ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ស្រា​ដើរ​លើ​ធ្នឹម​ស្ពាន​ធ្លាក់​ចូល​ទឹក​លង់​ស្លា.ប់​នៅ​ក្រុង​ស្ទឹង​ត្រែង​

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​កម្មករ​សាង​សង់​ស្ពានប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​ទឹក​ក្រោម​ស្ពាន​ដែល​កំពុង​សាង​សង់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៤ នៅ​ចំណុច​ស្ពាន​ក្រោយ​ដំណាក់​ព្រះ​ស្តេច ស្ថិត​ក្នុង​ភូមិ​ព្រែក​ សង្កាត់​-ក្រុង​ស្ទឹង​ត្រែង​ ។

ខេត្ត​ស្ទឹង​ត្រែង​ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​កម្មករ​សាង​សង់​ស្ពានប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ទឹក​ក្រោម​ស្ពាន​ដែល​កំពុង​សាង​សង់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ២០១៤ នៅ​ចំណុច​ស្ពាន​ក្រោយ​ដំណាក់​ព្រះ​ស្តេច ស្ថិត​ក្នុង​ភូមិ​ព្រែក​ សង្កាត់​-ក្រុង​ស្ទឹង​ត្រែង​ ។

ប្រភព​ព័ត៌​មាន​ពី​គ្រួសារ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​គឹម សាវុធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជាង​ប៉ះ​កង់​ រស់​នៅ​ជាមួយ​ឪពុក​ ម្តាយ​ក្នុង​​ភូមិ​-សង្កាត់​កើត​ហេតុ​ គ្មាន​ប្រពន្ធ កូន​ទេ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​កាល​ពី​ល្ងាច​ម្សិល​មិញ​ ជន​រង​គ្រោះ​បាន​ជិះ​កង់​ដើរ​លេង​ក្រោយ​ពេល​បាយ​រួច​ ស្រាប់​តែ​បាត់​រហូត​មិន​ឃើញ​ត្រឡប់​មក​​ផ្ទះ​ លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​ទៅ​ប្រាប់​ថា ឃើញ​សព​ជន​រង​គ្រោះ​នៅ​ក្រោម​ស្ពាន​ក៏​មានការ​ភ្ញាក់​ផ្អើល​តែ​ម្តង​។

ទាក់​ទិន​ករណី​ខាង​លើ​នេះ​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ករណី​ឃាត​កម្ម​ តែ​ជំហាន​ដំបូង​នគរ​បាល​ក្រុង​ស្ទឹង​ត្រែង​បាន​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ទំនង​ជា​ស្រវឹង​ស្រា រួច​ដើរ​ធ្លាក់​ស្ពានចូល​ទឹក​​លង់​​ស្លាប់​ ព្រោះ​ជន​រង​គ្រោះ​ជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព