ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួសជុល​សំណង់​ស្រះ​ខាងជើង​អង្គរ​ទទួល​ការ​កោតសរសើរ​ពី​អ្នកជំនាញ​អន្តរ​ជាតិ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​អ្នក​ជំនាញការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​វាយតម្លៃ​ថា ការ​អនុវត្ត​គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត គឺ​មានការ​ស្រាវជ្រាវ​បាន​ច្រើន ច្បាស់លាស់ រីឯ​ការ​ជួសជុល​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ផង ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​ការ​វាយតម្លៃ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ជំនាញការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​តាមដាន​ការ​អនុវត្ត​គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទ​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​៤…

ខេត្តសៀមរាប​៖​អ្នក​ជំនាញការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​បាន​វាយតម្លៃ​ថា ការ​អនុវត្ត​គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត គឺ​មានការ​ស្រាវជ្រាវ​បាន​ច្រើន ច្បាស់លាស់ រីឯ​ការ​ជួសជុល​ស្រប​តាម​លក្ខណៈ​បច្ចេកទេស មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​សំណង់​បុរាណ​ផង ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​ការ​វាយតម្លៃ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ជំនាញការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះ​តាមដាន​ការ​អនុវត្ត​គម្រោង​ជួសជុល​រចនាសម្ព័ន្ធ​ស្រះ​ទឹក​ខាងជើង​នៃ​ប្រាសាទ​អង្គរ​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩។

ប្រធាន​គម្រោង​ជួសជុល​នៃ​ការដ្ឋាន​ស្រះ​ទឹក​ខាងជើង លោក​ស្រ៊ុ​ន តិច មាន​ប្រសាសន៍​ថា វា​គឺជា​មោទនភាព​ណាស់​សម្រាប់​អ្នកជំនាញ​ខ្មែរ ដែល​បាន​អនុវត្តន៍​ការ​ជួសជុល ស្រាវជ្រាវ ពង្រឹង រចនាសម្ព័ន្ធ​សំណង់​ស្រះ​ទឹកបាន​ល្អ​ប្រសើរ ទៅ​តាម​អនុសាសន៍​របស់​អ្នក​ជំនាញការ​អន្តរជាតិ រួម​ទាំង​ស្រប​តាម​បច្ចេកទេស​ដើម្បី​យល់​ពី​រចនាសម្ព័ន្ធ​ស្រះ បញ្ចៀស​ការ​បាត់បង់​តម្លៃ​ស្រះ​បុរាណ និង​រចនាសម្ព័ន្ធ​ស្ថាបត្យកម្ម​ស្រះ​ថែម​ទៀត​នោះ ។

អ្នក​ជំនាញការ​អន្តរជាតិ​ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជំរុញ​ការ​យកចិត្តទុកដាក់​ស្រាវ​ជ្រាវ​ប្រវត្តិ​ស្រះ រួម​ទាំង​ពង្រីក​ការដ្ឋាន​ជួសជុល និង​ការ​បិទ​មិន​ឱ្យ​ទេសចរ​ចូល ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ស្រាវជ្រាវ​និង​ជួសជុល​បាន​ងាយស្រួល ។

លោក​ស្រ៊ុ​ន តិច ឱ្យ​ដឹង​ទៀត​ថា គម្រោង​ជួសជុល​ស្រះ​ខាងជើង​របស់​អង្គរវត្ត ដែល​បាន​ចាប់ផ្ដើម អនុវត្ត​សាកល្បង​លើ​ប្រវែង​១៥​ម៉ែត្រ និង​ចាប់ផ្តើម​សិក្សា កំណាយ​ស្រាវជ្រាវ​តាំង ពី​ខែ​មិ​នា ឆ្នាំ​២០១៩ មក​ដល់​ពេល​នេះ បាន​បញ្ចប់​ទាំងស្រុង​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​រៀបចំ​លម្អ​មាត់​ស្រះ​ដោយ​ដាំ​ស្មៅ​ផង ។

ក្រុម​អ្នកជំនាញ​ឱ្យ​ដឹង​ថា តាម​គម្រោង​ទៅ​អនាគត​ស្រះ​ខាងជើង​របស់​អង្គរវត្ត នឹង​ត្រូវ​ជួសជុល​ទាំងស្រុង​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​ខូចខាត​នៃ​ការ​ហូរ​ចូល​អាចមន៍​ដី​មក​កប់​លើ​រចនាសម្ព័ន្ធ​ស្រះ ។ ស្រះ​ខាងជើង​នេះ កាលពី​បុរាណ​គឺ​មាន​នាទី​សំខាន់​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​ទេព រីឯ​បច្ចុប្បន្ន​គឺជា​កន្លែង​ដែល​មាន​ទេសភាព​ស្អាត សម្រាប់​ភ្ញៀវ​ទេសចរ​ផ្តិត​យក​រូប​កំពូល​ប្រាសាទ​អង្គរវត្ត​ដែល​ចាំង​ឆ្លុះ​ក្នុង​ផ្ទៃ​ទឹក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ