ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២០-២២ ខែធ្នូ​នេះ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ នៅ​សាលាខេត្ត​កំពត គណៈកម្មការ​អន្តរក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោ​ង ខុន…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ នៅ​សាលាខេត្ត​កំពត គណៈកម្មការ​អន្តរក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោ​ង ខុន លោក​អភិបាល​ខេត្តកំពត ព្រមទាំង​មានការ​ចូលរួម​ពី​អនុប្រធាន សមាជិក​គណៈកម្មការ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត​នឹង​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០-២២ ខែធ្នូ ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​ដំណើរការ​រៀបចំ​កិច្ច​ការងារ​នានា​សម្រេច​បាន​៩០%​ហើយ ក្នុង​នោះ​មាន​ដូច​ជា កិច្ចការ​តុបតែង​លម្អ​តាម​ទី​សាធារណៈ សួនច្បារ ការ​ជួសជុល​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់ ការ​បំពាក់ និង​បន្ថែម​ភ្លើង​បំភ្លឺ ក្នុង​ទីក្រុង ការ​រៀបចំ​វិ​ថី​ម្ហូបអាហារ (Food Street) ការ​រៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត ពិសេស​តាម​ព្រែក​ទឹកឈូ ឬ​ព្រែក​កំពង់បាយ ភ្នំ​បូកគោ ស្រែអំបិល តំបន់​ក​សិ​ទេសចរណ៍​ចម្ការ​ម្រេច តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សហគមន៍​ទេសចរណ៍​មួយ​ចំនួន ព្រមទាំង​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប​ផង​ដែរ ។

បើ​តាម​ការ​រំពឹង​ទុក​របស់​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ភ្ញៀវ​ទេសចរ​ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ខាង​មុខ​នេះ​នឹង​មាន​ចំនួន​ច្រើន​កុះករ​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈ​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ រីឯ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ភាព​ជីវភាព​ធូរធារ និង​ចង់​ចេញ​ដើរ​កម្សាន្ត​កាន់តែ​ច្រើន​ឡើង​ៗ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ