ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់​ជំនួយ​ជិត៣លានដុល្លារ ​សម្រាប់គម្រាង​អាហារូបករណ៏​អភិវឌ្ឍន៏​ធនធាន​មនុស្ស នៅកម្ពុជា​ឆ្នាំ២០១៤

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ដើម្បីជួយជំរុញ​ការអភិវឌ្ឍធន​ធានមនុស្សនៅកម្ពុជា​ រាជរដ្ឋភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយ២៥៩លានយ៉េន ​ស្មើនឹង២.៨៥០.០០ដុល្លារ ​សម្រាប់គម្រោង​អាហារូបករណ៏​អភិវឌ្ឍន៏​ធនធានមនុស្ស​នៅកម្ពុជាឆ្នាំ២០១៤ ។ ពិធីចុះហត្ថលេខា​លើសារលិខិត​ផ្តល់ជំនួយឥតសំណង ​ODA​ របស់ជប៉ុននេះ

រាជធានីភ្នំពេញ ​៖ ដើម្បីជួយជំរុញ​ការអភិវឌ្ឍធន​ធានមនុស្សនៅកម្ពុជា​ រាជរដ្ឋភិបាល​ជប៉ុនបាន​សម្រេចផ្តល់​ជំនួយ២៥៩លានយ៉េន ​ស្មើនឹង២.៨៥០.០០ដុល្លារ ​សម្រាប់គម្រោង​អាហារូបករណ៏​អភិវឌ្ឍន៏​ធនធានមនុស្ស​នៅកម្ពុជាឆ្នាំ២០១៤ ។

ពិធីចុះហត្ថលេខា​លើសារលិខិត​ផ្តល់ជំនួយឥតសំណង ​ODA​ របស់ជប៉ុននេះ ​បានប្រព្រឹត្តទៅ​នៅព្រឹកថ្ងៃទី២៨ ​ឧសភា​ ២០១៤ ​នៅទីស្តីការ​ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​ រវាងលោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណំាហុង រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង ​លោក យូជី គូម៉ាម៉ារុ ​ឯកអគ្គរាជទូត​វិសាមញ្ញ និង ពេញសមត្ថភាព​របស់ប្រទេស​ជប៉ុនប្រចំា​កម្ពុជា ។

បើតាមលោក​ឯកអគ្គរាជទូតជប៉ុន​ គិតចាប់តំាងពី​ឆ្នាំ២០០០មក ​រាជរដ្ឋាភិបាល​ជប៉ុនបានផ្តល់​អាហារូបករណ៏​ជូនដល់និស្សិត​កម្ពុជាចំនួន​២៨៥នាក់ហើយ​ ដោយមិនរាប់គម្រោង​ខាងលើនេះ​ ដើម្បីជួយជំរុញ​ការអភិវឌ្ឍធន​ធានមនុស្ស​នៅកម្ពុជា ។

ព័ត៌មានលម្អិត​ នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព