ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជា​ស្រែបុណ្យ​សម្រាប់​បរិស័ទ​បណ្តុះ​ទាន

4 ឆ្នាំ មុន

បរិស័ទ​ទូទៅ​តែង​មាន​ជំនឿ​ថា អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដែល​ខ្លួន​អាច​ទទួល​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន​បាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ពួក​គាត់​ជួប​តែ​សុខ​ចម្រើន​ក្នុង​​លោក​នេះ និង​លោក​ខាង​មុខ ។ ការ​ពិចារណា​ឃើញ​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​រៀង​រហូត​មក ។ ការ​ជឿ​ស៊ប់​ទៅ​ក្នុង​ព្រះសង្ឃ​ដែល​ជា​អ្នក​ស្ថិត​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង…

បរិស័ទ​ទូទៅ​តែង​មាន​ជំនឿ​ថា អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដែល​ខ្លួន​អាច​ទទួល​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន​បាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ពួក​គាត់​ជួប​តែ​សុខ​ចម្រើន​ក្នុង​​លោក​នេះ និង​លោក​ខាង​មុខ ។ ការ​ពិចារណា​ឃើញ​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​រៀង​រហូត​មក ។

ការ​ជឿ​ស៊ប់​ទៅ​ក្នុង​ព្រះសង្ឃ​ដែល​ជា​អ្នក​ស្ថិត​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី ស្រែ ចម្ការ​ជាដើម ជា​ជំនឿ​ត្រូវ ជំនឿ​ចំ​គន្លង​ធម៌​ប្រាកដ ។

សាធុជន​ដែល​មាន​សទ្ធា​ជឿ​គុណព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ដូចដែល​បាន​ពោល​មក​ហើយ​នេះ ព្រោះតែ​ជា​អ្នក​ជឿ​ផលរប​ស់កម្ម​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ហេតុផល​ច្បាស់លាស់​ថា បុគ្គល​ធ្វើ​កម្ម​បែប​ណា​នឹង​ទទួលផល​យ៉ាងនោះ​ជា​ប្រាកដ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ