ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត កំពុង​តែ​កាយ​ដី​យក​ទៅ​ចាក់​ធ្វើ​ស្ថានីយ​សុខ​ៗ គ្រាប់​មីន​ជា​ច្រើន​ផុស​ឡើង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គ្រឿងចក្រ​ជីក​កកាយ​ដី​ក្នុង​បាត​អូរ​អត់​មានទឹក​មួយ​កន្លែង​ដើម្បី​យក​ទៅ​ចាក់​ធ្វើ​ស្ថានីយប្រេងឥន្ធនៈ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​​បាន​ផុស​ចេញ​មកពាសពេញផ្ទៃ​ដី​ ។ ចំណែក​អ្នក​ដែល​ដើរទៅ​មើល​គ្រឿងចក្រ​ក៏​ជាន់​លើ​ដី​មាន​គ្រាប់​មីនោះ​ដែរ តែ​សំណាងល្អ​ប៉ះ​ចំ​ដី​រឹង​មិន​ផ្ទុះ បើសិនជា​រដូវ​ភ្លៀង​ដើរ​ប៉ះ​ចំ​ដី​ទន់​វិញ​អាច​នឹង​​មាន​​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន ។ ហេតុការណ៍​ប្រទះ​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នេះ…

ខេត្ត​ប៉ៃលិន ៖ គ្រឿងចក្រ​ជីក​កកាយ​ដី​ក្នុង​បាត​អូរ​អត់​មានទឹក​មួយ​កន្លែង​ដើម្បី​យក​ទៅ​ចាក់​ធ្វើ​ស្ថានីយប្រេងឥន្ធនៈ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​​បាន​ផុស​ចេញ​មកពាសពេញផ្ទៃ​ដី​ ។ ចំណែក​អ្នក​ដែល​ដើរទៅ​មើល​គ្រឿងចក្រ​ក៏​ជាន់​លើ​ដី​មាន​គ្រាប់​មីនោះ​ដែរ តែ​សំណាងល្អ​ប៉ះ​ចំ​ដី​រឹង​មិន​ផ្ទុះ បើសិនជា​រដូវ​ភ្លៀង​ដើរ​ប៉ះ​ចំ​ដី​ទន់​វិញ​អាច​នឹង​​មាន​​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន ។

ហេតុការណ៍​ប្រទះ​ឃើញ​គ្រាប់​មីន​ជា​ច្រើន​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​របង​គយ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ប្រទះ​ឃើញ​គ្រាប់​មិន​មិន​ទាន់​ផ្ទុះ​ប្រភេទ A72 ចំនួន​៩​គ្រាប់ ហើយ​ក្រោយមក​ក៏​រាយការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​តា​វ៉ៅ ហៅ​ជំនាញ​ចុះ​ទៅ​យក​ចេញ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ឌី សូត្រ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដីក្រហម បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​គ្រឿងចក្រ​ចូល​ទៅ​ជីក​កកាយ​ដី​បាត​អូរ​អត់​មានទឹក​ក្បែរ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដើម្បី​យក​ទៅ​ចាក់​លើ​បរិវេណ​ដី​ដែល​គេ​កំពុង​ឈូស​ឆាយ​ធ្វើ​ស្ថានីយប្រេងឥន្ធន​:​ឱ្យ​លោក​ឧកញ៉ា ស៊ិ​ន ឃី​ម ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណ​:​ជីក​កកាយ​ដី​ជិត​រួចរាល់​ទៅ​ហើយ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ផុស​លើ​ផ្ទៃដី​រាយ​ប៉ាយ​នៅ​កន្លែង​នោះ ហើយ​លោក​ក៏​បាន​ដើរ​ជាន់​ដែរ តែ​អត់​ផ្ទុះ កុំ​អី​អាច​នឹង​មាន​គ្រោះថ្នាក់​ពិការ ឬ​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។

លោក ជា សុ​ត្រា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ថា ក្រោយ​ពី ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​នគរបាល ទើប​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់ ដោយ​ឃើញ​មាន​គ្រាប់​មីន​នៅ​រាយ​ប៉ាយ​ស្ទើរ​ពាសពេញ​កន្លែង​អូរ​នោះ​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ខាង​អង្គការ​កំចាត់​គ្រាប់​មីន មិន​ធ្លាប់​ចូល​ទៅ​បោសសម្អាត​នៅ​កន្លែង​ខាងលើ​ទេ ដោយសារ​តែ​មានព្រៃ​ស្តុក ហើយ​បើ​នៅ​រដូវវស្សា​វិញ គឺ​មានទឹក​ដក់​ក្នុង​អូរ​លំបាក​ចូល​ទៅ​រាវរក​គ្រាប់​មីន​ក៏​ទុក​ចោល រហូត​ដល់​គ្រឿងចក្រ​ជីក​កកាយ​ពេល​រដូវប្រាំង​នេះ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​៩​គ្រាប់​តែ​ម្តង ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​អូរ​ខាងលើ អាច​នឹង​នៅ​មាន​មីន​សេសសល់​មួយ​ចំនួន​ទៀត ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្បែរ​ចំណុច​ខាងលើ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ព្រោះ​បើ​រដូវវស្សា​ដី​ទន់​ពេល​ដើរ​ជាន់​លើ​គ្រាប់​មីន អាច​នឹង​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ