ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កណ្តាលវាលពេក សមត្ថកិច្ច​ក្តោប​បាន​២នាក់​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មេ​ឆ្នោត​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ​និង​នគរបាល​ស្រុក​ជើងព្រៃ ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​លុយ​និង​សៀវភៅ​កត់​កន្ទុយលេខ​ផង​ដែរ​។ លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល…

ខេត្តកំពង់ចាម ៖ មេ​ឆ្នោត​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សហការ​ជាមួយ​និង​នគរបាល​ស្រុក​ជើងព្រៃ ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​លុយ​និង​សៀវភៅ​កត់​កន្ទុយលេខ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​តាម​ទូរស័ព្ទ​មក​កាន់​រូប​លោក​ថា មាន​មេ​ឆ្នោត​បាន​ធ្វើ​សកម្មភាព​លក់​ដោយ​ចំហរ​មិន​ខ្លាច​កោតក្រែង​សមត្ថកិច្ច​ឡើយ ។ ក្រោយ​ពី​ទទួល​បានព័ត៌មាន​នេះ​ភ្លាម រូប​លោក​បាន​ចាប់​ឱ្យ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់​។

លោកស្នងការ​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កំលាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ព្រមទាំង​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្តើង​ជ័យ និង​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ថា​ញ់ សុខ​វុន ចុះ​បង្ក្រាប​ករណី​បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​លក់​ឆ្នោត​វៀតណាម​) ចំនួន​២​ទីតាំង ព្រមទាំង​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់​ផង​ដែរ ។

ករណី​ទី​១-​បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​លក់​ឆ្នោត​វៀតណាម​)​នៅ​ចំណុច​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ដឿ​ន សុខ​នី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម និង​ដកហូត​វត្ថុ​តាង​រួម​មាន សៀវភៅ​កត់​លេខ​ឆ្នោត​ចំនួន​៣​ក្បាល​, ក្រដាសកត់​កន្ទុយលេខ​ចំនួន​៣​សន្លឹក​, ក្រដាស់​កា​បោ​ន​ចំនួន​២​សន្លឹក​, ម៉ាស៊ីន​គិត​លេខ​ចំនួន​១, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង ពណ៌​ទឹកមាស ចំនួន​១​គ្រឿង​, កាបូបស្ពាយ​ចំនួន​១, ប្រាក់​ចំនួន​៦១​ម៉ឺន​រៀល និង​ប្រាក់​ចំនួន​៥០​ដុល្លារ ។

ករណី​ទី​២-​បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​លក់​ឆ្នោត​វៀតណាម​)​នៅ​ចំណុច​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​មាស ចំរើន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កែ​ពង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ចំណែក​វត្ថុ​តាង​ដកហូត​រួម​មាន សៀវភៅ​កត់​កន្ទុយលេខ​ចំនួន​២​ក្បាល​, ក្រដាសកាតុង​ឆ្នោត​ចំនួន​៥​សន្លឹក​, ម៉ាស៊ីន​គិត​លេខ​ចំនួន​១​គ្រឿង​, ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​, ប្រាក់ ចំនួន​៩០​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​៥៣​ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក​ហួត វុ​ទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោកស្នងការ​នគរបាល​ខេត្ត​ក៏​បានឱ្យ​សមត្ថកិច្ច​បន្ត​តាមដាន​នៅ​កន្លែង​លក់​ឆ្នោត​តាម​បណ្ដា​ស្រុក​ក្រុង​ដទៃ​ទៀត ព្រោះថា​ការ​លក់​កន្ទុយលេខ​(​ឆ្នោត​វៀតណាម​)​គឺជា​ទ​ង្វើ​ខុសច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ