ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថាក់ស៊ីននិង​លោក​ស្រី​យីង​ឡាក់​ គ្រោង​បង្កើត​រដ្ឋាភិបាល​និរទេស​

9 ឆ្នាំ មុន

លោក ​រ៉ូប៊ើត​ អាំស្ទ័រដាម​ មេធាវី​ជនជាតិ​កាណាដា​ និងជា​ទី​ប្រឹក្សា​ច្បាប់​របស់​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ និងក្រុម​អាវ​ក្រហម​ តាំង​ពី​ខែ​ឧសភា​ ២០១០​មក​ បានបញ្ជាក់​ប្រាប់​សារ ព័ត៌មាន​ ABC របស់អូស្រ្ដាលី​ថា​ បច្ចុប្បន្ន​លោក​កំពុង​ធ្វើការ​ពិ​ចារណា​ដ៏​ប្រាកដ​ប្រជា​មួយ​ដើម្បី​បង្កើត ​«រដ្ឋាភិបាលនិរទេស​»​

លោក ​រ៉ូប៊ើត​ អាំស្ទ័រដាម​ មេធាវី​ជនជាតិ​កាណាដា​ និងជា​ទី​ប្រឹក្សា​ច្បាប់​របស់​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ និងក្រុម​អាវ​ក្រហម​ តាំង​ពី​ខែ​ឧសភា​ ២០១០​មក​ បានបញ្ជាក់​ប្រាប់​សារ ព័ត៌មាន​ ABC របស់អូស្រ្ដាលី​ថា​ បច្ចុប្បន្ន​លោក​កំពុង​ធ្វើការ​ពិ​ចារណា​ដ៏​ប្រាកដ​ប្រជា​មួយ​ដើម្បី​បង្កើត «រដ្ឋាភិបាលនិរទេស​»​ របស់ថៃ​ នៅ​ឯ​បរទេស​សម្រាប់​ធ្វើ​ជា​តំណាង​ដ៏​យុត្ដិធម៌​នៅលើ​វេទិកា​ពិភព​លោក ក្រោយ​ពី​កើត​មាន​រដ្ឋ​ប្រហារ​យោធា​ដឹក​នាំ​ដោយ​ឧត្ដម​សេនីយ៍​ ប្រាយុទ្ធ​ ចាន់អូចា​ កាល​ពី​សប្ដាហ៍មុន​ ។​

មេធាវី​កាណាដា​ រូប​នេះ​បញ្ជាក់​ប្រាប់​ABC បន្ដ​ទៀត​ថា​ បច្ចុប្បន្ប​លោក ថាក់ស៊ីន​ កំពុង​ចរ​ចា​ជា​មួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ដែល​បង្ហាញ​ពី​កា​រ​គាំទ្រ​រួម​ ទាំង​ផ្ដល់​ឱកាស​ឱ្យ​លោកថាក់ស៊ីន​ និង​លោកស្រី​យីង​ឡាក់​ គ្រប់គ្រង​ប្រទេស​របស់​ខ្លួន​ដោយ​បង្កើត​ជា​រដ្ឋាភិបាល​និរទេស​ ៕​