ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​តានតឹង​កើនឡើង​រវាង​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ការ​ដំឡើង​សរសៃ​.ក​ដាក់​គ្នា​ដែល​បន្ត​កើនឡើង កាលពី​ថ្ងៃ​ទី​៩​ធ្នូ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​ដែល​ដាក់​ឱសានវាទ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ដល់​ក្រុង​វ៉ា​ស៊ិន​តោន អាច​នាំ​ឲ្យ​មានការ​វិល​ទៅ​រក​ភាព​តានតឹង​ខ្លាំង​បំផុត​ដូច​កាលពី​ឆ្នាំ​២០១៧​។ បន្ទាប់​ពី​មិន​តបត​ប្រឈម​មុខ​នឹង​ការ​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី ជា​ច្រើន​គ្រាប់​របស់​កូរ៉េ​ខាងជើង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ផ្លាស់​ប្ដួ​រ​ឥរិយាបថ​បន្ទាប់​ពី​ការ​សាកល្បង ដោយ​អាថ៌​កំបាំង​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៩​ធ្នូ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ការ​ដំឡើង​សរសៃ​.ក​ដាក់​គ្នា​ដែល​បន្ត​កើនឡើង កាលពី​ថ្ងៃ​ទី​៩​ធ្នូ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង​ដែល​ដាក់​ឱសានវាទ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ដល់​ក្រុង​វ៉ា​ស៊ិន​តោន អាច​នាំ​ឲ្យ​មានការ​វិល​ទៅ​រក​ភាព​តានតឹង​ខ្លាំង​បំផុត​ដូច​កាលពី​ឆ្នាំ​២០១៧​។

បន្ទាប់​ពី​មិន​តបត​ប្រឈម​មុខ​នឹង​ការ​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី ជា​ច្រើន​គ្រាប់​របស់​កូរ៉េ​ខាងជើង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​ផ្លាស់​ប្ដួ​រ​ឥរិយាបថ​បន្ទាប់​ពី​ការ​សាកល្បង ដោយ​អាថ៌​កំបាំង​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៩​ធ្នូ ឲ្យ​មាន​កិច្ចប្រជុំ​ជា​សាធារណៈ​មួយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ស្ដី​ពី​ការ​បាញ់​មី​ស៊ី​ល​នានា​និង​លទ្ធភាព​នៃ​ការ​បង្កើន​ការ​បង្កហេតុ​របស់​កូរ៉េ​ខាងជើង ដែល​កិច្ចប្រជុំ​នោះ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១១​ធ្នូ​។

ចំណែក​របប​កូរ៉េ​ខាងជើង​វិញ​លើក​ឡើង​ដោយ​គ្មាន​ការ​បញ្ជាក់​ច្បាស់ ពី​ការ​សាកល្បង​ដ៏​សំខាន់​បំផុត​មួយ ដែល​ចង់​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ប្រទេស​។ ការ​សាកល្បង​នោះ​ធ្វើ​នៅ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​SOHAE ជាទី​តាំង​ដែល​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ធ្លាប់​សន្យា​បិទ​កាលពី​ឆ្នាំ​២០១៨​។

ទន្ទឹម​នឹង​នេះ​ការ​ផ្លាស់​ប្ដួ​រ​វោហា​សាសន៍​គ្នា​មាន​លក្ខណៈ​កាន់តែ​គំរាមកំហែង​និង​អុជអាល​ទៅ​វិញ​ទៅ​មក បន្ទាប់​ពី​មានការ​ខិតចូល​ជិត​គ្នា​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​នា​ឆ្នាំ​២០១៨ និង​ការ​ជួប​គ្នា​ជា​ប្រវត្តិ​សាស្ត្រ​៣​លើក​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន​។ លោក​ត្រាំ​បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៨​ធ្នូ​ថា លោក​គី​ម​ជុង​អ៊ុ​ន​ជា​អ្នកមាន​បញ្ញា​ខ្លាំង ហើយនឹង​ទទួល​ការ​បាត់បង់​ច្រើន​បំផុត​រហូត​ដល់​គ្រប់យ៉ាង ប្រសិនបើ​ប្រកាន់​យក​ការ​ប្រទូស្ត​រ៉ា​យ​។

ចំណែក​រដ្ឋអំណាច​កូរ៉េ​ខាងជើង​វិញ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ឡង​ដោយ​ផ្ទាល់​ចំពោះ​លោក​ត្រាំ​វិញ​ជា​លើក​ដំបូង ចាប់តាំងពី​ភាព​តានតឹង​ឆ្នាំ​២០១៧​មក ខុស​ពី​ពេល​មុន​ដែល​រហូត​មក​ទល់​ពេល​នេះ​វាយប្រហារ​តែ​ទៅ​លើ​បណ្ដា​អ្នក​នៅ​ជុំវិញ​លោក​ត្រាំ ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស​លោក​MIKE POMPEO​ឬ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​JOHN BOLTON​ជា​ដើម។

លោក​គី​ម​យ៉ុ​ង​ចុ​ល​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ម្នាក់​នា​ថ្ងៃ​ទី​៩​ធ្នូ បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​លើ​លោក​ត្រាំ ដោយ​ចាត់​ទុក​លោក​ត្រាំ​ថា ជា​មនុស្ស​ចាស់​ដែល​គ្មាន​ការ​អត់ធ្មត់ គ្មាន​ការ​ពិចារណា ​និងរ​វើ​ររ​វាយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ