ពេលដែលមនុស្សឈានដល់អាយុខ្ទង់២០ឆ្នាំ វាជាពេលដែលពួកគេក្លាយជាមនុស្សពេញវ័យ និងធ្វើការសម្រេចចិត្តនានាទាក់ទិននឹងលុយដោយខ្លួនឯង ។ ប្រសិនបើអ្នកមានទម្លាប់អាក្រក់ អ្នកអាចកែវាបាន ហើយប្រសិនបើអ្នកវិនិយោគវិញ អ្នកនឹងអាចចំណេញលុយច្រើនព្រោះអ្នកនៅសល់ពេលច្រើនក្នុងជីវិត ។ ខាងក្រោមនេះគឺជាគោលដៅមួយចំនួនដែលមនុស្សអាយុខ្ទង់ ២០ ឆ្នាំគួរព្យាយាមសម្រេចដើម្បីក្លាយជាអ្នកមានស្តុកស្តម្ភនៅថ្ងៃក្រោយ៖
១. រកមុខរបរដែលរកលុយឲ្យអ្នកបានច្រើន៖
អ្នកគួរជ្រើសរើសមុខរបរ ឬការងារដែលអ្នកស្រលាញ់ ប៉ុន្តែកុំជ្រើសរើសអ្វីដែលខ្លួនស្រលាញ់តែធ្វើឲ្យខ្លួនក្រ ។ ប្រសិនបើការងារទាំងនោះមិនជួយរកលុយឲ្យអ្នកទេ អ្នកគួរធ្វើវាពេលទំនេរ និងកុំពឹងផ្អែកលើវាជាប្រភពចំណូលធំរបស់អ្នកឡើយ ។បើអ្វីដែលអ្នកកំពុងតែធ្វើមិនមែនជាអ្វីដែលអ្នកស្រម៉ៃប្រាថ្នាចង់បាន អ្នកក៏នៅតែត្រូវខិតខំឲ្យអស់ពីខ្លួនដែរព្រោះវានឹងជួយឲ្យអ្នកទទួលមកវិញនូវបទពិសោធន៍ការងារ និងលុយគ្រប់គ្រាន់ដែលជួយសម្រាប់ឲ្យអ្នកដើរទៅរកការងារឬរបរដែលអ្នកស្រលាញ់នភថ្ងៃមុខ ។
២. រៀបចំផែនការចំណូល និងចំណាយឲ្យបានច្បាស់លាស់៖
ពេលអ្នកចាប់ផ្តើមអាចរកលុយបានរាល់ខែហើយ អ្នកប្រហែលជាមានអារម្មណ៍ដូចអ្នកមាន ប៉ុន្តែអ្នកមិនគួរចាប់ផ្តើមចាយលុយដូចអ្នកមានទេ ។ អ្នកអាចគ្រប់គ្រងការចាយវាយបានដោយបង្កើតផែនការចំណូលនិងចំណាយឲ្យបានច្បាស់លាស់ ។ ការដឹងពីប្រភពចំណូលរបស់អ្នកនឹងជួយឲ្យអ្នកសម្រេចចិត្តកាន់តែមានប្រសិទ្ធិភាពជាងមុន ។
៣. ទិញផ្ទះមួយ៖
គោលដៅនេះគឺអាស្រ័យលើស្ថានការបច្ចុប្បន្នរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមានចំណូលនឹងនរហើយ វាប្រហែលជាជំហានបន្ទាប់ដែលឆ្លាតវៃជាងគេ ។ ប្រសិនបើអ្នកចាប់ផ្តើមសន្សំពេលខ្លួននៅខ្ទង់អាយុនេះ អ្នកនឹងមានថវិកាគ្រប់គ្រាន់សម្រាប់ថ្លៃបង់ដំណាក់កាលដំបូង និងចាប់ផ្តើមបង់រំលស់ភ្លាមៗ ។លើសពីនេះទៅទៀត នៅថ្ងៃមុខ ប្រសិនបើអ្នកសម្រេចចិត្តលក់ផ្ទះ អ្នកក៏អាចរកប្រាក់ចំណេញមកវិញបានច្រើនផង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ