូល​មក​ធ្វើ​ចរាចរ​លើ​ទីផ្សារ​ងងឹត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺ​ជនសង្ស័យ​បាន​នាំ​យក​ថ្នាំ​ញៀន​មក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា មិនមែន​នាំ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ទេ ។

ប៉ុន្តែ​ទោះជា​យ៉ាង ណា ក្រុម​ឧក្រិដ្ឋជន​ដែល​ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​នោះ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជាតិនៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​បង្ក្រាបនឹង​ចាប់ខ្លួន​ទាន់​ពេលវេលា ។ ជនសង្ស័យ នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តឧត្តរមានជ័យ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ