ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​បច្ចុប្បន្ន​ដែល​កំពុង​ដំណើរការ គឺ​គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ។ ហើយ​ក្រសួង​កិច្ចការ​នារី (​កក​ន​) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)…

រាជធានី​ភ្នំពេញ ៖ គម្រោង​បច្ចុប្បន្ន​ដែល​កំពុង​ដំណើរការ គឺ​គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ។ ហើយ​ក្រសួង​កិច្ចការ​នារី (​កក​ន​) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) មាន​ប្រវត្តិ​យូរអង្វែង​ក្នុង​កិច្ចសហការ​គ្នា​ចាប់តាំងពី​ដើម​ទស្ស​វត្ស​ន៍ទី​៩០ ។ នេះ​ប្រសាសន៍​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣ របស់​គណៈកម្មាធិការ​សម្របសម្រួល​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ។

លោក​ជំទាវ​ក្រសួង​កិច្ចការ​នារី​បាន​មាន​ទៀត​ថា ៖ ក្រសួង​កិច្ចការ​នារី និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។ ចាប់តាំងពី​ឆ្នាំ​២០០៣ គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​ចំនួន​ពីរ ដើម្បី​ពង្រឹង​យន្ដការ​បញ្ជ្រាប​យេ​ន​ឌ័​រ​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ត្រូវ​បាន​អនុវត្ត​អស់​រយៈពេល​១០​ឆ្នាំ ។

គម្រោង​បច្ចុប្បន្ន​ដែល​កំពុង​ដំណើរការ គឺ​គម្រោង​ស្ដី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE, ខាងក្រោម​ហៅ​ថា «​គម្រោង​» បាន​អនុវត្ត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ ២០១៧ ក្នុង​គោលបំណង​ពង្រឹង​យន្ដការ​បញ្ជ្រាប​យេ​ន​ឌ័​រ ដើម្បី​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (WEE) នៅ​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​ក្រសួង និង​មន្ទីរ​ដៃគូ តាម​រយៈ​ការ​ស្វែងរក​ការ​គាំទ្រ​មតិ និង​សម្របសម្រួល​ដោយ​ក្រសួង​កិច្ចការ​នារី និង​មន្ទីរ​កិច្ចការ​នារី ។

គម្រោង​បាន និង​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​ស្ដី​ពី​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​ថ្នាក់​ខេត្ត ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​ស្ត្រី​ដោយ​មាន​មន្ទីរ​កិច្ចការ​នារី​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ ។ សកម្មភាព​សេដ្ឋកិច្ច​ទាំងនោះ គឺ​ស្ថិត​ក្នុង​វិស័យ​កសិកម្ម និង​ទេសចរណ៍​ដែល​ជា​វិស័យ​សំខាន់​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ។

ដោយហេតុ​ថា ការ​អនុវត្ត​សកម្មភាព​ឈាន​ដល់​ដំណាក់កាល​ពាក់កណ្ដាល​នៃ​ការ​អនុវត្ត​គម្រោង​ក្រសួង​កិច្ចការ​នារី និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ៖ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​រាយការណ៍​ពី​វឌ្ឍនភាព និង​សមិទ្ធិ​ផល​នៃ​ការ​អនុវត្ត​គម្រោង​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ធ្វើការ​អនុម័ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ ដោយ​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​រួ ដែល​សមាជិក​រួម​មាន​មន្ត្រី​របស់​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ដៃគូ​ទាំង​៧ ។

នៅ​ក្នុង​បរិបទ​នេះ​គម្រោង PGM-WEE កំពុង​តែ​ធ្វើការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព ។ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាជីវកម្ម​ខ្នាត​តូច​របស់​ស្ត្រី​ជនបទ យើង​បង្កើន​ការ​ចូលរួម​វិស័យសេដ្ឋកិច្ច​របស់​ស្ត្រី ហើយ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផ្តល់​នូវ​លទ្ធភាព​ទទួល​បាន​ក៏​ដូច​ជា ឱកាស​ដល់​ស្ត្រី​ក្នុង​ការ​រៀនសូត្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ