ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ស្នើ​រដ្ឋាភិបាល​ទម្លាក់​ថវិកា​៣​លាន​ដាក់​ការ​ដូ​សម្រាប់​ពលរដ្ឋ​ដូរ​ផ្លា​ក​គ្មាន​QR​កូដ​មក​ផ្លា​ក​លេខ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា​លោក​បាន​ស្នើ​ទី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ទម្លាក់​ថវិការ​ក្នុង​ការ​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​នូវ​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ផ្លា​ក​លេខ​ចាស់​គ្មាន​QR​កូដ មក​ដូរ​យក​លេខ​ថ្មី​មាន​QR កូដ ប្រមាណ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា​លោក​បាន​ស្នើ​ទី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ទម្លាក់​ថវិការ​ក្នុង​ការ​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​នូវ​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ផ្លា​ក​លេខ​ចាស់​គ្មាន​QR​កូដ មក​ដូរ​យក​លេខ​ថ្មី​មាន​QR កូដ ប្រមាណ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទីស្ដីការក្រសួង​សាធារណការ​លោក​ស៊ុន ចាន់​ថុ​ល បាន​អះអាង​លោក​បាន​ស្នើ​សុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ប្រមាណ​៣​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ចំណាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ស្លាក​លេខ​យានយន្ដ​ចាស់ ហើយ​គ្មាន QR កូដ​មក​ដូរ​យក​ស្លាក​លេខ​ថ្មី និង​មាន QR​កូដ ត្រឹមត្រូវ​ដោយ​ឥត​គិតថ្លៃ ដើម្បី​ធានា​សុវត្ថិភាព និង​កុំឱ្យ​បន្ដ​មានការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​នៅ​ទូ​ទាំង​ប្រទេស​តទៅ​ទៀត ។

លោក ស៊ុន ចាន់​ថុ​ល លោក​បាន​បញ្ជាក់​ថា ៖« ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ធ្វើ លិខិត​មួយ​ផ្ញើ​ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ស្នើ​សុំ​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ សម្រាប់​ការ​ផ្ដល់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ស្លាក​លេខ​ឡាន​ចាស់ គ្មាន QR កូដ មក​ដូរ​យក​ស្លាក​លេខ​ថ្មី និង​មាន QR កូដ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទេស​រដ្ឋមន្ដ្រី​បានឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​លេខ​ស្លាក​ឡាន​ចាស់ គ្មាន QR កូដ សូម​អញ្ជើញ​ទាំងអស់​មក​ដូរ​យក​ស្លាក​ថ្មី ដែល​មាន QR កូដ ។

ពេល​មក​ដូរ​នោះ​ត្រូវធ្វើ​បច្ចុប្បន្នភាព​ឈ្មោះ​ផ្ទះ​កាត់​នៅ​កន្លែង​ណា​កាត់ឈ្មោះ​ហើយ ប៉ុន្ដែ​អត់ យក​លុយ​ទេ ធ្វើ​ឱ្យ​ព្រី​ដែល​រាជរដ្ឋាភិបាល​យើង​ត្រូវ​ចេញ​ឲ្យ​ប្រហែល​៣​លាន​ដុល្លារ​អា​មេ​រិ​ក បង់​ឲ្យ​តែ​ក្រុមហ៊ុន KTS ដែល​មក​ជាន់​លេខ​ទេ គឺ​ធ្វើ​ឱ្យ​ទទេ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ជា អំណោយ​របស់​រាជរដ្ឋាភិបាល ។ លោក​បាន​បន្ថែម​ថា ពេល​មក​ដូរ​យក​ស្លាក​លេខ​ថ្មី​ដែល​មាន QR កូដ​នោះ ត្រូវធ្វើ​បច្ចុប្បន្នភាព​អាសយដ្ឋាន ផ្ទះ​លេខ​ប៉ុន្មាន និង​ទីកន្លែង​រស់នៅ​រាជធានី ឬ​ខេត្ត​ដោយ​ត្រូវធ្វើ​ជា​ថ្មី​ឡើង​វិញ និង​កាត់ឈ្មោះ​ឱ្យទៅ​ម្ចាស់​ដោយ​មិន​គិតថ្លៃ​នោះ​ទេ ។

ការ​ធ្វើ​ស្លាក​លេខ​ថ្មី ដែល​មាន QR កូដ ជូន​ដល់​ប្រជាពលរដ្ឋ គឺ​ក្រសួង​សាធារណការ​មិន​យក​លុយ​ថ្លៃ​ធ្វើ​នោះ​ទេ គឺ​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ ហើយ​ត្រូវ​រៀបចំ​ទិន្នន័យ​ថ្មី ធ្វើ​ស្លាក​លេខ​ថ្មី មាន QR កូដ មាន​ទីលំនៅ​ត្រឹមត្រូវ​កាត់ឈ្មោះ​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត ។ ការ​លើក​ឡើង​របស់​លោក រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នេះ បន្ទាប់​ពី ពេល​ថ្មី​ៗ​កន្លង​មកនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​រក​ឃើញ និង​ចាប់​បាន​អ្នក​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​៧​កន្លែង ដែល​ជា​កន្លែង​ធ្វើ​ស្លាក​លេខ​នគរបាល​, លេខ​ខ​.​ម​, លេខ​កងរាជអាវុធហត្ថ​លេខ​ភ្នំពេញ និង​លេខ​ខេត្ដ​ដែល​ទាំង​៧​កន្លែង​នេះ គឺជា​កន្លែង​ជាន់​លេខ​សេះ​ហោះ ឬ​ស្លាក​លេខ​ក្លែងក្លាយ ។

ជាមួយ​គ្នា​នេះ​លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​បន្ថែម​ថា ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​សោះ​ហោះ ឬ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចាំបាច់​ត្រូវ​ប្ដូរ​មក​លេខ​ថ្មី ដែល​មាន QR កូដ ដើម្បី​ផ្ដល់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្លាក​លេខ​ត្រឹមត្រូវ និង​ទទួល​បាន​នូវ​ទិន្នន័យ​ល្អ​ទាំងអស់​សម្រាប់​ការ​គ្រប់គ្រង​ស្លាក​លេខ​យានយន្ដ ។ លោក​ថា គម្រោង​ស្នើ​សុំ​ថវិកា និង​រៀបចំ​ប្ដូរ​ស្លាក​លេខ​ចាស់ និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ប្ដូរ​ឱ្យមក​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​ដែល​មាន QR កូដ​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​បាន​ទទួល​នៅឡើយ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ