ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ថ្លៃ​ៗ​ទាំងនេះ​ដែល​អ្នក​មិន​គួរ​ខ្ជះខ្ជាយ​លុយ​លើ​វា

4 ឆ្នាំ មុន

ការ​អួត​បង្ហាញ​សម្ភារ គឺជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ធ្វើ​ទាំង​ដឹងខ្លួន និង​ទាំង​មិនដឹង​ខ្លួន ។ សព្វ​ថ្ងៃនេះ​ការ​ចាយវាយ​អាច​កើត​មាន​ឡើង​ដោយ​លឿន និង​ងាយស្រួល​ដោយពេល​ខ្លះ​អ្នក​គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ​ដៃ​មួយ​ជា​ការ​ស្រេច ។ ដោយហេតុ​ដូចនេះ​ហើយ ទើប​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ជៀសវាង​ការ​ខ្ជះខ្ជាយ…

ការ​អួត​បង្ហាញ​សម្ភារ គឺជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​តែងតែ​ធ្វើ​ទាំង​ដឹងខ្លួន និង​ទាំង​មិនដឹង​ខ្លួន ។ សព្វ​ថ្ងៃនេះ​ការ​ចាយវាយ​អាច​កើត​មាន​ឡើង​ដោយ​លឿន និង​ងាយស្រួល​ដោយពេល​ខ្លះ​អ្នក​គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ​ដៃ​មួយ​ជា​ការ​ស្រេច ។ ដោយហេតុ​ដូចនេះ​ហើយ ទើប​អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ជៀសវាង​ការ​ខ្ជះខ្ជាយ ។ មុន​នឹង​សម្រេចចិត្ត​ទិញ​របស់​ដែល​ថ្មី​ៗ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​សិន​ថា អ្នក​អា​ចរក​របស់​ទាំងនោះ​បាន​ក្នុង​តម្លៃ​ថោក​ជាង​អ្វី​ដែល​មាន​លក់​ទេ ហើយ​តើ​របស់​នោះ​ពិតជា​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ពិតមែន​ទេ?ខាងក្រោម​នេះ គឺជា​របស់​ថ្លៃ​ៗ​មួយ​ចំនួន​ដែល​អ្នកជំនាញ​ប្រាប់​ថា អ្នក​មិន​គួរ​ខ្ជះខ្ជាយ​លុយ​លើ​វា ៖

១. ផ្កា​កុលាប​សម្រាប់​ថ្ងៃ​បុណ្យ​សេចក្តី​ស្រលាញ់ ៖
ប្រសិនបើ​កុលាប​មួយ​ទង​តម្លៃ ១​ដុល្លារ​នោះ​មួយ​បាច់​ប្រហែលជា​ឡើង​ដល់​១០​ដុល្លារ​ហើយ ។ តម្លៃ​នេះ​នៅ​មិន​ទាន់​គិតថ្លៃ​វេច​ខ្ចប់​ផ្សេង​ៗ​ទៀត ហើយ​នៅ​កន្លែង​លក់​មួយ​ចំនួន​អាច​យក​ថ្លៃ​ដល់​ទៅ ២៥​ដុល្លារ​ឡើង​សម្រាប់​បាច់ផ្កា​តូច​មួយ ។ តែ​បាច់ផ្កា​មិនមែន​ជា​របស់​តែ​មួយ​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់​ទេ អ្នក និង​ដៃគូ​អាច​ចំណាយ​ពេលវេលា​លើ​អ្វី​ផ្សេង​វិញ ដែល​មិន​ចាំបាច់​ត្រូវការ​ខ្ជះខ្ជាយ​លើ​របស់​ដែល​មិន​អាច​ទុក​យូរ​បាន​នេះ ។

២. គ្រឿងអលង្ការ​មាន​តម្លៃ​៖
អ្នក​ប្រហែលជា​គិត​ថា ការ​ទិញ​គ្រឿងអលង្ការ​សម្រាប់​ការ​វិនិយោគ គឺជា​ជម្រើស​ល្អ ប៉ុន្តែ​វា​អាច​នាំ​យក​ផល​ចំណេញ​ឲ្យ​អ្នក​បាន​លុះត្រាតែ​អ្នករក​ទិញ​បាន​ពេជ្រ ឬ​ត្បូង​មាន​តម្លៃ​ធម្មជាតិ​សុទ្ធ​ប៉ុណ្ណោះ ។ អ្នកលក់​ខ្លះ​អ្នក​យក​ពេជ្រ និង​ត្បូង​វិទ្យាសាស្ត្រ​ដែល​មិន​អាច​ឲ្យ​អ្នក​ចំណេញ​ច្រើន​ពេល​លក់​បន្ត​ឡើយ ។ ពេជ្រ​ធម្មជាតិ​អាច​រក្សា​តម្លៃ​បាន​យូរ​ព្រោះ​ភាព​កម្រ​របស់​វា ។

៣. គ្រឿង​សង្ហា​រឹម​ធំ​ៗ៖
មនុស្ស​យើង​តែងតែមាន​រូបភាព​ផ្ទះ​ដែល​យើង​ស្រលាញ់​ចង់បាន​រៀង​ៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​ចំណាយ​ច្រើន​លើ​គ្រឿង​សង្ហា​រឹម​ថ្លៃ​ៗ និង​ធ្ងន់​ៗ ។ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ឧស្សាហ៍​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន ឬ​ផ្លាស់​ប្តូរ​ចំណូលចិត្ត​នោះ អ្នក​មិន​គួរ​ទិញ​គ្រឿង​សង្ហា​រឹម​ទាំងនេះ​ឡើយ​ព្រោះ​វា​ស្ទើរតែ​មិន​អាច​លក់​ចេញ​លុះត្រាតែ​អ្នកជា​មនុស្ស​ពូកែ​ថែរក្សា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ