ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ម៉ូតូ​ឌុបម្នាក់​ ស៊ីឈ្នួល​ដឹកសម្រា​មយកទៅ​ចាក់ចោល​ខាងជើង​ភូមិប៉ា​ហ៊ីជើង​ យ៉ាង​អនាធិបតេយ្យ​នៅក្រុង​ប៉ៃលិន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ​គេសង្កេត​ឃើញ​សម្រាម​ជាច្រើន​ការ៉ុង ​ ត្រូវ​បាន​អ្នក​រត់ម៉ូតូ​ឌុបម្នាក់​ស៊ីឈ្នួ​ល​អ្នកភូមិ​ដឹកយក​​ទៅចោល​នៅក្បែ​រ​ផ្លូវ​លំ បង្ក​ឱ្យជះក្លិន​យ៉ាង​អាសោច៍​​ប៉ះ​ពាល់​ដល់ការរ​ស់នៅ​របស់​ប្រជាពល​រដ្ឋនៅ​ក្បែរភូមិ ​ និងអ្នក​រស់នៅ​ក្បែរគំនរ​សម្រាម​ ដែល​​ការដឹក​សម្រាម​យកទៅ​ចោល​យ៉ាង​អនាធិបតេយ្យ​នេះ ​ បានកើត​ឡើង​ជារៀង​រាល់ថ្ងៃ ​ស្ថិត​នៅក្បែរ​ផ្លូវលំ​មួយ​កន្លែង​​ក្នុង​

ខេត្ត​ប៉ៃលិន​ ៖ ​គេសង្កេត​ឃើញ​សម្រាម​ជាច្រើន​ការ៉ុង ​ ត្រូវ​បាន​អ្នក​រត់ម៉ូតូ​ឌុបម្នាក់​ស៊ីឈ្នួ​ល​អ្នកភូមិ​ដឹកយក​​ទៅចោល​នៅក្បែ​រ​ផ្លូវ​លំ បង្ក​ឱ្យជះក្លិន​យ៉ាង​អាសោច៍​​ប៉ះ​ពាល់​ដល់ការរ​ស់នៅ​របស់​ប្រជាពល​រដ្ឋនៅ​ក្បែរភូមិ ​ និងអ្នក​រស់នៅ​ក្បែរគំនរ​សម្រាម​ ដែល​​ការដឹក​សម្រាម​យកទៅ​ចោល​យ៉ាង​អនាធិបតេយ្យ​នេះ ​ បានកើត​ឡើង​ជារៀង​រាល់ថ្ងៃ ​ស្ថិត​នៅក្បែរ​ផ្លូវលំ​មួយ​កន្លែង​​ក្នុង​ភូមិ​ប៉ាហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។

ប្រភពព័ត៌​មានពី​ប្រជាពលរដ្ឋ​ដែលរស់​នៅក្បែ​រកន្លែងគំនរ​សម្រា​មបាន​ឱ្យអ្នកយក​ព័ត៌ មានកោះ​សន្តិភា​ពដឹង​កាល​ពីរ​សៀ​ល​ថ្ងៃ​ទី២៦​ ខែឧសភា​ ២០១៤ ​នេះថា ​ជារៀងរាល់​ថ្ងៃគេស​ង្កេត​ឃើញ​អ្នករត់​ម៉ូតូឌុប​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ជិះម៉ូតូ​​ឌុប​សម្រាម​យកទៅ​បោះ​ចោល​នៅក្បែ​រផ្លូវ ​ដែលប្រជាព​លរដ្ឋ​ធ្វើដំណើ​រឆ្លងកាត់​ទៅមកជា​រៀងរាល់​ថ្ងៃ ​។ ប្រភព​បន្តទៀ​តថា​នៅ​ក្នុង​​ការ៉ុង ​ឬថង់ទាំង​នោះគេ​ឃើញមាន​កំទេច​កាកសំណល់​ផ្ទះបាយ ​សំបកបន្លែ ​សំប​កពង​មាន់ ពង​ទា ស្រកា​ត្រី និង​ថង់​​ដែល​មានក្លិន​ស្អុយស្ទើរ​​តែទ្រាំ​មិនបាន ​ ខណៈ​ដែល​ជិះម៉ូតូ ​ឆ្លងកាត់​កន្លែង​ចោល​សម្រាមម្តងៗ​ ។

សម្រាម​ទាំងនេះ​គឺអ្នក​ម៉ូតូឌុប​រូបនោះ​បាន​ស៊ីឈ្នួល​ពីអ្ន​កភូមិ​ប៉ាហ៊ី​ជើង ​ភូមិសួន​អំពៅ​លិច​ ដោយ​ឌុប​ទាំង​ការ៉ុ​ៗ យក​ទៅ​​ចាក់​ចោល ​ខណៈ​ដែល​ស្ងា​ត់មនុស្ស ​ដោយ​មិនគិត​ខ្វល់​ពីផ​លប៉ះ​ពាល់​ដល់​បរិស្ថាន​អ្វីបន្តិច​សោះ​ឡើយ​ ។ ម្យ៉ាង​វិញ​ទៀត ជួន​កាល​គេសង្កេត​ឃើញ​សត្វសុនខ​ (ឆ្កែ) ​ ពីរទៅ​បីក្បាល​ចេញ​មកពី​ក្នុងភូមិ​ទៅដ​ណ្តើម​គ្នាហែ​កការ៉ុង​ស៊ីកាក​សំណល់​ទាំងនោះ​ យ៉ាង​ប្រសាច​ ហើយ​ជួនកាល​ទៀត​មាន​ហ្វូង​រុយ​​បានហើរ​ទៅចោម​រោម​យ៉ាងច្រើ​នដូចហ្វូង​ឃ្មុំ ​និងគួរ​ឱ្យខ្ទើម​ឆ្អើម​ជា​ទីបំផុត​ ។ ទោះ​​​​​​​​បីជា​បែបនេះ​ក្តីគេ​មិនឃើញ​មានខាង​បរិស្ថាន ​ឬអាជ្ញាធរ​ភូមិ​ សង្កាត់​ណា​ម្នាក់​ចុះទៅ​ ពិនិត្យ​មើល​នោះ​ឡើយ​ ដោយ​​បណ្តោ​យ​ឱ្យ​គេ​យក​សម្រាម​ទៅចោល​យ៉ាងគ្មាន​សណ្តាប់​ធ្នាប់ ​។

ទាក់ទិន​ទៅនឹង​បញ្ហា​អ្នករត់​ម៉ូតូឌុប​ដឹកសម្រា​មយក​ទៅចោល​នៅខាង​ជើងភូមិ​ប៉ាហ៊ីជើ​ង សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន ​នេះ​អ្នក​យក​ព័ត៌មាន​មិនអាចទាក់​​ទងទៅលោក​មេភូមិ​ដើម្បីស្រាយ​បំភ្លឺ បានទេ ​។