ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រិះគន់​ជុំវិញ​ការ​តាំង​ទូកង​ទុក​ឱ្យ​គោ​មើល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រលក​រិះគន់​ដែល​បាន​ផ្ទុះ​ឡើង​ក្រោយ​ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​គណនី Pic​hey Kumar មាន​រូប​ជាព្រះសង្ឃ​ជុំវិញ​ទូកង​វែង​បំផុត​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​ត្រូវ​បាន​ទុក​ចោល​ក្រោម​ដំបូល​រហែក​រខេករខាក​នៅ​ថ្ងៃ​ទី​១០ ធ្នូ គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូកង ដើម្បី​បំបែក​ឯក​ទ​គ្គ​កម្ម​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ រលក​រិះគន់​ដែល​បាន​ផ្ទុះ​ឡើង​ក្រោយ​ពី​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​គណនី Pic​hey Kumar មាន​រូប​ជាព្រះសង្ឃ​ជុំវិញ​ទូកង​វែង​បំផុត​ជាប់​ក្នុង​កំណត់​ត្រា​ពិភពលោក​ត្រូវ​បាន​ទុក​ចោល​ក្រោម​ដំបូល​រហែក​រខេករខាក​នៅ​ថ្ងៃ​ទី​១០ ធ្នូ គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូកង ដើម្បី​បំបែក​ឯក​ទ​គ្គ​កម្ម​ពិភពលោក បាន​ចេញ​សេចក្ដី​បំភ្លឺ ស្ដី​ពី​ការ​តម្កល់ និង​ថែរក្សា​ទូកង​វែង​ជាងគេ លើ​ពិភព​លោក ក៏​ដូច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ ។

ក្នុង​សេចក្ដី​បំភ្លឺ បាន​សរសេរ​ថា ថ្មី​ៗ​នេះ​មានការ​ផ្សព្វផ្សាយ​អំពី​ការ​តម្កល់ និង​ការ​ថែរក្សា​ទូកង​វែង​ជាងគេ​លើ​ពិភពលោក «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ក្នុង​ន័យ​ថា គណៈកម្មការ​ផលិត និង​រៀបចំ​ពិធី​បង្ហាញ​ទូកង​ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​មិន​យកចិត្តទុកដាក់​មើលថែ​រក្សា​ទុក ។

ករណី​នេះ គណៈកម្មការ សូម​ជម្រាប​ជូន​សាធារណជន និង​មិត្ត​អ្នក​សារព័ត៌មាន មេត្តា​ជ្រាប​ដូច​តទៅ​៖
១-​គណៈកម្មការ បាន​ជម្រាប​ជូន​ជា​រឿយ​ៗ​ហើយ​ថា ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះ នឹង​រៀបចំ​ទីតាំង​តម្កល់​យ៉ាង​សក្តិ​សម​បំផុត នៅ​ក្នុង​សាលាខេត្ត​ព្រៃវែង សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​សេរី ហើយ​គណៈកម្មការ​ក៏​បាន​រៀបចំ​ប្លង់​សាងសង់​ទីតាំង​រួចរាល់​ហើយ​ដែរ ដែល​គម្រោង​នេះ​មិន​មានការ​ប្រែប្រួល​ឡើយ ។

២-​តាម​ផែនការ​ឆ្នាំ​នេះ គណៈកម្មការ​គ្រោង​រំកិល​ទូក​ពី​ទីតាំង​រក្សា​បណ្តោះអាសន្ន​បច្ចុប្បន្ន ទៅ​ទីតាំង​ក្នុង​សាលាខេត្ត ដែល​កំពុង​សាងសង់​ថ្មី ក៏​ប៉ុន្តែ​ទី​១ ការ​សាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​ពុំ​ទាន់​រួចរាល់ ទី​២ ឆ្នាំ​នេះ កម្ពស់​ទឹក​នៅ​មុខ​សាលាខេត្ត​ទាប​ពេក​ឆាប់​ហក់​ឡើង​ហើយ​ក៏​ឆាប់​ស្រក​ចុះ​ទៅ​វិញ ស្ថានភាព​បែប​នេះ​មិន​អំណោយផល​ដល់​ការ​ចល័ត​ទូក​ចេញ ពី​រោង​បណ្តោះអាសន្ន​នោះ​ឡើយ ។

៣-​គណៈកម្មការ​សូម​ទទួលស្គាល់​ថា ស្ថានភាព​រោង​បណ្តោះអាសន្ន​សព្វថ្ងៃ ឆ្លុះ​ធ្លាយ​ដំបូល​ដោយ​អន្លើរ​ប្រាកដ​មែន សភាព​នេះ​បណ្តាល​មក​ពី​រោង​ទូក​លិច​ទឹក និង​អាកាសធាតុ​កន្លង​ទៅ​ដែល​កម្ពុជា​យើង​ទទួល​រង​សម្ពាធ​ជា​បន្តបន្ទាប់​នាំ​ឲ្យ​ខ្យល់​ភ្លៀង​ប៉ះពាល់​ដល់​រោង​ទូក ។

កាលពី​ស​ប្តា​ហ៍​មុន គណៈកម្មការ​បាន​សម្រេច​គម្រោង​ថវិកា ដើម្បី​ជួសជុល​រោង​ទូក​រួចរាល់​ហើយ ដោយ​រង់ចាំ​ទឹក​ស្រក និង​ស្ងួត​ដី​បន្តិច ទោះជា​បែប​នេះ​ក្តី​គណៈកម្មការ​ក៏​បាន​ចាត់ចែង​ក្រុមការងារ​ចុះ​ជួសជុល​រោង និង​សម្អាត​ទីតាំង​នោះ​បណ្តើរ​ៗ​ហើយ ដោយ​កំណត់​ថា​ក្នុង​ស​ប្តា​ហ៍​នេះ ក្រុមការងារ​នឹង​ចាប់ផ្តើម​រៀបចំ​ឡើង​វិញ​ទាំងស្រុង ។

គណៈកម្មការ​ចាត់​ទុក​ការ​លើក​ឡើង ដោយ​ភ្ជាប់​នូវ​សំណូមពរ​ខ្លះ​ៗ ពី​សំណាក់​សាធារណជន និង​មិត្ត​អ្នក​សារព័ត៌មាន គឺជា​ការ​យកចិត្តទុកដាក់​តាមដាន និង​ឈឺឆ្អាល​ប្រកបដោយ​មនសិការ​លើកកម្ពស់​សមិទ្ធផល​ជាតិ និង​វប្បធម៌​ជាតិ​ក្នុង​ស្មារតី «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» ។

ជា​ថ្មី​ម្តងទៀត គណៈកម្មការ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការ​ចូលរួម​តាមដាន ការ​ផ្តល់​ព័ត៌មាន ការ​ផ្តល់​មតិ និង​យោបល់​កែ​លម្អ​ផ្សេង​ៗ ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណ​ជន និង​មិត្ត​អ្នក​សារព័ត៌មាន​ទទួល​ជ្រាប និង​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​គណៈកម្មការ​ឈរ​លើ​គោលការណ៍ សាមគ្គីភាព​ស្រប​តាម​ទស្សនៈ «​ខ្មែរ​សាមគ្គី ខ្មែរ​ឈ្នះ​» ៕​

អត្ថបទសរសេរ ដោយ