កងទ័ពកោះម៉ាល់រាយការណ៍ថា ជនអន្តោប្រវេសន៍សូម៉ាលី និងអេរីត្រេ ៥១៥នាក់ មកពីលីប៊ី បានទៅដល់កោះម៉ាល់ កាលពីថ្ងៃទី២៨ មីនា តាមនាវា២គ្រឿង ។
នេះជាពួកជនអន្តោប្រវេសន៍លើកដំបូងដែលទៅដល់ប្រទេសដែនកោះក្នុងសមុទ្រមេឌីទែរ៉ាណេនេះពុំធ្លាប់មានចាប់តាំងពីជាង១ឆ្នាំមកហើយរួចក៏ជាក្រុមអន្តោប្រវេសន៍មានចំនួនច្រើនបំផុតតែមួយលើកមកដល់ទីនោះពុំធ្លាប់មានចាប់តាំងពីជាង១០ឆ្នាំមកហើយដែរ ។ ក្នុងចំណោមពួកអ្នកទាំងនោះមាននារី និងកុមារជាច្រើននាក់រួចក៏មានមនុស្សពិការម្នាក់អង្គុយលើកៅអីចល័តផងដែរ ។ ពួកអន្តោប្រវេសន៍ទាំងនេះបញ្ជាក់ថា ពួកគេស្ថិតក្នុងសមុទ្ររយៈពេល២យប់និង៣
ថ្ងៃ ៕
ចែករំលែកព័តមាននេះ