ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​​​​​ៗ​ចេញ​មួយ…

4 ឆ្នាំ មុន

ការ​លក់​ចេញ​នូវ​ទីតាំង​ណាមួយ​របស់​រដ្ឋ​…​ជាទី​តាំង​ដែល​មន្ត្រី​កំពុង​បំពេញការងារ​…​បាន​ក្លាយជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​មួយ​…​ទោះបី​បាន​យកពាក្យ «​ដោះ​ដូរ​» មក​ប្រើ​…​ក៏​ពុំ​អាច​លុប​បំបាត់​បាន​នូវ​ការ​សង្ស័យ​ថា​…​មេ​ៗ​ដែល​ជា​អ្នក​សម្រេច​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយរលេះ​ដដែល​…​កុំ​យល់​ថា​មហាជន​ល្ងង់​ល្ងើ​ឱ្យ​សោះ ។ រាល់​ការ​លក់​ដែល​ហៅ​ថា «​ដោះ​ដូរ​» ពិតមែន​លក់​អាចា​ស់បាន​អា​ថ្មី​ក៏​ដោយ​…​ក៏​គ្មាន​ទទួល​បានការ​អប​អរសាទរ​ពីមន្ត្រី​ម្ចាស់​ទីតាំង​…​និង​មហាជន​ជា​ប្រជារាស្ត្រ​ដែរ​…​ព្រោះ​ទីតាំង​ដែល​លក់​ចេញ​…​ជា​កន្លែង​ដែល​គេ​ថា «​ត្រូវប៉ាន់​»…​ឯ​ទីតាំង​ដែល​បាន​មក​វិញ​…​ជា​កន្លែង​មិន​គួរ​មើល ឬ​ជា​កន្លែង​អន់​អស់សាច់​…​ផល​ចំណេញ​បាន​ទៅ​លើ​ឈ្មួញ​លោភលន់ និង​អ្នក​សម្រេច…

ការ​លក់​ចេញ​នូវ​ទីតាំង​ណាមួយ​របស់​រដ្ឋ​…​ជាទី​តាំង​ដែល​មន្ត្រី​កំពុង​បំពេញការងារ​…​បាន​ក្លាយជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​មួយ​…​ទោះបី​បាន​យកពាក្យ «​ដោះ​ដូរ​» មក​ប្រើ​…​ក៏​ពុំ​អាច​លុប​បំបាត់​បាន​នូវ​ការ​សង្ស័យ​ថា​…​មេ​ៗ​ដែល​ជា​អ្នក​សម្រេច​បាន​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយរលេះ​ដដែល​…​កុំ​យល់​ថា​មហាជន​ល្ងង់​ល្ងើ​ឱ្យ​សោះ ។

រាល់​ការ​លក់​ដែល​ហៅ​ថា «​ដោះ​ដូរ​» ពិតមែន​លក់​អាចា​ស់បាន​អា​ថ្មី​ក៏​ដោយ​…​ក៏​គ្មាន​ទទួល​បានការ​អប​អរសាទរ​ពីមន្ត្រី​ម្ចាស់​ទីតាំង​…​និង​មហាជន​ជា​ប្រជារាស្ត្រ​ដែរ​…​ព្រោះ​ទីតាំង​ដែល​លក់​ចេញ​…​ជា​កន្លែង​ដែល​គេ​ថា «​ត្រូវប៉ាន់​»…​ឯ​ទីតាំង​ដែល​បាន​មក​វិញ​…​ជា​កន្លែង​មិន​គួរ​មើល ឬ​ជា​កន្លែង​អន់​អស់សាច់​…​ផល​ចំណេញ​បាន​ទៅ​លើ​ឈ្មួញ​លោភលន់ និង​អ្នក​សម្រេច ។

ពិសេស​ទៀត​ច្រើន​តែ​បែកធ្លាយ​ថា​…​ទីតាំង​ដែល​ដោះ​ដូរ​នោះ​…​មិនមែន​ឈ្មួញ​ឈ្មោះ «​ក​» ទេ​…​ឈ្មួញ​ឈ្មោះ «​ក​» ជា​អា​យ៉ង​ឈរឈ្មោះ​ឱ្យ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ឈ្មោះ «​ខ​» ឯណោះ​ទេ​…​ដែល​ល្បិច​នេះ​មហាជន​បានដឹង​ឮ​សុះសាយ​យូរហើយ ។

កលល្បិច​ត្រីងៀត​ឆ្លៀត​ពង​…​ឬ​ល្បិច​ស្វាយ​កបាយ​លាប​មាត់​ពពែ​នេះ​…​ជា​នយោបាយ​ត្រជាក់​មួយ​…​ដែល​អស់លោក​សេដ្ឋី​ថ្មី​ទាំងឡាយ​បាន​យក​មក​ប្រើ​នេះ​…​ល្មម​បញ្ចប់​ទៅ ឬ​បើ​ឈប់​បាន​ឈប់​ទៅ​…​ព្រោះ​អ្នក​ដែល​បានដឹង​ឮ​មុនគេ​នោះ​គឺ​មន្ត្រី​ច្រើន​នាក់​ជា​ម្ចាស់​…​ហើយ​ក៏​បែកធ្លាយ​ចេញ​មក​ក្រៅ​…​ពិតមែន​គេ​គ្រប់​គ្នា​មិន​ទម្លាយ​…​ក៏​ក្លិន​ពាង​ប្រហុក​ដែល​បែក​នោះ​ជះ​ច្រាស់ខ្យល់​ដែរ ។

ល្បិច​នេះ​គេ​ហៅ​ថា អ្នកមាន​ច្រាស់​ជ្រាំ​មិន​ចេះ​ឆ្អែត​…​ក្លិន​នៅ​តែ​អន្ទោលតាមប្រាណ​…​តើ​ល្មម​ឈប់​អំពើ «​អញ និយម​» ឬ «​មាន​តែ​អញ​» ហ្នឹងហើយ​ឬ​នៅ ?​…​ថ្មី​ៗ​នេះ​លក់​រួច​ហើយ​ទីតាំង​ប៉ុស្តិ៍​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

តើ​នៅ​មាន​សល់​ទីតាំង​ណា​ទៀត​ដែល​មិន​ទាន់​លក់​…​ដែល​លក់​ហើយ មិន​ទាន់​ចេញ​លទ្ធផល​រួម ?មហាជន​នឹក​ស្មានថា​មុខរបរ​ដោះ​ដូរ​…​ឈប់​មាន​ហើយ​…​ដឹង​អី​ស្ងាត់​ៗ​មាន​មួយ​មាន​ពីរ​…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ