ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ខ្លួន​នឹង​ប​ង្រូ​ួ​បប​ង្រូ​ួ​ម​ផ្សះផ្សា​ជាតិ​ទ្រង់ទ្រាយ​ធំ ​នៅ​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ លោក​កឹ​ម សុខា ​នឹង​បង្រួបបង្រួមផ្សះផ្សា​ជាតិ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​។ នេះ​បើ​តាម​កូនស្រី​របស់​លោក គឺ​កញ្ញា​កឹ​ម មនោ​វិទ្យា…

រាជធានី​ភ្នំពេញ​៖​ លោក​កឹ​ម សុខា ​នឹង​បង្រួបបង្រួមផ្សះផ្សា​ជាតិ តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​។ នេះ​បើ​តាម​កូនស្រី​របស់​លោក គឺ​កញ្ញា​កឹ​ម មនោ​វិទ្យា ​។

កញ្ញា​ កឹ​ម មនោ​វិទ្យា​ បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៤ ​ធ្នូ​ ឆ្នាំ​២០១៩​ថា​ លោក កឹ​ម សុខា​បាន​បង្រួប​បង្រួម​ខ្មែរ​លើក​ទី​១​នៅឆ្នាំ​២០១២ លោក​បាន​ជំរុញ​ឱ្យ​បក្ស​ប្រ​ឆាំង​មួយទៀត ទម្លាក់អាវុធ​លាប​ពណ៌ដ៏​ខៅ្ម​និង​ច្រែះ​​ចាប់​របស់​គេ (​បន្ទាប់​ពី​គេ​ប្រើ​វាយ លោក​ជាង​៥​ឆ្នាំ​មក​) មក​ព្រម​រួបរួម​ជាមួយ​បក្ស​ប្រឆាំង​របស់​លោក ដែល​បង្កើត​បានជា​បក្សប្រឆាំង​រួម​ដ៏ធំ​មួយ ​។

កញ្ញា​បញ្ជាក់​ថា​ ការ​បង្រួបបង្រួម​ខ្មែរ​លើក​ទី​២​របស់​ឪពុក​ខ្លួន​ គឺឆ្នាំ​២០២០​តទៅ​មុខ លោក​នឹង​ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ទ្រង់ទ្រាយ​ធំ ដេ​ា​យ​ឈរ​លើ​មូលដ្ឋា​ន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បំបាត់​ការ​លាប​ពណ៌​ចាស់​គំរឹល​ទាំងអស់ បំបាត់​ការ​ចាប់ចង វាយប្រហារ​ដែល​នាំ​បញ្ហា​វឹកវរ​ដល់​ជាតិ លើកកម្ពស់​កិត្ត​យស​កម្ពុជា​ទាំងអស់ គ្នា​លើ​ឆាក​អន្តរជាតិ ដើម្បី​បន្ត និង ពង្រីក​ទាញ​យក​ប្រ​យេ​ា​ជន៍​ពី​ប្រទេស​ជា​មិត្ត​ក្នុង​ការ​ស្តារ​​សង្គម​ជាតិ​និង​សេដ្ឋកិច្ច​កម្ពុជា ។

យើង​ទទួលស្គាល់​ថា​ ការ​បង្រួបបង្រួម​ជួប​ផលវិបាក​ច្រើន​ណាស់​។ កញ្ញា​បន្ថែម​ថា​ជា​ឧទាហរណ៍ មុន​នឹង​បាន​រួម​គ្នា​ឆ្នាំ​២០១២ លោក​ប្រើ​ពេល​ជាង​៥​ឆ្នាំ រង​គ្រោះ​សព្វ​យ៉ាង​ទាល់តែ​អាវុធ​បក្ស​ប្រឆាំង​ម្ខាង​ទៀត​រិច​ជិត​អស់ ទើប​គេ​ងាក​មក​ចរចា​ ។ ដូច្នេះ ​ការ​រួបរួម​ទ្រង់ទ្រាយ​ធំ​ទៅ​ថ្ងៃ​មុខ នឹង​កាន់តែ​ពិបាក​ទទួល​បាន​ជាង​មុន​ទៀត ប៉ុន្តែ​វាជា​ជម្រើស​ល្អ​តែ​មួយ​គត់​ ដែល​ត្រូវ​តែ​ព្យាយាម​ជំរុញ​ឱ្យ​បាន​។

​សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​កូនស្រី​មេ​បក្ស​ប្រឆាំង​នេះ ​ខណៈ​ឪពុក​ខ្លួន​ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​នៅ​ពេល​ខាង​មុខ​នេះ ​។ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ថា ក្រោយ​ពី​បាន​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ចប់​សព្វគ្រប់ «​ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញ​ថា​ មាន​ភស្តុ​តាង​ដាក់បន្ទុក​គ្រប់គ្រាន់​» ដើម្បី​កាត់ទោស​លោក​កឹ​ម សុខា ពី​បទ​«​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» ។

អត្ថបទសរសេរ ដោយ