ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះកង់ផងស្ពាយសាក់កាដូផង សង្ស័យ​​ឃាត់​ឆែកបែកធ្លាយខ្ទេច​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ថ្នាំ​ញៀន​១​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ធនាគារ AMK តាម​បណ្តោយ​ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សួរនាំ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​ថ្នាំ​ញៀន​១​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​ធនាគារ AMK តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ប៉ូ វណ្ណៈ ហៅ​បូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ព្រមទាំង​ដកហូត​ថ្នាំ​ប្រភេទ​ក្រាម ស​ថ្លា​១​កញ្ចប់​តូច និង​ឧបករណ៍​ប្រើប្រាស់​មួយ​ឈុត និង​កង់​មួយ​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍ ទំនប់​ទឹក បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ តាម​បណ្ដោយ​ផ្លូវ​២៧១ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​ជា​មុខសញ្ញា​ចាស់ ជិះ​កង់​មួយ​គ្រឿង​មាន​ស្ពាយ​សាក់​កា​ដូ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកតែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ថា ថ្នាំ​ញៀន​នោះ​មិនមែន​ជា​របស់​ខ្លួន​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មាន​វត្ថុ​តាង​ជាក់ស្ដែង ហើយ​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ប្រើប្រាស់​គ្រឿងញៀន​ផង​នោះ ទើប​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​បឹង​កេងកង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ