ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​បង្ខំចិត្ត​បេះ​ម្រេច​ខ្ចី​លក់​ជា​ជាង​ទុក​ឲ្យ​វា​ទុំ​ព្រោះ​ទីផ្សារ​​ហាក់​មិន​ប្រាកដប្រជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប្រជា​កសិករ​ដាំ​ដុះ​ម្រេច​នៅ​តាម​តំបន់​មួយ​ចំនួន​ក្រៅពី​ខេត្តកំពត​បាន​កំពុង​ណែនាំ​គ្នា ឬ​ប្រ​គោក​ប្រកាស​ហៅ​គ្នា​សួរនាំ​អំពី​តម្លៃ​ម្រេច​នៅ​លើ​ទីផ្សារ​ថា​ប្រែប្រួល​ដល់​កម្រិត​ណា​ហើយ​។ កសិករ​ខ្លះ​ប្រកាស​ថា​តម្លៃ​ម្រេច​ស្ងួត​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ​គឺ​មាន​តម្លៃ ៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ម្រេច​ខ្ចី​មក​ដល់​ថ្ងៃ​ទី​២ ខែធ្នូ នេះ​គឺ​ថ្លៃ​ប្រមាណ​៣.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ខណៈ​តម្លៃ​ម្រេច​ខ្ចី​ហាក់​ពុំ​មាន​ហាងឆេង​នឹងនរ…

​រាជធានី​ភ្នំពេញ​៖ ប្រជា​កសិករ​ដាំ​ដុះ​ម្រេច​នៅ​តាម​តំបន់​មួយ​ចំនួន​ក្រៅពី​ខេត្តកំពត​បាន​កំពុង​ណែនាំ​គ្នា ឬ​ប្រ​គោក​ប្រកាស​ហៅ​គ្នា​សួរនាំ​អំពី​តម្លៃ​ម្រេច​នៅ​លើ​ទីផ្សារ​ថា​ប្រែប្រួល​ដល់​កម្រិត​ណា​ហើយ​។ កសិករ​ខ្លះ​ប្រកាស​ថា​តម្លៃ​ម្រេច​ស្ងួត​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ​គឺ​មាន​តម្លៃ ៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ម្រេច​ខ្ចី​មក​ដល់​ថ្ងៃ​ទី​២ ខែធ្នូ នេះ​គឺ​ថ្លៃ​ប្រមាណ​៣.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

ខណៈ​តម្លៃ​ម្រេច​ខ្ចី​ហាក់​ពុំ​មាន​ហាងឆេង​នឹងនរ ហើយ​ស្ថិត​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់​បែប​នេះ បាន​បណ្តាល​ឲ្យ​ប្រជា​កសិករ​មួយ​ចំនួន​បង្ខំចិត្ត​បេះ​ម្រេច​ខ្ចី​របស់​ខ្លួន​លក់​ឲ្យ​ឈ្មួញ​នាំ​មក​ក្រុងភ្នំពេញ ខណៈ​កន្លង​មក​ការ​ប្រមូល​ផង​ម្រេច​ខ្ចី​គឺ​លក់​ទៅ​ប្រទេស​ថៃ​។ ​ដោយសារ​តែ​តម្លៃ​ម្រេច​ទុំ​និង​ម្រេច​ខ្ចី​គឺ​នៅ​តែ​លើ​មាត់​ឈ្មួញ ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្នាំ​ខ្លះ​គឺ​ប្រជា​កសិករ​ម្ចាស់​ចំការ​ម្រេច​ត្រូវ​ខាត មិន​ចំណេញ​នោះ​ទេ ពេល​ទូទាត់​លើ​ថ្លៃ​កម្លាំង​ពលកម្ម​និង​ការ​ថែ​ទាំងនោះ ។ ​

លោក ស៊ា​ន សម្បត្តិ ប្រជា​កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា «​មក​ដល់​សព្វ​ថ្ងៃនេះ ការ​បេះ​ម្រេច​ខ្ចី​លក់​គឺ​ល្អ​ជាង​ការ​ទុក​ឱ្យ​ម្រេច​ទុំ​ចាំ​ប្រមូល​ផល​លក់​ទៅ​ឱ្យឈ្មួញ​។ ព្រោះ​ការ​ប្រមូល​ផល​ម្រេច​ខ្ចី​លក់ គឺ​យើង​ចំណាយ​កំលាំង​ពលកម្ម​តិច ចំណេញ​ពេលវេលា​។ ជា​រួម​តម្លៃ​ម្រេច​ខ្ចី​និង​ម្រេច​ទុំ​តម្លៃ​ប្រហាក់ប្រហែល​គ្នា​។ ដូចនេះ​ការ​បេះ​ម្រេច​ខ្ចី​លក់ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ប្រជា​កសិករ​យើង​នា​ពេល​នេះ​»​។ ​លោក​បាន​បន្ត​ថា ផ្លែ​ម្រេច​ខ្ចី​កាលពី​ខែ​មុន គេ​ទិញ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ។ ប៉ុន្តែ​មក​សព្វ​ថ្ងៃនេះ​គេ​បេះ​នាំ​ទៅ​លក់​នៅ​ក្រុងភ្នំពេញ ព្រោះ​នៅ​ប្រទេស​ថៃ​គេ​ដល់​រដូវ​ប្រមូល
ផល​។ តម្លៃ​ម្រេច​ខ្ចី​បេះ​លក់​គិត​ត្រឹម​ថ្ងៃ​ទី​២​ខែធ្នូ​នេះ គឺ​មួយ​គីឡូក្រាម​ថ្លៃ ៣.៥០០​រៀល​ហើយ​ម្រេច​ស្ងួត​លក់​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ​បាន​ចំនួន ៨.០០០​រៀល សម្រាប់​ម្រេច​ល្អ តែបើ​មិនល្អ​ទេ អាច​លក់​បាន​ថ្លៃ​៧.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​បើ​តាម​កសិករ​រូប​នេះ​ឲ្យ​ដឹង​ថា ម្រេច​ខ្ចី​ដែល​កសិករ​ក្នុង​តំបន់​កំពុង​បេះ​នេះ​គឺ​ពូជ​ម្រេច​នាំ​មក​ពី​ប្រទេស​ម៉ា​ឡេ ដែល​កសិករ​ហៅ​ឈ្មោះ «​ស៊ី​ឡ​ន​» ហើយ​ពូជ​ម្រេច​នេះ​កសិករ​កំពុង​ងាក​មក​ដាំ​ដុះ​កាន់តែ​ច្រើន​ជំនួស​ម្រេច​ខ្មែរ​ដែល​បាន​ងាប​នៅ​តាម​ជន្លង់​។​លោក ស៊ា​ន សម្បត្តិ បានឱ្យ​ដឹង​ថា «​កន្លង​មក​ប្រជា​កសិករ​ក្នុង​តំបន់​ពួក​គាត់​ដាំ​ម្រេច​ពូជ​បាយ​(​ពូជខ្មែរ​)​ដាំ​ច្រើន តែ​នៅ​ឆ្នាំ​បន្ទាប់​ពូជ​ម្រេច​ម៉ា​ឡេ​នេះ​នឹង​កើនឡើង​ច្រើន​ជំនួស​ឱ្យ​ម្រេច​ខ្មែរ​វិញ ខណៈ​បច្ចុប្បន្ន​នេះ កសិករ​ខ្លះ​បាន​ដាំ​បាន​ពីរ​ឬ​បី​ឆ្នាំ​ប្រមូល​ផល​បាន​តិចតួច តែ​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​ប្រមូល​ផល​ម្រេច​ខ្ចី​បាន​ច្រើន​»​។

​លោក​បាន​បញ្ជាក់​បន្ថែម​ថា «​សព្វ​ថ្ងៃនេះ ប្រជា​កសិករ​ជ្រើសរើស​និង​បាន​ដាំ​ពូជ​ម្រេច​ម៉ា​ឡេ​នេះ​មាន​ប្រហែល ៥០% ស្ថិត​នៅ​ក្នុង​តំបន់​។ សម្រាប់​ខ្ញុំ​ក៏​បាន​ដាំ​បាន​ប្រហែល​២០០​ជន្លង់ បន្ទាប់​ពី​ពូជ​ម្រេច​របស់​ខ្មែរ​វា​ងាប់​។​ប៉ុន្តែ​នៅ​ចំការ​មិត្តភក្តិ​ខ្លះ គាត់​បាន​ដាំ​រហូត​ដល់​ជាង​២.០០០​ឬ​ទៅ​៣.០០០​ជន្លង់​ទៅ​តាម​កន្លែង បាន​ដាំ​ពូជ​នេះ​ជំនួស​វិញ​អស់ហើយ​។​ម្រេច​ពូជខ្មែរ​បើ​មិន​ងាប់​ប្រជា​កសិករ​បន្ត​នៅ​ថែរក្សា តែបើ​វា​ងាប់​ហើយ​កសិករ​មិន​ដាំ​វា​ទៀត​ទេ គឺ​យក​ពូជ​ស៊ី​ឡ​ន ឬ​ពូជ​នាំ​មក​ពី​ប្រទេស​ម៉ា​ឡេ​ដាំ​ជំនួស​វិញ​»​។

ចំណែក​អ្នក ស្រី មុំ បានឱ្យ​ដឹង​ថា មក​ដល់​សព្វ​ថ្ងៃនេះ​ថៃ​លែង​ទិញ​ម្រេច​ខ្ចី​ហើយ ព្រោះ​ថៃ​គេ​ដល់​រដូវ​ប្រមូល​ផល​ម្រេច​គេ​ដែរ​។​តម្លៃ​ម្រេច​ខ្ចី​ឥលូវ​ថ្លៃ​ពី​៣.៣០០ ទៅ ៣.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ទីផ្សារ​ម្រេច​ខ្ចី​ដែល​អ្នកស្រី​លក់​ទៅ​ក្រុងភ្នំពេញ​ក្នុង​បរិមាណ​១០០​គីឡូក្រាម​សព្វ​ថ្ងៃនេះ​គឺ​អ្នកស្រី​ខិតខំរ​កដោយ​ខ្លួនឯង​។ ​បើ​តាម​អ្នកស្រី​មុំ បាន​បញ្ជាក់​ថា «​បើ​មាន​វិធីសាស្ត្រ​អាច​ធ្វើ​ម្រេច​ផ្លែ​ខុសរដូវ​បាន នោះ​ខ្ញុំ​ចង់​ដាំ​ដុះ​បែប​នេះ ព្រោះ​ការ​បេះ​ម្រេច​ខ្ចី​លក់​វា​មិន​លំបាក​ដូច​ទុក​ឱ្យ​វា​ទុំ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​បេះ​បាន​រហូត​»​។

អ្នកស្រី លី សុ​ផាត ម្ចាស់​ចំការ​ម្រេច​នៅ​ខេត្តក្រចេះ​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​អ្នកស្រី​មាន​ដី​ដាំ​ម្រេច​ប្រមាណ​២​ហិ​កតា ចង់​បេះ​ម្រេច​ខ្ចី​លក់​ដែរ ព្រោះ​អស់​លទ្ធ​ភព​ក្នុង​ការ​ថែទាំ បើ​ទុកដ​ល់វា​ទុំ​ត្រូវការ​ចំណាយ​ច្រើន​ខណៈ​តម្លៃ​លក់​ចេញ​បាន​ថោក​។ ​តាម​អ្នកស្រី លី​សុ​ផាត ខណៈ​កំពុង​ប្រកាស​រក​ឈ្មួញ​ទិញ​ម្រេច​ខ្ចី រូប​នេះ​ថា «​សព្វ​ថ្ងៃនេះ​មិន​ត្រឹមតែ​បារម្ភ​ទេ គឺ​អស់ជំនឿ​ហើយ​។ នៅ​ក្បែរ​ៗ​នោះ​គេ​បោះបង់​ចោល​ច្រើន​ហើយ​នេះ​ខ្ញុំ​ក៏​ចង់​បោះបង់​ដែរ ព្រោះ​អត់​លទ្ធភាព​ទេ បាន​ផល​មក​ទូទាត់​ការ​ចំណាយ​ទៅ​វិញ​មិន​គ្រាន់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ