ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ខេត្តព្រៃវែង ឈ្លក់​វង្វេង​ល្បែង​កាស៊ីណូ ប្លន់​ឡាន​គេលក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅពន្ធនាគារ​ប៉េ​ហ្ស៊ី កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ។ មន្ត្រីនគរបាល​ដែល​ក្លាយជា​ជនជាប់​ចោទ​នេះ​ឈ្មោះ ជុ​ត ជី​វ័​ន្ត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅពន្ធនាគារ​ប៉េ​ហ្ស៊ី កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ។ មន្ត្រីនគរបាល​ដែល​ក្លាយជា​ជនជាប់​ចោទ​នេះ​ឈ្មោះ ជុ​ត ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ពាក់ព័ន្ធ​នឹងករណី​ប្លន់​រថយន្ត​យក​ទៅ​លក់​ចូល​លេង​ល្បែង​​នៅ​កាស៊ីណូ ​ដើម្បី​ស្រង់​ដើម ។

ជន​ត្រូវ​ចោទ​រូប​នេះ មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃ​វែង ហើយ​ត្រូវ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​រថយន្ត​១​គ្រឿង ។ មន្ត្រី​នគរបាល​ជាប់ចោទ រស់នៅ​ភូមិ​បឹង​ព្រះ ឃុំ​បឹង​ព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​កន្លង​ទៅ ជាមួយ​វត្ថុ​តាង​កាំភ្លើង​ចំនួន​៣​ដើម និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១
គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ២B-៤៥១៧ ដែល​ជា​របស់​ជន​រង​គ្រោះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ចឲ្យ​ដឹង​ថា កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ជនជាប់ចោទ ជុ​ត ជីវ​ន្ត័ បាន​ចេញពី​លេងល្បែង​នៅ​កាស៊ីណូ រួច​ជិះ​ម៉ូតូ​ទៅ​ម្តុំ​ច្បារ​អំពៅ​ដើម្បី​ជួប​ម្ចាស់​រថយន្ត​ដែល​ជា​អ្នក​ស្គាល់គ្នា​ឈ្មោះ ពុធ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រាខេត្តស្វាយរៀង ដើម្បី​ម៉ៅ​រថយន្ត​ជិះ​ទៅ​ខេត្ត​ព្រៃវែង​វិញ ។ នៅ​ពេល​ទៅ​ដល់​ខេត្តព្រៃវែង ជន
ជាប់ចោទ​ឲ្យ​អ្នក​បើក​តាក់ស៊ី​ឈប់​ចាំ​នៅ​ច្រកចូល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពី​ខាង កើត រួច​ទៅ​យក​កាំភ្លើង​អាកា​ពី​ក្នុង​បន្ទប់​ដែល​លាក់​ក្នុង​សាក់​កាដូ​មក​ស្ពាយ និង ប្រាប់​ឲ្យ​អ្នក​រត់​តាក់ស៊ី​ឲ្យ​ជូន​ខ្លួន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ។

លុះ​ធ្វើ​ដំណើរ​ទៅ​ដល់​ម្តុំ​រោងចក្រ​ផលិត​ស្រាបៀរ​ថៃ​ហ្គ័​រ ស្រាប់តែ​ជនជាប់ចោទ​ដក​កាំភ្លើង​ពី​ក្នុង​សាក់​កាដូ​គំរាម និង​ប្លន់​យក​រថយន្ត ព្រមទាំង​លុយ​របស់​ជន​រង​គ្រោះ រួច​ជិះ​រថយន្ត​ចូល​ដេក​នៅផ្ទះ​សំណាក់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ បន្ទាប់​មក បាន​បើករថយន្ត​ចូល​ទៅ​កាស៊ីណូ ដើម្បី​លក់​រថយន្ត​របស់​ជន​រង​គ្រោះ​ក្នុង​តម្លៃ ១៤.០០០​ដុល្លារ ហើយ​គេចខ្លួន​បាត់ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជនជាប់ចោទ​នៅ​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​កន្លង​ទៅ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ខាងលើ​ពី​ឈ្មោះ យ៉ា​ន សំ​អុល នៅ​កន្លែង​លាង​រថយន្ត​នៅ​ម្តុំ​បឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ រហូត​ដល់​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅផ្ទះ​មួយ​ក្នុង​បុរី ផុ​ន​ស៊ុ​យ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕ ​

អត្ថបទសរសេរ ដោយ