ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​តាម​​ធម្មជាតិ​សម្រាប់​​ព្យា​បាល​ជំងឺ​ផ្តាសាយ និង​ក្អក​

4 ឆ្នាំ មុន

បញ្ហា​មួយ​ដែល​មនុស្ស​យើង​ជួប​ញឹកញាប់​បំផុត​ក្នុង​រដូវ​ធ្លាក់​ខ្យល់ ឬរ​ងារ​នោះ​គឺ​ជំងឺ​ផ្តាសាយ និង​ក្អក​តែ​ម្តង​។ ដោយសារ​តែ​ក្នុង​ធាតុអាកាស​មួយ​នេះ​មាន​មេរោគ​ផ្តាសាយ​ច្រើន​ផង ដូច្នេះ​វា​ក៏​ពិបាក​ក្នុង​ការ​ព្យាបាល​ការ​ផ្តាសាយ និង​ក្អក​រដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​មាន​ថ្នាំ និង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុងផ្ទះ​ជា​ការ​ស្រេច ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវដង្ហើម​តែ​ម្តង​។ ជំងឺ​ផ្តាសាយ…

បញ្ហា​មួយ​ដែល​មនុស្ស​យើង​ជួប​ញឹកញាប់​បំផុត​ក្នុង​រដូវ​ធ្លាក់​ខ្យល់ ឬរ​ងារ​នោះ​គឺ​ជំងឺ​ផ្តាសាយ និង​ក្អក​តែ​ម្តង​។ ដោយសារ​តែ​ក្នុង​ធាតុអាកាស​មួយ​នេះ​មាន​មេរោគ​ផ្តាសាយ​ច្រើន​ផង ដូច្នេះ​វា​ក៏​ពិបាក​ក្នុង​ការ​ព្យាបាល​ការ​ផ្តាសាយ និង​ក្អក​រដែរ​។

ដូច្នេះ​យក​ល្អ​គួរតែ​មាន​ថ្នាំ និង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ក្នុងផ្ទះ​ជា​ការ​ស្រេច ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវដង្ហើម​តែ​ម្តង​។ ជំងឺ​ផ្តាសាយ និង​ការ​ក្អក​ច្រើន​តែ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ គ្រាន់តែ​វា​ធ្វើ​ឲ្យ​រំខាន​ដល់​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ ពិបាក​គេង ឬ​ញ៉ាំ​ប៉ុណ្ណោះ​។ វា​ពិតជា​រឿង​សំខាន់​បំផុត​ទៀត​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្តាសាយ ហើយ​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​តាម​របៀប​ធម្មជាតិ​។

ខ្ទឹមស​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​ក្នុងស្រុក​យើង ដោយសារ​តែ​វា​អាច​ជួយ​ជំរុញ​ដល់​រសជាតិ​ម្ហូប​កាន់តែ​ឈ្ងុយ​ឆ្ងាញ់​បន្ថែម​ទៀត​បាន​។ យ៉ាងណាមិញ ខ្ទឹមស​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​ដែរ​។ ខ្ទឹមស​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ជា​ច្រើន និង​អង់​ទី​អុក​ស៊ី​ដង់​ដែល​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ព្រមទាំង​ទប់ស្កាត់​ការ​កើត​ជំងឺ​កាន់តែ​ងាយស្រួល​។ សារធាតុ​ទាំង​អស់នេះ​ហាក់បីដូចជា​មាន​ប្រតិកម្ម​ទប់ស្កាត់​នឹង​ជំងឺ​ច្រើន​ជា​ពិសេស​វីរុស​បង្ក​ជំងឺ​ផ្តាសាយ និង​ក្អក​តែ​ម្តង​។

ជំនឿ​ដ៏​ពេញ​និយម​បំផុត​នោះ​គឺថា ការ​ចម្អិន​ខ្លាំង​ពេក និង​ប្រើ​កម្តៅ​ខ្លាំង​ពេក​អាច​បំផ្លាញ​អង់​ហ្ស៊ី​ម​ធម្មជាតិ និង​ជីវជាតិ​ដែល​មាន​ក្នុង​អាហារ​បាន​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា ខ្ទឹមស​ដែល​ចម្អិន​ខ្លាំង​ពេក​ក៏​អាច​បំផ្លាញ​សារធាតុ​ប្រឆាំង​ជំងឺ​របស់​វា​បាន​ដែរ​។ ខាងក្រោម​នេះ គឺជា​របៀប​ដែល​អ្នក​គួរតែ​ប្រើ​ខ្ទឹមស​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​៖

១-មិន​ត្រូវ​ចម្អិន​ខ្ទឹមស​ក្នុង​កម្តៅ​ខ្លាំង​ពេក​ទេ​។ ចូរ​គ្រាន់តែ​ដាក់​ដើម្បី​ផ្តល់​ក្លិន​ឈ្ងុយ​ដល់​អាហារ​ទៅ​បាន​ហើយ
២- មិន​ត្រូវ​ចម្អិន​ខ្ទឹមស​ក្នុង​ម៉ៃ​ក្រូ​វ៉េវ​លើស​ពី ៤៥​វិនាទី​ឡើយ
៣- ក្រោយ​ពី​បកសម្បក​ខ្ទឹមស​រួច ចូរ​ងរ​ចាំ ១០​នាទី​សិន​ចាំ​ចម្អិន​វា
៤- ចូរ​ព្យាយាម​ប្រើ​ខ្ទឹមស​ច្រើន​ក្នុង​អាហារ​មួយ​ពេល​ៗ​ដើម្បី​ទទួល​បាន​លទ្ធផល​របស់​វា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ