ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​ពិព័រណ៍​ផលិត​ផល​កសិ​កម្ម​រយៈ​ពេល៣ថ្ងៃ​នៅ​ក្រុង​ព្រះ​វិហារ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​​ ​៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​រៀប​ចំ​​ពិធី​ដាក់​តាំង​ពិព័រណ៍​ផលិត​ផល​កសិ​កម្ម​​នៅ​កណ្តាល​ក្រុង​ព្រះ​វិហារ​ ក្រោម​អធិបតី​ភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិ​បាល​ខេត្ត​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​កង​កំលាំង​គ្រប់​ប្រភេទ​ក្នុង​ខេត្ត ​ព្រម​ទាំង​ប្រជា​កសិករ​មក​ពី បណ្តា​ស្រុក​ទាំង​៧ ដែល​​នាំ​ផលិត​ផល​របស់​ខ្លួន​ចូល​រួម​ប្រមាណ​៥០០​នាក់ ​។ ពិធី​ដាក់​តាំង​ពិព័រណ៍​​ផលិត​ផល​កសិ​កម្ម​ដែល​ប្រជា​កសិ​ករ​​ផលិត​បាន​នេះ​​ជា​លើក​ទី​ពីរ​ហើយ

ខេត្ត​ព្រះ​វិហារ​​ ​៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​រៀប​ចំ​​ពិធី​ដាក់​តាំង​ពិព័រណ៍​ផលិត​ផល​កសិ​កម្ម​​នៅ​កណ្តាល​ក្រុង​ព្រះ​វិហារ​ ក្រោម​អធិបតី​ភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិ​បាល​ខេត្ត​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​កង​កំលាំង​គ្រប់​ប្រភេទ​ក្នុង​ខេត្ត ​ព្រម​ទាំង​ប្រជា​កសិករ​មក​ពី បណ្តា​ស្រុក​ទាំង​៧ ដែល​​នាំ​ផលិត​ផល​របស់​ខ្លួន​ចូល​រួម​ប្រមាណ​៥០០​នាក់ ​។ ពិធី​ដាក់​តាំង​ពិព័រណ៍​​ផលិត​ផល​កសិ​កម្ម​ដែល​ប្រជា​កសិ​ករ​​ផលិត​បាន​នេះ​​ជា​លើក​ទី​ពីរ​ហើយ​ដែល​មន្ទីរ​កសិ​កម្ម​ខេត្ត​បាន​ធ្វើ​ឡើង​ដើម្បី​​បង្ហាញ​អំពី​សកម្ម​ភាព​​ក្នុង​ការ​ផលិត​របស់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ត​តាម​បទ​បង្ហាញ​និង​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​​ និង​ការ​ចិញ្ចឹម​សត្វ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត ​។ ប្រជា​កសិករ​ចំនួន​៧​ស្រុក និង​ក្រុង​១​បាន​នាំ​យក​ផលិត​ផល​កសិ​កម្ម​របស់​ពួក​គេ​ជា​ច្រើន​មុខដែល​ផលិត​បាន​​នៅ​ក្នុង​តំបន់​របស់​ពួក​​គេ​ទៅ​ដាក់​បង្ហាញ​អំពី​សក្តា​នុពល​របស់​ស្រុក​នីមួយៗ​ដើម្បី​ឱ្យ​ភ្ញៀវ​បាន​ឃើញ និង​ទិញ​យក​ទៅ​ប្រើ​​ប្រាស់​ ។ ​ផលិត​ផល​ទាំង​អស់​នោះ​រួម​មាន​ជា​ច្រើន​មុខ​ដូច​ជា​ស្រូវ​ ពោត សណ្តែក​ ល្ង ដំឡូង​ ត្រាវ​ ផ្លែ​ឈើគ្រប់​មុខ មាន់​ ទា ។ល។

លោក​ពឹង​ ទ្រីដា ​ប្រធាន​មន្ទីរ​កសិ​កម្ម​​ខេត្ត​បាន​ថ្លែង​​ថា ខេត្ត​ព្រះ​វិហារ​ជា​ខេត្ត​មួយ​ដែល​មាន​សក្តា​នុពល​លើ​វិស័យ​កសិកម្ម​ ប៉ុន្តែ​ដោយ​ខេត្ត​មួយ​នេះ​មាន​​ប្រជា​ពល​រដ្ឋ​តិច​ ហើយ​ប្រជា​កសិករ​មាន​ចំណេះ​ដឹង​នៅ​មាន​កំរិត​ និង​​ភាគ​ច្រើន​ប្រកប​មុខ​របរ​កសិ​កម្ម​តាម​បែប​បុរាណ ។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ តំរូវ​ការ​ស្បៀង​អាហារ​កើន​​ឡើង​ ដូច្នេះការ​ផលិត​ស្បៀង​របស់​ប្រជា​កសិករ​ចាំ​បាច់​ត្រូវ​មាន​បច្ចេក​ទេស​​ថ្មីៗ​​ដែល​ផ្តល់​នូវ​ទិន្ន​ផល​ខ្ពស់​ដើម្បី​​ផ្តល់​នូវ​សេចក្តី​ត្រូវ​ការ​ទាំង​ទី​ផ្សារ​ និង​សំរាប់​ប្រើ​ប្រាស់​​ក្នុង​គ្រួសារ​ ។ ​ពេល​នេះ​មន្ទីរ​​កសិកម្ម​ខេត្ត​កំពុង​តែផ្សព្វ​ផ្សាយ​ដល់​ប្រជា​កសិករ​​​នៅ​ទូ​ទាំង​ខេត្ត​ដើម្បី​ទទួល​បច្ចេក​ទេស​ថ្មីៗពី​មន្ទីរ​កសិ​កម្ម​ខេត្ត​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ ​។

លោក​ប្រធាន​មន្ទីរ​ឱ្យ​ដឹង​ថា ជាក់​ស្តែង​​ចំពោះ​ការ​ដាំ​ដុះ​ស្រូវ​រដូវ​វស្សា​​គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ឆ្នាំ​២០១០​ អនុវត្ត​បាន​​៤៥.៨៤៣​ហិក​តា​ស្មើ​នឹង​១១១,១៥​%​ នៃ​ផ្ទៃ​ដី​ផែន​ការ​សរុប​៤១.២៤៥​ហិកតា​ ក្នុង​នោះ​មាន​ផ្ទៃ​ដី​ប្រមូល​ផល​ស្រូវ​ចំនួន​៣៥.៣៩៨​ហិកតា​ ទិន្ន​ផល​ជា​មធ្យម​២,៦០​តោន​ក្នុង​មួយ​ហិកតា​បាន​បរិមាណ​ផល​៩២.០៣៥​តោន​ ស្មើ​នឹង​៧៧,២២%​ ។ ចំពោះ​​តំលៃ​ស្រូវនៅ​​ពេល​បច្ចុប្ប​ន្ន​នេះ​​ចាប់​ពី​៩០០​រៀល​ទៅ​ដល់​១.៣០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ ។ ដោយ​ឡែក​ការ​ងារ​ដាំ​ដុះ​ដំណាំ​រួមមាន​​ ដំណាំ​ឧស្សាហ​កម្ម​ ដំណាំ​ហូប​ផ្លែ​ រដូវ​វស្សា​ឆ្នាំ​នេះ​អនុ​វត្ត​បាន​៦៧.៤៥៤​ហិកតា​ស្មើ​នឹង​១០៥,៤៧​% ​​នៃ​ផ្ទៃ​ដី​ផែន​ការ​សរុប​៦៣,​៦៨៤​ហិកតា ​។ ក្រៅ​ពី​នេះ​ទៀត​ចំពោះ​តាម​តំបន់​ដែល​មាន​ប្រភព​ទឹក​ប្រជា​កសិករ​ដាំ​ដុះ​ស្រូវ​ប្រាំង​បាន​៥១​ហិកតា​ស្មើ​២៦,​១៥%​ នៃ​ផ្ទៃ​ដី​ផែន​ការ​សរុប​១៩៥​ហិកតា​ ។ ចំពោះ​តំលៃ​សណ្តែក​សៀង​ឆ្នាំ​នេះពី​​២.០០០​​ទៅ​៣.០០០​រៀល​ ឯ​តំលៃ​ចេក​ក្នុង​១​ស្និត​ ៧០០​រៀល​ ដំឡូង​មី​ក្រៀម​​១​គីឡូ​ក្រាម​តំលៃ​ពី៦០០​​ទៅ​៨០០​រៀល​ ។ លោក​ប្រធាន​មន្ទីរកសិ​កម្ម​​ឱ្យ​ដឹង​ថា ការ​រៀប​ចំ​​ពិធី​ដាក់​តាំង​ពិព័រណ៍​ផលិត​ផល​កសិកម្ម​នៅ​ក្នុង​ខេត្ត​​នេះ គឺ​ស្ថិត​ក្រោម​គំរោង​​លើក​កំពស់​ជីវ​ភាព​រស់​នៅ​តាម​ជន​បទ ​(RULIP) ដែល​បាន​ផលិត​ដោយ​ស្នា​ដៃ​ប្រជា​កសិករ​ផ្ទាល់ និង​ការ​កើត​ចេញ​ពី​ការ​ខិ​តខំ​ប្រឹង​ប្រែង​របស់​ប្រជា​កសិ​ករ​ជាមួយ​នឹង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​ព្រះ​វិហារ​ ។

លោក​អ៊ុំ​ ម៉ារ៉ា អភិ​បាល​ខេត្ត​បាន​កោត​សរសើរ​​ដល់​មន្ទីរ​កសិ​កម្ម​ខេត្ត​ដែល​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​អភិ​វឌ្ឍ​​វិស័យ​​កសិកម្ម​នៅ​ក្នុង​ខេត្ត​ឱ្យ​កាន់​តែ​មាន​សន្ទុះ​ឡើង​ដូច​ជា​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា និងកោត​សរសើរ​​ដល់​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ត​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផលិត​ដំណាំ​កសិ​កម្ម​ទទួល​បាន​ទិន្ន​ផល​​ល្អ​ប្រសើរ​តាម​គំរោង​​ផែន​ការ​ស្បៀង​តាម​បែប​បច្ចេក​ទេស​ និង​ប្រើ​ពូជ​ថ្មីពីមន្ទីរ​កសិកម្ម​ខេត្ត ​។
លោក​អភិ​បាល​ខេត្ត​បាន​ផ្តល់​ជា​អនុ​សាសន៍​មួ​យ​ចំនួន​ដល់​ប្រជា​កសិករ​ និង​មន្ត្រី​ជា​ជំនាញ​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​ក្នុង​ការ​រៀប​ចំ​ឱ្យ​មាន​សហ​គមន៍​អភិ​វឌ្ឍ​កសិ​កម្ម​ដើម្បី​ងាយ​ស្រួល​ការ​ចុះ​កិច្ច​សន្យា​​ផលិត​ផល​​ជាមួយ​ពាណិជ្ជ​​ករ​ ឬ​បណ្តា​ក្រុម​ហ៊ុន​នានា​ដែល​មាន​បំណង​បណ្តាក់​ទុន​វិនិ​យោគ​នៅក្នុង​តំបន់ ​។ លោកបាន​ជំរុញ​បន្ថែម​ឱ្យ​កសិ​ករ​ទាំង​អស់​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ពី​ទំលាប់​ចាស់​មក​ការ​ទទួល​យក​បច្ចេក​ទេស​ និង​ពូជ​ថ្មី​ទំនើប ។ ​ប្រជា​កសិករ​ទាំង​អស់​ត្រូវ​ចិញ្ចឹម​សត្វ​តាម​លក្ខណៈ​​បច្ចេក​ទេស​ដែល​មន្ទីរ​កសិ​កម្ម​បាន​ណែ​នាំ​ ។ លោក​អភិ​បាល​ខេត្ត​​បាន​កាត់​ខ្សែ​បូ​សម្ពោធ​ពិព័រណ៍​​ផលិត​ផល​ឱ្យ​ប្រជា​កសិករ​លក់​ដូរ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ផង​ដែរ ៕