ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ថវិកា​សម្រាប់​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កើនឡើង​ជាង​១០០​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទឹកប្រាក់​ដែល សប្បុរសជន​ចូល​ជាមួយ​រាជរដ្ឋាភិបាល និង​បូក​ជាមួយ​ថវិការដ្ឋ​បាន​កើនឡើង​ដល់​ជាង​១០០​ដុល្លារ​ហើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទឹកប្រាក់​ដែល សប្បុរសជន​ចូល​ជាមួយ​រាជរដ្ឋាភិបាល និង​បូក​ជាមួយ​ថវិការដ្ឋ​បាន​កើនឡើង​ដល់​ជាង​១០០​ដុល្លារ​ហើយ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​សូម​ជម្រាប​ជូន​ប ង​ប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​ថា ចំណូល​ដែល​សប្បុរសជន​ចូលរួម ដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រហូត​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ​នេះ មាន​ចំនួន 70,191,994​ដុល្លារ និង​ប្រាក់​រៀល​ចំនួន 32,110000​រៀល ។

សម្តេច​បន្ត​ថា បើ​គិត​ទាំង​ថវិកា​៣០​លាន​ដុល្លារ​របស់​រាជរដ្ឋាភិបាល​ផង​ចំនួន​ទឹកប្រាក់​ឡើង​ដល់​ជាង​១០០​លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យ​យើង​មាន​លទ្ធភាព​រៀបចំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​ចូលរួម​បរិច្ចាគ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​តប​តាម​ការ​អំពាវនាវ​របស់ខ្ញុំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ