ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ​ហ្ស៊េ​ត អ្នក សម រ​ង្ស៊ី និយម​វាយប្រហារ មនោ​វិទ្យា ទាស់​គ្នា​រឿង កឹ​ម សុខា​-​សម រ​ង្ស៊ី ជា​មនុស្ស​តែ១?

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា ស៊ិ​ន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ​ដែល​គេ​ដឹង​ថា ជា​អ្នក សម រ​ង្ស៊ី និយម…

រាជធានី​ភ្នំពេញ ៖ កញ្ញា ស៊ិ​ន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ​ដែល​គេ​ដឹង​ថា ជា​អ្នក សម រ​ង្ស៊ី និយម បាន​ធ្វើការ​វាយ​ប្រហារ​​ទៅ​លើ​កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា ថា បាន​និង​កំពុង​ធ្វើ​ឲ្យបាត់បង់​អ្នកគាំទ្រ ហើយ​កំពុង​តែ​បំបែកបំបាក់​រវាង​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី ។

ការ​លើក​ឡើង​របស់​កញ្ញា រ៉ូ​ហ្ស៊េ​ត​នេះ គឺបន្ទាប់​ពី​កញ្ញា កឹ​ម មនោ​វិទ្យា បាន​លើក​ឡើង​ថាឪពុក​របស់​នាង នៅ​ឆ្នាំ​២០២០​តទៅ​មុខ នឹង​ជំរុញ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​ទ្រង់ទ្រាយ​ធំ ដេ​ា​យ​ឈរ​លើ​មូលដ្ឋាន​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស បំបាត់​ការ​លាប​ពណ៌​ចាស់​គំរឹល​ទាំងអស់ បំបាត់​ការ​ចាប់ចង​វាយប្រហារ​ដែល​នាំ​បញ្ហា​វឹកវរ​ដល់​ជាតិ លើកកម្ពស់​កិត្តិយស​កម្ពុជា​ទាំងអស់​គ្នា​លើ​ឆាក​អន្តរជាតិ ដើម្បី​បន្ត​និង​ពង្រីក​ទាញ​យក​ប្រ​យេ​ា​ជន៍​ពី​ប្រទេស​ជា​មិត្ត ក្នុង​ការ​ស្តារ​សង្គម​ជាតិ និង​សេដ្ឋកិច្ច​កម្ពុជា ។

ចំពោះ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​កញ្ញា រ៉ូ​ហ្ស៊េ​ត សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៤​ខែធ្នូ យ៉ាង​ដូច្នេះ​ថា «​នាង​ខ្ញុំ​បាន​អាន​រួច​ហើយ​នូវ​សំ​ណេ​រ​របស់​កញ្ញា ។ តាម​រយៈ​សំ​ណេ​រ​របស់​កញ្ញា កញ្ញា​ពិតជា​កូន​កតញ្ញូ​របស់​ឪពុក​របស់​កញ្ញាពិតមែន ។ ប៉ុន្តែ​វា​មិនមែន​បាន​ន័យ​ថា កញ្ញា​ជាកូន​កតញ្ញូ​សម្រាប់​ពលរដ្ឋ និង​ជាតិខ្មែរ​ឡើយ ។ ព្រោះ​រាល់​អ្វី​ៗ​ដែល​កញ្ញា​លើក​ឡើង គឺ​កញ្ញា​មិនដែល​លើក​តម្លៃ​អតីត​សកម្មជន ដែល​គ្នា​ខិតខំ​ក្រាញននៀល ពលរដ្ឋ​ដែល​គ្នា​ខិតខំ​គាំទ្រ​គណបក្ស និង​អ្នកគាំទ្រ​នៅ​ក្រៅប្រទេស ដែល​គ្នា​ខិតខំ​ដើរ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទាមទារ​ឲ្យ​គេ​ដោះ​លែង​ឪពុក​នាង ទាំង​ដែល​ភាគច្រើន​បំផុត​គ្មាន​រូប​នាង​ចូលរួម​ផង​» ។

កញ្ញា រ៉ូ​ហ្ស៊េ​ត បាន​លើក​ឡើង​ទៀត​ថា កញ្ញា កឹ​ម មនោ​វិទ្យា នាង​តែងតែ​និយាយ​ក្តែ​ង​ៗ​ថា ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ រាល់ពេល​ដែល​នាង​រិះគន់​ថ្នាក់ដឹកនាំ​របស់​ខ្លួន ហើយ​បែរជា​និយាយ​ថា ជា​ការ​លាប​ពណ៌​នៅ​ពេល​ដែល​អ្នកគាំទ្រ​សរសេរ​រិះគន់​នាង ។ ខ្ញុំ​មិនដឹង នេះ​ជា​ការ​និយាយ​ស្តង់ដារ​ពីរ​ឬ​ក៏​អត់​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​យល់​ថា នាង​និយាយ​ក្នុង​នាម​ការពារ​ខ្លួន​នាង​ប៉ុណ្ណោះ (​រិះគន់​គេ​ថា វា​ជា​ប្រជា​ធិប​តេយ្យ គេ​រិះគន់​វិញ​ថា វា​ជា​ការ​លាប​ពណ៌​) ។ កញ្ញា រ៉ូ​ហ្ស៊េ​ត បន្ថែម​ថា គេ​ធ្លាប់​សរសើរ​នាងនៅ​ពេល​នាង​ត្រូវ​គេ​ស្គាល់​ដំបូង តើ​នាង​មាន​ដឹង​ទេ​រឿង​ហ្នឹង ។ ចុះ​ឥឡូវ​តើ​នាង​មាន​កត់សម្គាល់​ខ្លួនឯង​ដែរ​ឬទេ ថា​គេ​ចូល​ចិត្ត​នាង​កម្រិត​ណា ។ ខ្ញុំ​ដឹង​ថា នាង​ប្រាកដជា​ដឹង ។ ការ​ទទួល​បានការ​គាំទ្រ​ពី​អ្នកគាំទ្រ​ដែល​ជា​ពលរដ្ឋ គឺ​សំខាន់​ខ្លាំង​ណាស់ ។

កញ្ញា រ៉ូ​ហ្ស៊េ​ត បាន​គូសបញ្ជាក់​ថា ក្នុង​នាម​នាង​ជា​អ្នកនយោបាយ​ជំនាន់​ក្រោយ នាង​គួរតែ​យល់ ។ ខ្ញុំ​ដឹង​ថា​នាង​ធ្លាប់​រស់នៅ​ស្រណុក​សុខ​ស្រួល មានឱកាស​ទទួល​បានការ​សិក្សា​ខ្ពង់ខ្ពស់ និង​មាន​លក្ខណៈ​អំណោយ​ផល​តាម​រយៈ​កេរ្តិ៍ឈ្មោះ​ឪពុក ធ្វើ​ឲ្យ​នាង​មិនសូវ​យល់​តម្លៃ​ពី​ភាព​លំបាក​វេទនា និង​ការ​ក្រាញននៀល​តស៊ូ​របស់​អ្នក​នៅ​ថ្នាក់​ក្រោម​ឡើយ ។ កញ្ញា លើក​ឡើង​ទៀត​ថា និយាយ​មួយ​បែប​ទៀត ទោះជា​នាង​មានការ​សិក្សា​ខ្ពស់​ក៏​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​នាង​ដែរ ហើយ​ភាព​ជា​អ្នកដឹកនាំ​ទៀត​សោត ក៏​មិនមែន​ទទួល​បាន​ពី​ការ​សិក្សា​ខ្ពស់​អី​ដែរ ។ ភាព​ជា​អ្នកដឹកនាំ​កើត​ពី​ការ​សន្សំ​បន្តិច​ម្តង​ៗ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​បែរជា​ធ្វើ​ឲ្យ​វា​បាត់បង់​ម្តង​បន្តិច​ៗ​ទៅ​វិញ ។ នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា នាង​មិន​យល់​ពី​ការ​លំបាក ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ក៏​ងាយ បាត់បង់​ក៏​ងាយ​ដែរ ។ អនាគត​របស់​នាង គឺ​អាស្រ័យ​លើ​នាង បើសិនជា​នាង​ចង់​ឲ្យ​ទទួល​បានការ​គាំទ្រ​ឡើង​វិញ នាង​គួរតែ​កែប្រែ​ទៅ​លើ​អ្វី​ដែល​គេ​រិះគន់ យក​មក​គិត ហើយ​រៀបចំ​សា​ជា​ថ្មី។

នៅ​លើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កញ្ញា កឹ​មមនោ​វិទ្យា បាន​លើក​ឡើង​ថា តុលាការ​បក្ស​ប្រជាជន​កំពុង​ព្យាយាម​កាត់​ទេ​ា​សលោក កឹ​មសុខា ពី​បទ​ក្បត់ជាតិ ថា​ជា​អា​យ៉ង​អា​មេ​រិ​កបន្ទាប់​ពី​ការ​ចាប់ខ្លួន​គាត់ និង​ឃុំ​គាត់់​ជាង​២​ឆ្នាំមក ។ ទន្ទឹម​គ្នា​នេះ យុទ្ធនាការ​លាប​ពណ៌​ក្រុមលេ​ា​ក សម រង្សី បាន​និង​កំពុង​ខំប្រឹង​យ៉ាង
ពេញទំហឹង ក្នុង​ការ​មួលបង្កាច់​លោក កឹ​ម សុខាថា ជា​អា​យ៉ង​បក្ស​កាន់​អំណាច ដេ​ា​យ​ភ័យ​ច្រួល​ច្របល់​ខ្លាច​លោក កឹ​ម សុខា ទទួល​បានការ​លើកលែង​ទេ​ា​ស​ពី​ព្រះមហាក្សត្រ ។

កញ្ញា​បាន​គូសបញ្ជាក់​ថា ទាំង​អស់នេះ​សុទ្ធតែ​ជាន​យេ​ា​បាយ​ដ៏​គម្រក់ ដែល​ត្រូវ​តែ​ប្តូរ​ឲ្យ​បានជា​ដាច់ខាត​ពី​កម្ពុជា ។ ក្នុង​នាម​កូនស្រី​ឈាម​ខ្មែរ​មួយ​រូប ខ្ញុំ​នឹង​តស៊ូ​បំបាត់​វប្បធម៌​នេះ​ឲ្យ​បាន​ក្នុង​រូបភាព​ណា​ក៍​ដេ​ា​យ ។ ចំពោះ​ការ​វាយប្រហារ​គ្នា​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៥ ខែធ្នូ​យ៉ាងដូច​នេះ​ថា កូន​ប​ង្កេ​ី​ត កឹ​ម សុខា និង​កូន​ក្រៅ​ខោ​ទណ្ឌិត​មេ​ឧទ្ទាម ឈ្លោះ​គ្នា​បែកផ្សែង អំពី កឹ​ម សុខា និង សម រង្សី ជា​មនុស្ស​តែ​មួយ ។

អត្ថបទសរសេរ ដោយ