ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ម្នាក់ ក្រោយ​រងរបួសពេលចូលទៅ​ជួយប្រជា​ពលរដ្ឋ​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​ម្នាក់​រង​របួស​រយះ​ក្បាល ត្រូវ​គ្រូពេទ្យ​អស់​ជា​ច្រើន​ថ្នេរ ខណៈ​ឈរ​យាម​នៅ​កន្លែង​តាំងពិព័រណ៍ ស្រាប់តែ មាន​ជនសង្ស័យ​កាន់​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ផ្អើល​រត់​ជាន់​ជើង​គ្នា លុះ​ជន​រង​គ្រោះ​ចូល​ទៅ​ជួយ​អន្តរាគមន៍ ក៏ត្រូវ​ជនសង្ស័យ​កាប់…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​ម្នាក់​រង​របួស​រយះ​ក្បាល ត្រូវ​គ្រូពេទ្យ​អស់​ជា​ច្រើន​ថ្នេរ ខណៈ​ឈរ​យាម​នៅ​កន្លែង​តាំងពិព័រណ៍ ស្រាប់តែ មាន​ជនសង្ស័យ​កាន់​កាំបិត​ខ្វែវ​ដេញ​កាប់​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ផ្អើល​រត់​ជាន់​ជើង​គ្នា លុះ​ជន​រង​គ្រោះ​ចូល​ទៅ​ជួយ​អន្តរាគមន៍ ក៏ត្រូវ​ជនសង្ស័យ​កាប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។ រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ ជន​រង​គ្រោះ បានជា​សះស្បើយ​ធូរស្រាល​បន្តិច​វិញ​ហើយ ។ បន្ទាប់​មក​គេ​ឃើញ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​ទៅ​សួរសុខទុក្ខ និង​យក​ថវិកា​ទៅ​ជូន​មន្ត្រី​នគរបាល​រង​គ្រោះ​ខាងលើ​ផង​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា ៖ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩ មាន​ករណី​បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ និង​ស្រវឹងស្រា ប្រដាប់​ដោយ​កាំបិត​ខ្វែវ​នៅ​នឹង​ដៃ បាន​ដេញ​កាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​បរិវេណ​កន្លែង​តាំងពិព័រណ៍ ទល់មុខ​បរិវេណ​សាលាខេត្ត​ប៉ៃលិន ដោយ​ឃើញ​សភាព​ការ​បែប​នេះ​កម្លាំង​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ក៏​បាន​ចុះ​បង្ក្រាប​ហើយ​ប៉ះទង្គិច​គ្នា​រវាង​ជន​ដៃដល់ និង​មន្ត្រី​ប៉ូលិស ដោយ​ជនសង្ស័យ​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ហ្វូង​មនុស្ស បណ្តាល​ឱ្យ​ត្រូវ​ចំ​មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួសធ្ងន់​តែ​ម្តង​។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ អុល ទូច (​ហៅ​ហឿ​ន​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ រីឯ​វត្ថុ​តាង​ដែល​ចាប់​យក​បាន មានកាំបិត​ខ្វែវ ចំនួន​១​ដើម ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហៀ​ក ហេង​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​ជាតិ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដេរ​អស់​ច្រើន​ថ្នេរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ