ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​សុំ​កីឡាករ កែវ សុ​ផេង កុំ​ឲ្យ​បាក់ទឹកចិត្ត​ក្រោយ​ស៊ុត​បាល់​ប៉េ​ណាំង​ទី​មិន​ចូល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​កីឡាករ កែវ សុ​ផេង សុំ​កុំ​បាក់ទឹកចិត្ត ព្រោះ​ទោះបីជា​មាន​កីឡាករ​លំដាប់​ពិភពលោក​ក៏​ទាត់​បាល់​ប៉េ​ណាំង​ទី​មិន​ចូល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​កីឡាករ កែវ សុ​ផេង សុំ​កុំ​បាក់ទឹកចិត្ត ព្រោះ​ទោះបីជា​មាន​កីឡាករ​លំដាប់​ពិភពលោក​ក៏​ទាត់​បាល់​ប៉េ​ណាំង​ទី​មិន​ចូល ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពី​ធី​ចែក​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ដល់​និស្សិត សាកល​វិទ្យា CUS នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ​នេះ នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ យ៉ាង​ដូច្នេះ «​ខ្ញុំ​ចង់​ចូល​ទៅ​ខម​មិន​ហ្វេ​ស​ប៊ុ​ក កែវ សុខ​ផេង កុំ​បាក់ទឹកចិត្ត​ក្រោយ​ពី​ទាត់​បាត់​ប៉េ​ណាំង​ទី​១១ ម៉ែត្រ​មិន​ចូល​ប៉ះ​ជាមួយ​មី​យ៉ា​ន់​ម៉ា​ម្សិលមិញ ។ ខ្ញុំ​បានឃើញ​កែវ សុខ​ផេង បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក «​កំហុស​គ្រប់យ៉ាង​មក​ពី​ខ្ញុំ​» ។ តែ​ខ្ញុំ​ចង់​ប្រាប់​ថា កុំ​បាក់ទឹកចិត្ត​អី ព្រោះ​កីឡាករ​លំដាប់​ពិភពលោក​ក៏​ទាត់​មិន​ចូល​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​សរសើរ​ចំពោះ​ទម្រង់ លេង​បាលទាត់​របស់​ក្រុម​កីឡាករ​កម្ពុជា​ថា មាន​ភាពល្អ​ប្រសើរ​នា​ពេល​បច្ចុប្បន្ន ។ ហើយ​សម្តេច​ក៏​បាន​លើក​ឡើង​ពី​ការ​រិះគន់​ចំពោះ​មិត្ត​មួយ​ចំនួន​តាម​ហ្វេ​ស​ប៊ុ​កថា ពេល​ខ្លះ​សរសើរ ពេល​ខ្លះ​បង្អាប់ ដែល​ទ​ង្វើ​មិនល្អ​នោះ​ទេ ព្រោះថា កីឡា​តែង​មាន​ឈ្នះ ចាញ់ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ (U22) បាន​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្រោយ​អាយុ​២២​ឆ្នាំ (U22) មី​យ៉ា​ន់​ម៉ា ដោយ​ទទួល​បាន​ពិន្ទុ​២​ស្មើរ ប៉ុន្តែ​កម្ពុជា​ចាញ់​ប៉េ​ណាំង​ទី​១១​ម៉ែត្រ​មួយ​គ្រាប់ ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ដោយសារ​កីឡាករ កែវ សុ​ផេង របស់​កម្ពុជា​បាន​ស៊ុត​បាល់​មិន​ចូល​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ